អាជីវករត្រៀមវេចនំខ្មែរសម្រាប់លក់ក្នុងពិធីសែនក្បាលទឹកខាងមុខនេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

អន្សម ជានំខ្មែរមួយប្រភេទដែលបងប្អូនប្រជាជនខ្មែរចូលចិត្តនិយមទទួលទាន ជាពិសេសនៅក្នុងរដូវមានបុណ្យទានផ្សេងៗ ដែលគេវេចសម្រាប់ដាក់សែន យកទៅប្រគេនព្រះសង្ឃនៅឯវត្ត ឬសម្រាប់ហូបចួបជុំគ្រួសារផងដែរ ដែលធ្វើឱ្យមុខរបរវេចនំអន្សមលក់នេះទទួលបានការគាំទ្រច្រើនពីអតិថិជន។

នំអន្សម ត្បិតថាមានមនុស្សជាច្រើនចូលចិត្តនិយមទទួលទានក៏ពិតមែន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចេះវេច និងមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំចម្អិននោះទេ ដោយសារការវេចខ្ចប់ និងចម្អិនត្រូវចំណាយពេលយូរ ហើយក៏មិនសូវមានអ្នកចេះជំនាញវេចខ្ចប់អន្សមច្រើននោះដែរ។

ក្នុងនោះ អ្នកស្រី ណាន លាងឆាយ ជាអ្នកវេចនំខ្មែរលក់ជាលក្ខណៈគ្រួសារ ជាពិសេសនៅពេលរដូវបុណ្យទានផ្សេងៗនៅក្នុងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ឱ្យដឹងថា អ្នកស្រីចេះពីវិធីវេចនំខ្មែរ និងការផ្សំរសជាតិពីម្ដាយដែលមានជំនាញវេចនំខ្មែរស្ទើរគ្រប់ប្រភេទ ហើយបន្តរហូតមកដល់ជំនាន់អ្នកស្រីក៏បន្តវេចហូបក្នុងគ្រួសារផង និងលក់ឱ្យអ្នកក្នុងតំបន់ដែលដឹងពីរសជាតិ និងកម្ម៉ង់ទិញចែកបងប្អូនឱ្យតែមានបុណ្យទានម្ដងៗ។

អ្នកស្រីបញ្ជាក់ថា៖

«សម្រាប់សែនក្បាលទឹកនេះ ខ្ញុំវេចនំអន្សមជ្រូក និងនំបត់ ដែលអតិថិជនភាគច្រើនជាអ្នករស់នៅក្នុងតំបន់ ទិញយកទៅដាក់សែន ឬយកទៅវត្ត ហើយក៏មានអ្នកខ្លះទិញយកទៅផ្ញើបងប្អូននៅតាមបណ្តាខេត្តផ្សេងៗ និងចែកអ្នកភ្នំពេញផងដែរ។ ហើយនំអន្សមរបស់ខ្ញុំអាចមានរសជាតិខុសពីនំរបស់អ្នកដទៃ ដោយសារតែនំដែលខ្ញុំវេចប្រើសណ្ដែកឆ្អិន ឬហៅថាបាយសណ្ដែក ដែលយើងដាំឱ្យឆ្អិន រួចលាយគ្រឿងជាមុនសិន មុននឹងយកទៅវេច ទើបធ្វើឱ្យនំនីមួយៗមានរស់ជាតិឈ្ងុយឆ្ងាញ់ ទុកបានយូរថ្ងៃក៏មិនជូរផ្អូម ជាពិសេសគឺការលាយអង្ករ និងការផ្សំគ្រឿងលើស្នូលនំ ដែលនំរបស់យើងមានទាំងរសជាតិ និងគុណភាពគេនិយមទិញគ្រប់ៗគ្នា»។

ចំពោះប្រភេទនំវិញ ជាទូទៅគេវេចនំអន្សមជ្រូក និងនំបត់ តាមការកម្ម៉ង់របស់អតិថិជន ហើយបរិមាណអង្ករដំណើបសម្រាប់វេចនំ ប្រមាណ ១០គីឡូក្រាម ដែលអាចវេចអន្សមជ្រូកបាន ៦០នំ និងអាចចំណេញបានប្រមាណ៦-៧ ម៉ឺនរៀលក្នុងមួយថ្ងៃគ្រាន់នឹងរួចថ្លៃម្ហូបប្រចាំថ្ងៃ។ សម្រាប់នំខ្មែរដែលចម្អិនរួចរាល់ត្រូវបានលក់ក្នុងតម្លៃសមរម្យ ដូចជា នំអន្សមជ្រូកមួយមានតម្លៃ ៤០០០រៀល នំបត់ ៣០០រៀល ដែលគេមកយកដល់ផ្ទះខ្លះ និងយកទីលក់នៅផ្សារក្នុងភូមិខ្លះ។

ទាក់ទងនឹងគ្រឿងផ្សំសម្រាប់ធ្វើនំរួមមាន អង្ករដំណើប សណ្ដែក សាច់ជ្រូក ដូង ម្រេច ស្ករ អំបិល បង្គាក្រៀម ក្រៅពីនេះមាន ស្លឹកចេក ខ្សែក្រចៅសម្រាប់ចង ។  ឯរបៀបធ្វើនំអន្សមជ្រូកវិញ ដំបូងគេយកអង្ករទៅតាំទឹករយៈពេលប្រមាណជាង១ម៉ោងរួចលាងឱ្យស្អាត និងទុកឱ្យស្រស់ទឹក លាយជាមួយខ្ទិះដូង និងគ្រឿង។ យកសណ្ដែកលឿងទៅលាង និងដាំបាយសណ្ដែកឱ្យឆ្អិនល្អជាមុនសិន ទើបយកបាយសណ្ដែកទៅឆាលាយគ្រឿង និងដាក់ម្រេច រីឯផ្នែកស្នូលសាច់ជ្រូក ត្រូវលាងឱ្យស្អាតរួចហាន់វែងៗលាយជាមួយនឹងខ្ទឹមសបុក ម្រេច ស្ករ និង បង្គាក្រៀមបុកឱ្យម៉ដ្ឋផងដែរ។

ពាក់ព័ន្ធនឹងបច្ចេកទេសនៃការវេចខ្ចប់ផងដែរថា សម្រាប់ប្រភេទនំអន្សមជ្រូក ពេលវេចត្រូវដាក់អង្ករ សណ្ដែក និងសាច់ លុះពេលចង ត្រូវចងចំណងខ្សែកណ្ដាល ឬហៅថាខ្សែចង្កេះនំឱ្យជាប់ល្អ ទើបយកធាងចេកបុកអង្ករឱ្យហាប់ ទើបបត់កាច់ក្បាល និងចងចេញរាងស្អាត។ ការចងទៀតសោត ត្រូវប្រើខ្សែក្រចៅ ហើយត្រូវចងឱ្យបានណែនល្អទើបនំអន្សមមិនចូលទឹក និងអាចទុកបានយូរ។ ចុងក្រោយ នៅពេលចម្អិន ដាំទឹកឱ្យពុះ ហើយដាក់ស្ងោរក្នុងរយៈពេលប្រមាណ៧ម៉ោងទើបឆ្អិនល្អ ។

ជាចុងក្រោយ អាជីវករលក់នំខ្មែររូបនេះក៏មានមិតដែរថា ការវេចនំមិនពិបាកពេកនោះទេ គ្រាន់តែអង្គុយយូរឈឺចង្កេះបន្តិច តែអាចរកចំណូលបន្ថែមបានគ្រាន់នឹងទិញម្ហូបបាន ហើយនៅថ្ងៃខាងមុខ អ្នកស្រីនៅតែបន្តអាជីពជាអ្នកវេចនំលក់ ដែលក្រៅពីអាចទទួលបានចំណូល ក៏បានចូលរួមចំណែកថែរក្សាប្រភេទនំខ្មែរ ហើយអាចបន្តជំនាញផ្នែកវេចនំខ្មែរនេះទៅអ្នកជំនាន់ក្រោយៗទៀត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី