គម្រោង​វិនិយោគ​ពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​​នៅខេត្ត​ព្រះសីហនុ​ទទួលបានការលើក​ទឹកចិត្តផ្នែកពន្ធដារ​ ៨ ​ចំណុច​សំខាន់ៗ

ភ្នំពេញ ៖ ដើម្បីទាក់ទាញ​ និងជំរុញការ​វិនិយោគ​នៅខេត្ត​ព្រះសីហនុបន្ថែម ជាពិសេស​ទាក់ទាញវិនិយោគិន​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​លើអគារ​ជាប់គាំង​ រាជរដ្ឋាភិបាល​បានសម្រេ​ច​លើក​ទឹកចិត្ត​ផ្នែកពន្ធ​ដល់ការ​វិនិ​យោគ​​ ៨​ចំណុច​សំខាន់ៗ ។

បើតាមលោក​ ត្រាំង ឡៃ អនុ​ប្រធាន​នាយកដ្ឋាន​សវនកម្ម​សហគ្រាស​នៃអគ្គ​នាយកដ្ឋាន​ពន្ធដារ បានមាន​ប្រសា​ស​ន៍ថា​​​ រាជរដ្ឋាភិបាល​នីតិកាល​ទី៧ បាន​ដាក់​ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់​កាលទី​១ ក្នុង​ការ​​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច​ គ្រប់​វិស័យ​ ក្នុងនោះដែរ រាជរដ្ឋាភិបាល​ ក៏បានពន្លឿន​ការអភិវឌ្ឍ​​ខេត្ត​ព្រះ​សីហនុឱ្យ​ក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង ដែលជាប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់សម្រាប់​វិ​ស័​យ​ទេចរណ៍​ មជ្ឈមណ្ឌល​សេវាហិរញ្ញវត្ថុ​ តំបន់ឧស្សាហកម្ម​ជាដើម ដោយ​កំណត់​យន្ត​ការ​អនុវត្ត​ឱ្យ​បាន​ច្បា​ស់​លាស់​គ្រប់​ជ្រុងជ្រោយ និងការរៀបចំ​ផែនការ​មេ​អភិវឌ្ឍ​បណ្ដា​ខេត្ត​​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា ជា​របៀ​ង​​សេ​ដ្ឋកិ​ច្ច​ពហុ​បំណង ​និងប្រទាក់ក្រឡា ។

លោក​បាន​ប្រសាសន៍​បន្តថា សម្រាប់​គម្រោង​វិនិយោគ​អគារ​ជាប់គាំងនានា​នៅក្នុងខេត្តព្រះសីហនុដែល​បានសាងសង់​ហើយ និងបានផ្អាក ពន្យារ​ពេល ឬបញ្ឈប់​ការ​សាងសង់​ចាប់ពីឆ្នាំ២០១៦ រា​ជរ​ដ្ឋា​​ភិ​បាល​បាន​លើកទឹកចិត្តផ្នែកពន្ធដារ​ចំនួន​៨ចំណុច​សំខាន់ៗក្នុងនោះរួមមាន ៖

១. លើក​លែង​ពន្ធលើ​ប្រាក់ចំណូល​ រួមទាំង​ប្រាក់រំដោះពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំខែ​ និងពន្ធអប្បបរមា​ប្រចាំឆ្នាំ រយៈពេល ​៣ឆ្នាំ

២.​លើកលែង​អាករ​លើតម្លៃបន្ថែម​ ចំពោះ​សហគ្រាស​ដែល​ផ្ដល់​កា​រផ្គត់ផ្គង់ទំនិញ ឬសេវាដល់​ការ​វិនិយោគ​ដើម្បីសាងសង់​បន្ត​ និងបញ្ចប់​អគារ​ជាប់គាំង

៣.ការ​លើកលែងពន្ធកាត់ទុក លើការ​ជួល​អចលនទ្រព្យ​​រយៈពេល​ ៥ឆ្នាំ ក្នុងករណី​វិនិយោគិន​មក​វិនិយោគលើអគារ​ជាប់​គាំង​ដែល​ទីតាំង​នោះជួលពីរូបវន្ត​បុគ្គល

៤. លើកលែងពន្ធលើអចលនទ្រព្យ និងលើ​កលែង​ទណ្ឌកម្ម​រដ្ឋបាល​រួមទាំង​ពន្ធ​បន្ថែម និងការ​ប្រាក់ទាំងអស់​ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២៥

៥.លើកលែង​ពន្ធ​ប្រថាប់ត្រា​លើកា​រផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥​

៦.លើកលែងពិន័យ ​និងការ​ប្រាក់ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២៤ សម្រាប់គម្រោង​ដែល​ស្នើ​សុំ ក្នុ​ងករណីអគ្គនាយកដ្ឋាន​ពន្ធដារ​ពុំទាន់ធ្វើសវនកម្ម​ពន្ធដារ ឬកំណត់​ពន្ធ

៧.អនុ​ញ្ញាតឱ្យ​សហគ្រាស​ជាអ្នកអភិវឌ្ឍ​លំនៅឋាន អាច​បង់ពន្ធ​ជា​កញ្ចប់​តាមដំណាក់​កាល​ ប៉ុន្តែមិនលើសពី​៣៦ខែ គិតចាប់ពីឆ្នាំ២០២៤​

៨.ផ្ដល់ការ​លើកទឹកចិត្ត​ ដោយ​ពន្ធអាករ ជា​បន្តុក​របស់​រដ្ឋ លើការ​ផលិត​ ឬការ​ផ្សព្វផ្សាយ​អំពីផលិត​ផលទេស​ចរណ៍​ គោលដៅទេសចរណ៍ ក្នុង​ខេត្តព្រះសីហនុ ( សម្រាប់ឆ្នាំ​២០២៤ និង​ឆ្នាំ ២០២៥ ) ។

កម្មវិធីនេះ​ផ្ដល់ការ​លើកទឹកចិត្ត​ជាច្រើន​រួមទាំង​ការ​លើក​ទឹកចិត្ត​ផ្នែក​ពន្ធដារផង​ និងសម្រួល​នីតិវិធី​ផ្សេង​ទៀត​​ផង ជូន​ដល់​វិនិយោគិន​ ឬធុរជន​ ដែលមានបំណង​វិនិយោគ​នៅខេត្ត​ព្រះសីហនុ ទាំង​វិនិយោគិន​ខ្មែរ​ និ​ង​បរទេស ។​

គួរ​បញ្ជាក់ថា រហូតមកដល់ពេលនេះ អគារ​ជាប់គាំង​នៅក្នុង​ខេត្តព្រះសីហនុ ត្រូវបាន​ដោះស្រាយ ​និងរក​ឃើញ​អ្នកវិនិយោគថ្មីមក​បន្ត​វិនិយោគ​លើអគារ​ជាប់គាំងទាំង​នោះជា​បន្តបន្ទាប់ ហើយ​រាជរដ្ឋាភិបាលក៏បាន និងកំពុង​ស្វែងរក​វិនិយោគិន​ថ្មីៗបន្ថែមទៀត​មកបន្ត​ដំណើរការ​វិនិយោគ​លើអគារ​ជាប់គាំង​ទាំង​នោះ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី