បុរសជនជាតិជប៉ុនម្នាក់ រំពឹងជួយដល់អ្នកលក់ទំនិញចាប់ហួយនៅតាមតំបន់ជនបទក្រោយកម្មវិធីទូរស័ព្ទដៃដំណើរការ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។


បាត់ដំបង ៖ ជាទូទៅ ចំពោះតូបលក់ទំនិញចាប់ហួយនៅតាមតំបន់ជនបទ ប្រៀបបានទៅនឹងផ្សារទំនើបមួយនៅទីប្រជុំជនយ៉ាងដូច្នោះ ដោយសារទំនិញស្ទើរគ្រប់ប្រភេទសម្រាប់តម្រូវការប្រចាំថ្ងៃមានលក់នៅទីនេះ។ យ៉ាងណាក៏ដោយ ចំពោះការប្រកបអាជីវកម្មលក្ខណៈសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយនេះក៏មិនមែនជាការងាយស្រួលនោះដែរ ជាពិសេស ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងចំណូលពីការលក់, ប្រភេទទំនិញដែលត្រូវបំពេញបន្ថែម និងត្រូវចំណាយពេលធ្វើដំណើរទៅទិញទំនិញដែលអស់មកលក់បន្ត។

ដោយកត់សម្គាល់ឃើញពីភាពប្រឈមរបស់ម្ចាស់អាជីវកម្មលក្ខណៈគ្រួសារបែបនេះ បុរសជនជាតិជប៉ុនម្នាក់មានឈ្មោះ Ryo Nakano បានស្វែងរកដំណោះស្រាយ ជាមួយការផ្តល់សេវាផ្គត់ផ្គង់រាល់ការបញ្ជាទិញទំនិញចម្រុះ និងការដឹកជញ្ជូនដល់ទីកន្លែងលក់ តាមរយៈក្រុមហ៊ុនដឹកជញ្ជូន ATELIER ដោយម្ចាស់អាជីវកម្មគ្រាន់តែធ្វើការបញ្ជារទិញទំនិញតាមទូរស័ព្ទដៃ ឬតាមបណ្តាញទំនាក់ទំនងអេឡិចត្រូនិកបានយ៉ាងរហ័សទាន់ចិត្ត។

លោក Ryo Nakano ជាស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន ATELIER បច្ចុប្បន្ន កំពុងជួយសម្រួលដល់បណ្តាម្ចាស់អាជីវកម្មលក់ទំនិញចាប់ហួយនៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង។ កាលដែលលោកជ្រើសរើសទីតាំងផ្តល់សេវានៅក្នុងខេត្តចំណាស់មួយនេះ ក៏ព្រោះតែលោកបានមើលឃើញពីផលលំបាក និងភាពប្រឈមរបស់ម្ចាស់អាជីវកម្មលក់ទំនិញចាប់ហួយភាគច្រើនមាននៅតាមតំបន់ដាច់ស្រយាល ដែលពិបាកក្នុងការបញ្ជាទិញទំនិញ និងត្រូវចំណាយពេលច្រើនក្នុងការទៅដឹកពីហាងធំៗយកមកស្តុកទុកលក់បន្ត។

លោក Ryo Nakano បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកផ្ដោតសំខាន់លើការដឹកជញ្ជូនទំនិញពីហាងធំៗទៅឱ្យអាជីវករដែលលក់ទំនិញចាប់ហួយគ្រប់ប្រភេទនៅតាមបណ្ដាភូមិ ស្រុកនានា ក្នុងខេត្តបាត់ដំបង។ លោកថា ម្ចាស់អាជីវកម្មខ្នាតតូចទាំងនេះ ភាគច្រើនជាស្ត្រី ហើយពួកគាត់តែងតែចំណាយពេលច្រើនជាមួយនឹងការលក់ដូររបស់ពួកគាត់ និងមានចន្លោះប្រហោងក្នុងការគ្រប់គ្រងប្រាក់ចំណូល និងទំនិញដែលនៅសល់។ ដូច្នេះ ATELIER គឺជាដំណោះស្រាយមួយដែលអាចជួយទិញនូវទំនិញគ្រប់ប្រភេទដែលអាជីវករត្រូវការពីហាងទំនិញធំៗនៅក្នុងតម្លៃបោះដុំ ដោយមិនបាច់ឆ្លងកាត់ឈ្មួញកណ្ដាល ហើយថែមទាំងមានការ​ដឹកជូនទៅដល់​ទីតាំងលក់តែម្ដង។ បើទោះជាយ៉ាងនេះក្ដី កន្លងមកដំណើរការបញ្ជាទិញទំនិញក៏នៅមានទាន់មានរបៀបរៀបរយនៅឡើយ ដោយអតិថិជនត្រូវទាក់ទងទៅក្រុមហ៊ុនខាងលើតាមរយៈបណ្ដាញសង្គម ឬលេខទូរស័ព្ទ។ ដូច្នេះហើយ ដើម្បីកាន់តែផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មទាំងនោះ បច្ចុប្បន្ននេះ លោក Ryo Nakano បាន និងកំពុង​ពិនិត្យទៅលើការបង្កើតកម្មវិធីទូរស័ព្ទដៃ (App)ដែលមានភ្ជាប់នូវរូបភាពទំនិញ និងតម្លៃស្រាប់ ដែលម្ចាស់អាជីវកម្មខ្នាតតូចទាំងនោះអាចបញ្ជាទិញបានងាយស្រួល ហើយកម្មវិធីទូរស័ព្ទដៃនេះអាចនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។

គួរបញ្ជាក់ថា អាជីវកម្មក្រៅប្រព័ន្ធនេះបានរួមចំណែកច្រើននៅក្នុងសេដ្ឋកិច្ចជាតិរបស់កម្ពុជា ហើយប្រជាពលរដ្ឋដែលកំពុងបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានរហូតទៅដល់ជាង ​៦លាននាក់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *