កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន កម្លាំងពលកម្មជិត៣លាននាក់

ភ្នំពេញ៖ កម្ពុជា​​នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំ​ទិវាជាតិ​សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម​​​ លើក​ទី១ ក្រោមប្រធានបទ “ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម ដើម្បីកំណើនកាន់តែប្រសើរ”។ 

ពិធីនេះត្រូវបានធ្វើឡើង​ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ដើម្បីអបអរសាទរការរួមចំណែកដ៏សំខាន់របស់សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ដល់សេដ្ឋកិច្ចជាតិ និងជំរុញបរិយាកាសនវានុវត្តន៍ និរន្តរភាព និងកំណើនប្រកប​ដោយ​​បរិយា​ប័ន្ន។

ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ រួមមានសកម្មភាពជាច្រើន ដូចជាការតាំង​ពិព័រណ៍​​ផលិត​ផល ការកសាងទំនាក់ទំនងធុរកិច្ច និងកិច្ចពិភាក្សាជាដើម។ កម្មវិធីនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីអ្នករៀបចំគោលនយោបាយ សហគ្រិន អ្នកដឹកនាំអាជីវកម្ម ដៃគូ​អភិវឌ្ឍន៍ និង​ភាគីពាក់ព័ន្ធមកពីទូទាំងប្រទេស ដើម្បីចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរក​ឱកាសសម្រាប់​កិច្ចសហការ និងការរីកចម្រើន។

គួរជំរាបថា មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២៧ ខែមិថុនា​ជា​រៀង​រាល់ឆ្នាំ ជា​ទិវាជាតិ​សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម ​​​ដើម្បីបង្ហាញពីតួនាទី​ដ៏​សំខាន់​របស់សហគ្រាស​ធុនមីក្រូ ​តូចនិង​មធ្យមក្នុងការលើកកម្ពស់​កំណើន​ប្រកបដោយ​ចីរភាព បរិយាបន្ន និងភាពធន់។ នៅទូទាំងពិភពលោក សហគ្រាសធុនមីក្រូ តូច និង​មធ្យម​មានប្រមាណ៩០%នៃអាជីវកម្មទាំងអស់,ផ្តល់ការងារប្រមាណ៦០-៧០% និង​រួម​ចំណែក៥០%នៃផលិតផលក្នុងស្រុកសរុប។ នៅក្នុងក្របខណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ៧០លានមូលដ្ឋាន (ចន្លោះពី៩៧.២% ទៅ៩៩.៩%) និងរួមចំណែកក្នុងរង្វង់៤៤.៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាសមាជិកអាស៊ាន។

យោងតាមរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣ ៦៧០មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២ ៩៨០ ៥៦៩នាក់ ក្នុងនោះស្រ្តីមាន ១ ៨៤១ ៣៦២នាក់។ លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០%(ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ៖ ការកំណត់យកថ្ងៃទី ២៧ ខែ មិថុនា សម្រាប់ប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ,តូច និង មធ្យម គឺជាការបង្ហាញអំពីឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការរួមចំណែកសម្រេចបាននូវ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)ឆ្នាំ ២០៣០» និងការធានាបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង បរិស្ថាន ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមការអនុម័ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ, ក៏ដូចជា ការរួមចំណែកសម្រេចបាន នូវ «ផែនសកម្មភាពយុទ្ធសាស្ត្រអាស៊ាន សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ២០១៦-២០២៥» ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា ៖ សម្រាប់កម្ពុជាផ្ទាល់, ថ្ងៃនេះ គឺជាឱកាសដ៏ពិសិដ្ឋ ក្នុងការរួមគ្នាអបអរសាទរសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាននិង លើកកម្ពស់ការផ្សព្វផ្សាយ, ការយល់ដឹង និង ការចូលរួមពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីលើកស្ទួយការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច, និង មធ្យម ឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖

«សហគ្រាសធុនមីក្រូ, តូច, និង មធ្យម មានចំនួនច្រើនលើសលប់ និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារនិង មុខរបរ, ការបង្កើនប្រាក់ចំណូល, ការកាត់បន្ថយភាពក្រីក្រ, និងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព, បរិយាបន្ន, និង ភាពធន់» ។

ឯកឧត្តម បានមានប្រសាសន៍ថា៖ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ, តូច, និង មធ្យម កាន់តែមានសារៈសំខាន់ និង កាន់តែបន្ទាន់ សម្រាប់គោលដៅនៃការរក្សា និង ការជំរុញសន្ទុះកំណើនឲ្យកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពផលិតកម្ម ក្នុងស្រុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាព និង ពង្រឹងអនុលោមភាព សំដៅ កាត់បន្ថយហានិភ័យផងទាំងពួង ដែលអាចកើតមានជាយថាហេតុ ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានលើក​ឡើង​ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម តាម​រយៈ​​ប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយ ដោយផ្តល់ការគាំទ្រលើវិស័យសំខាន់ៗដូចជាការបង្កើតគោល​នយោ​បាយការពង្រឹងលទ្ធភាពទទួលហិរញ្ញប្បទានការលើកកម្ពស់សហគ្រិនភាព ការ​ចាប់យកបច្ចេកវិទ្យា ការ​អភិវឌ្ឍ​ជំនាញ ការលើកកម្ពស់ស្តង់ដារផលិតផលនិងការបង្កភាពងាយស្រួលក្នុងការធ្វើអាជីវកម្មជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា៖​

«យើងទទួលស្គាល់តួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងបណ្តុះនវានុវត្តន៍។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង​មធ្យមលើកទី១នេះ ជាឱកាសមួយដើម្បីបង្ហាញពីសមិទ្ធផលរបស់ សហគ្រិនកម្ពុជានិងផ្តល់ជូនពួកគាត់នូវព័ត៌មាន ឧបករណ៍ និងធនធានចាំបាច់ដើម្បីពួកគាត់អាចរីកចម្រើននៅក្នុងទីផ្សារក្នុង ស្រុក តំបន់ និងពិភពលោក​ដែល​កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង»។

ឯកឧត្តម ហែម វណ្ឌី ក៏បានថ្លែងដោយដកស្រង់សារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់សម្តេចធិបតីនាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ៖ វិស័យ​នេះ​គ្រប​ដណ្តប់​សកម្មភាព​សេដ្ឋកិច្ច​គ្រប់​ប្រភេទនិង​ផ្តល់នូវ​អត្ថប្រយោជន៍​ជូន​ប្រជាជន​និង​ធុរជន​គ្រប់រូប​តាមរយៈ​ការបង្កើត​ការងារ មុខរបរ បង្កើន​​ប្រាក់​ចំណូល កាត់​បន្ថយ​ចំណាក​ស្រុក ជួយ​ប្រជាជន​ងាយ​រងគ្រោះ​ឱ្យ​មាន​លំនឹង​ជីវភាពជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ស្ថិរភាព​សង្គម និង​រួម​ចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ឯកជន​។​

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដកស្រង់លិខិតរបស់នាយករដ្ឋមន្ត្រីទៀតថា៖

​« បច្ចុប្បន្ននេះ MSMEs មាន​ប្រមាណ​ ៩០​ភាគរយ លើ​មូលដ្ឋាន​ផលិតកម្ម​អាជីវកម្ម​សរុប ផ្តល់​ការងារ​ពី ៦០​ភាគរយ​ ទៅ​៧០​ភាគរយ​ និង​រួម​ចំណែក ៥០ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ទូទាំង​ពិភពលោក»។

ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយដៃគូនានា មានដូចជា GIZ, CAPRED, UNIDO, សហគ្រិនខ្មែរ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសមាគមធុរកិច្ចផ្សេងៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

Leave a Reply

Your email address will not be published.Required fields are marked *