អាជីវកម្មកែច្នៃភេសជ្ជៈទឹកអំពិលទុំផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កំពុងមានតម្រូវការខ្ពស់

អំពិលទុំ គឺជាគ្រឿងទេសដ៏សំខាន់មួយប្រភេទសម្រាប់បន្ថែមរសជាតិជូរក្នុងមុខម្ហូបអាហារ ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏ត្រូវបានគេយកទៅកែច្នៃធ្វើជាភេសជ្ជៈទឹកអំពិលទុំ ដែលមានរសជាតិជូរ ផ្អែម ឆ្ងាញ់ ជាប់មាត់ និងកំពុងមានតម្រូវការទីផ្សារខ្ពស់។

ជាសហគ្រាសខ្នាតតូចក្នុងស្រុកមួយបានបង្កើតផលិតផលថ្មីក្នុងរូបភាពជាភេសជ្ជៈច្នៃចេញពីទឹកអំពិលទុំ ក្រោមស្លាកយីហោ «ស្នាដៃអ្នកម្តាយ TAPT» ដែលកំពុងមានសកម្មភាពយ៉ាងមមាញឹកនៅក្នុងអាជីវកម្មកែច្នៃរបស់ខ្លួនដើម្បីផ្គត់ផ្គង់នៅតាមទីផ្សារគោលដៅរបស់ខ្លួនស្ទើរទូទាំងប្រទេស ខណៈដែលផលិតផលក្នុងរូបភាពភេសជ្ជៈទឹកអំពិលទុំនេះផ្តល់ភាពងាយស្រួលក្នុងការទទួលទាន ដោយគ្រាន់តែយកបរិមាណសមស្របណាមួយដែលខ្លួនចង់ទទួលទាន ហើយឆុងជាមួយទឹកក្ដៅ រួចបន្ថែមទឹកកកជាការស្រេច។

លោក ប្រាក់ សុខធី ជាម្ចាស់សហគ្រាស ទឹកអំពិលទុំស្នាដៃអ្នកម្តាយ TAPT មានទីតាំងស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បានមានប្រសាសន៍ប្រាប់ AMS Economy ថា៖

«ភេសជ្ជៈទឹកអំពិលទុំរបស់យើងគឺងាយស្រួលបំផុតក្នុងការឆុង ដោយគ្រាន់តែដាក់ល្បាយទឹកអំពិលទុំតាមបរិមាណដែលចង់ទទួលទាន ហើយឆុងជាមួយនឹងទឹកក្តៅបន្តិច ដាក់ទឹកកកចូលជាការស្រេច ហើយវាមានរសជាតិជូរផ្អែមឆ្ងាញ់ ដោយមានលាយជាមួយសាច់ម្នាស់ ព្រមទាំងសណ្ដែកដី និងល្ងរផងដែរ ដើម្បីបង្កើនក្លិនឈ្ងុយ»។

ម្ចាស់សហគ្រាសមួយនេះបន្តថា ៖

« តាមលទ្ធភាពជាក់ស្ដែង ក្នុងមួយខែយើងអាចលក់បានប្រមាណ ១២០០-២០០០កំប៉ុង ក្នុងតម្លៃមួយកំប៉ុង ២៥០០០រៀល។ ក្រៅពីរសជាតិអំពិលទុំ យើងក៏មានជារសជាតិផ្សេងទៀតដូចជា រសជាតិសណ្ដែកដី រសជាតិកន្ទួត និងរសជាតិខ្ញី ហើយភាគច្រើនយើងលក់ទៅតាមបណ្ដាលតូប ឬហាងលក់ភេសជ្ជៈនានាស្ទើរទូទាំងប្រទេស។ ភេសជ្ជៈរបស់យើងមានភាពខុសប្លែកពីភេសជ្ជៈដទៃ ដោយសារវាជាផលិតផលបង្កើតឡើងក្នុងស្រុកផ្ទាល់ គ្មានសារធាតុរក្សាទុក ឬសារធាតិគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាននោះទេ»។

ទាក់ទងនឹងការផលិតវិញទឹកអំពិលទុំដែលមានរសជាតិឆ្ងាញ់ គេត្រូវជ្រើសរើសយកវត្ថុធាតុដើមដែលមានគុណភាពល្អ ដូចជាសាច់អំពិលទុំ ម្នាស់ សណ្ដែកដី ក៏ដូចជាក៏ជាល្ង ដែលទុំល្អ និងត្រូវឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់មុននឹងយកទៅចម្អិន។ បន្ទាប់មក ក្នុងការចម្អិនត្រូវប្រើភ្លើងក្ដោល្មម ដើម្បី​ឱ្យវាឆ្អិនស្មើសាច់ល្អ ទើបគេអាចយកទៅវេចខ្ចប់ប្រកបដោយអនាម័យ ដើម្បីធានាបានថា ផលិតផលមានគុពភាព សុវត្ថិភាព ស័ក្តិសមនឹងតម្លៃសម្រាប់អតិថិជនដែលជឿទុកចិត្ត។

ជាមួយនឹងកិច្ចដំណើរការរបស់សហគ្រាសមួយនេះ លោក ប្រាក់ សុខធី ក៏បង្ហើបឱ្យដឹងផងដែរថា សហគ្រាសរបស់លោកទទួលបានកញ្ចប់ជំនួយពីសហគ្រិនខ្មែរ Khmer Enterprise ដែលបានជួយដោះស្រាយបញ្ហាទាំងផ្នែកបច្ចេកទេស និងដើមទុន រួមជាមួយនឹងការរៀបចំអគារសិប្បកម្ម ម៉ាស៊ីនផលិត វត្ថុធាតុដើម និងសំបកវេចខ្ចប់ថ្មី ដែលជួយឱ្យអាជីវកម្មផលិតទឹកអំពិលទុំមួយនេះកាន់តែមានដំណើរការទៅមុខបន្ថែមទៀត។

គួររំឭកដែរថា រូបមន្តទឹកអំពិលទុំស្នាដៃអ្នកម្ដាយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយអ្នកម្តាយរបស់លោក ឈ្មោះ សុធី ហើយទើបតែមានសម្ទុះនៃការគាំទ្រច្រើនក្នុងឆ្នាំ២០២១។ សហគ្រាសមួយនេះបានចាប់ផ្តើមកែច្នៃចេញពីទម្រង់អាជីវកម្មលក្ខណៈគ្រួសារបន្តពីម្ដាយ រហូតបានអភិវឌ្ឍទៅជាសហគ្រាសផលិតទឹកអំពិលទុំ ក្រោមយីហោ ទឹកអំពិលទុំស្នាដៃអ្នកម្ដាយ TAPT ក្រោមការទទួលស្គាល់ពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងកំពុងចរាចរណ៍ដាក់លក់នៅលើទីផ្សារស្ទើរទូទាំងប្រទេស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី