ឯកឧត្តម នេត្រ ភក្ត្រា ៖ កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ធនធានមនុស្ស កម្លាំងពលកម្មសកម្ម ជាង ៦០ភាគរយ​ ដែលធានាការវិនិយោគដ៏ល្អបំផុត

ខេត្តសាន់​ស៊ី-ចិន ៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកវិនិយោគអាស៊ាន និងចិន បន្តការវិនិយោគនៅប្រទេសកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្មជាង៦០ភាគរយ​ ដែលអាចធានាដល់ការវិនិយោគបានយ៉ាងល្អបំផុត។

ការអំពាវនាវនេះ ត្រូវបានធ្វើ​ឡើងក្នុងឱកាសដែល ឯកឧត្តម រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន ចូលរួមក្នុង​សិក្ខា​សាលា​ស្តីពីការ​លើក​កម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​​អាស៊ាន-ចិន (សាន់ស៊ី) ដែល​ជា​ព្រឹត្តការណ៍​ដ៏​សំខាន់​​នៅ​ក្នុងកម្ម​វិធី​សប្តាហ៍​អាស៊ាន-ចិន (ACW) ឆ្នាំ​២០២៤ នៅទីក្រុងឆាងជឺ ខេត្តសាន់​ស៊ី នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ឯកឧត្តមរដ្ឋ​មន្ត្រី​ បានបន្តថា គិត​ត្រឹម​ឆ្នាំ​២០២៣ ការវិ​និយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​​កម្ពុជា គិត​ជា​ទឹក​ប្រាក់​មាន​ទំហំ​សរុប ៤៨.៤​ប៊ី​លាន​ដុល្លារ​អាមេរិក ​កើន​ឡើង​ ៧.៩​ភាគ​រយ​ ​ធៀប​នឹង​ឆ្នាំ​២០២២។ កំណើន​នេះ បាន​មក​​ដោយ​សារ​បរិយាកាស​​អំណោយផល​ដល់​ការ​វិនិយោគ គោលនយោបាយ​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​ថ្មី​ៗ និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្នាត​ធំ (FTA)​ រវាង​កម្ពុជា និង​ដៃគូ​ពាណិជ្ជកម្ម​ជា​យុទ្ធសាស្ត្រ​របស់កម្ពុជា ដែលក្នុង​នោះ​មាន​ដូច​ជា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន, កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ (RCEP) កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ និង​កិច្ច​ព្រម​ព្រៀងភាព​ជា​ដៃគូ​សេដ្ឋកិច្ចគ្រប់​ជ្រុង​ជ្រោយ​​កម្ពុជា-អារ៉ាប់​រួម​។

យោង​តាម​ព្រឹត្តិប័ត្រ​ពាណិជ្ជកម្ម​ ​​ចេញ​ផ្សាយ​ដោយអង្គការ​ឃ្លាំ​មើល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ដែល​មាន​​មូលដ្ឋាន​នៅ​ចក្រ​ភព​អង់គ្លេសបាន​បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​លំដាប់​ខ្ពស់​ក្នុង​តារាង​សន្ទស្សន៍​ពិភពលោក​កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​ត្រូវ​បាន​ចាត់​​ទុក​ថា​ជាប្រទេស​មាន​​ទីផ្សារ​​រីកចម្រើន​ខ្លាំងជាង​គេ​នៅ​លើ​ពិភព​លោកសម្រាប់​ការ​វិនិយោគផ្ទាល់​​ពី​បរទេស​ក្នុង​ឆ្នាំ​២០២៤​។

សូមជម្រាបថា កម្ពុជា​ស្ថិត​នៅ​​ចំណាត់ថ្នាក់​ទី​១ ក្នុង​ឆ្នាំ​២០២៤ សម្រាប់​ប្រទេស​ដែលមាន​កំណើន​ផលិតផល​ក្នុង​ស្រុក​ (GDP) ខ្លាំង​ និងថេរ អត្រា​អតិផរណា​ទាប និង​ជាប្រទេស​ដែល​មានកំណើន​ឆាប់​រហ័ស​ក្នុង​វិស័យ​វិនិយោគ​ផ្ទាល់​ពី​បរទេស។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់​ថា ទំនិញ និង​ផលិតផល​​ផលិត​នៅកម្ពុជា​ ត្រូវ​បាន​នាំ​ចេញ និង​ផ្គត់​ផ្គង់​ដល់​ប្រជាជន​សរុបចំនួន២៥០​លាន​នាក់​នៅ​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ និង​អ្នក​ប្រើ​ប្រាស់​សរុបប្រហែល៦៣០​លាន​នាក់នៅ​លើ​ទីផ្សារ​អាស៊ាន។ កិច្ចព្រមព្រៀង RCEP អាច​ផ្តល់​ឱកាស​ចូល​មក​កាន់​ទី​ផ្សារ​ដល់​ប្រជាជន​សរុប​ចំនួន ២.២ប៊ីលាន​នាក់ ស្មើ​នឹង៣០​ភាគ​រយនៃ​ប្រជាជន​សរុប​នៅ​លើ​ពិភព​លោក ​គិត​ជា​ទឹក​ប្រាក់​សរុបចំនួន ២៦.​៦​​ទ្រីលាន​ដុល្លារ​អាមេរិក ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​លើ​ពិភព​លោក​ ស្មើនឹង១២.៧ទ្រីលាន​​ដុល្លារអាមេរិក​នៃ​ពាណិជ្ជកម្មពិភពលោក។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា៖ ដោយ​សារ​សន្តិភាព ស្ថិរភាព​នយោបាយ អត្រា​ប្រជាជន​ពេញវ័យ និង​មូល​ធន​មនុស្ស គួប​ផ្សំ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ក្លា អាច​ឱ្យ​កម្ពុជា​ទាក់ទាញ​វិនិយោគិនជា​​ច្រើនមក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក​ និង​អាស៊ី។ កាល​ពី​ឆ្នាំ​២០២៣ ប្រទេស​ចិន នៅ​តែ​ជា​វិនិយោគិន​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​បាន​បណ្តាក់​ទុន​​សរុប​រហូត​ដល់​ទៅ ៣.៧​ប៊ីលាន​ដុល្លារ​អាមេរិក។ ដូច្នេះ កម្ពុជា​នឹង​ផ្តល់​ឱកាសជា​ច្រើន​ដល់​បណ្តា​ក្រុម​ហ៊ុន និង​វិនិយោគិន​មក​ពី​ចិន ជា​ពិសេស​មកពី​ខេត្ត​ឆាងជឺ និង​បណ្តាប្រទេស​នៅ​អាស៊ាន ក្នុង​ការ​មក​បណ្តាក់​ទុន​​នៅ​កម្ពុជា។

ដោយឡែក បើតាមលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក្នុងឱកាសសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ប្រទេសចិន ជាប្រភពវិនិយោគបរទេសដ៏ធំរបស់កម្ពុជា ខណៈនៅឆមាសទី១ ឆ្នាំ២០២៤នេះ ការវិនិយោគចិន នៅក្នុងប្រទេសកម្ពុជា មានតម្លៃ ១ ៣៨០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង៤២.៦% នៃការវិនិយោគសរុប

លោកអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងដែរថា ការវិនិយោគផ្ទាល់របស់ចិន ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគ លើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា បង្កើតឱកាសការងារកាន់តែច្រើន សម្រាប់ប្រជាជនកម្ពុជា និងជួយកម្ពុជាសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង