BRICS មានបំណងចង់បង្កើតរូបិយប័ណ្ណថ្មី ដើម្បីជៀសឆ្ងាយពីប្រាក់ដុល្លារ

បរទេស៖ យោងតាមប្រភពពី Nasdaq បានលើកឡើងថា ក្រុមបណ្តាប្រទេស BRICS កំពុងមានបំណងចង់បង្កើតរូបិយប័ណ្ណថ្មី ដើម្បីពង្រីកសក្ដានុពលរបស់ពួកគេឲ្យមានឯករាជ្យភាពសេដ្ឋកិច្ច ប៉ុន្តែវាទាមទាររយៈពេលជាច្រើនឆ្នាំ និងមិនមែនជារឿងងាយស្រួលក្នុងការសម្រេចគោលដៅមួយនេះឡើយ។

បច្ចុប្បន្ននេះ ប្រព័ន្ធហិញ្ញវត្ថុសកលត្រូវបានគ្រប់គ្រងដោយប្រាក់ដុល្លារអាមេរិកដែលមានចំណែកប្រហែល ៩០ ភាគរយនៃការជួញដូររូបិយប័ណ្ណទាំងអស់។ យ៉ាងណាមិញ នៅឆ្នាំ ២០២៣ មួយភាគប្រាំនៃការជួញដូរប្រេងត្រូវបានធ្វើឡើងដោយប្រើរូបិយប័ណ្ណដែលមិនមែនជាដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ស្ថានភាពពាណិជ្ជកម្មសកលកំពុងក្តៅគគុករួមមាន សង្គ្រាមពាណិជ្ជកម្មអាមេរិកជាមួយចិន និងការដាក់ទណ្ឌកម្ម ជាដើម។ ប្រសិនបើ BRICS បង្កើតរូបិយប័ណ្ណថ្មី នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រាក់ដុល្លារអាមេរិក ដែលអាចនាំឱ្យមានការធ្លាក់ចុះនៃតម្រូវការ ឬ ការចៀសឆ្ងាយពីដុល្លារ (de-dollarization) ។ ម្យ៉ាងវិញទៀត វានឹងមានផលប៉ះពាល់ដល់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចពិភពលោក។

គួរឲ្យបញ្ជាក់ដែរថា ក្រុមប្រទេស BRICS ត្រូវបានបង្កើតឡើងដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ឥឡូវនេះ ជាង ៤០ ប្រទេសបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាសមាជិក BRICS ។ នៅក្នុងកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៣ ប្រទេសចំនួន ៦ ត្រូវបានអនុញ្ញាតឱ្យក្លាយជាសមាជិករួមមាន អាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។ BRICS មានហេតុផលមួយចំនួនក្នុងការបង្កើតរូបិយប័ណ្ណថ្មី ដោយសារបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុសកលនាពេលថ្មីៗនេះ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ BRICS ចង់ពង្រីកសក្តានុពលសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេកាន់តែប្រសើរឡើង ខណៈពេលដែលកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ។ យ៉ាងណាមិញ រូបិយប័ណ្ណ BRICS មិន​ទាន់​មាន​កាលបរិច្ឆេទ​​ច្បាស់​លាស់​សម្រាប់ការលេចជារូបរាងនៅ​ឡើយ​ទេ ប៉ុន្តែ​មេដឹក​នាំ​ប្រទេសទាំងនោះ​បាន​ពិភាក្សា​អំពី​លទ្ធភាពនេះ​ជា​យូរ​មក​ហើយ។ កាលពីឆ្នាំ ២០២២ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៤ ប្រធានាធិបតីរុស្ស៊ី Vladimir Putin លើកឡើងពីគោលបំណងក្រុមប្រទេស BRICS គ្រោងនឹងចេញរូបិយប័ណ្ណថ្មី ហើយពួកគេត្រៀមខ្លួនជាស្រេចដើម្បីធ្វើការដោយបើកចំហជាមួយដៃគូពាណិជ្ជកម្មទាំងអស់ដោយយុត្តិធម៌។

ការបង្កើតរូបិយប័ណ្ណថ្មីមួយអាចមានអត្ថប្រយោជន៍ជាច្រើនសម្រាប់បណ្តាប្រទេស BRICS ដូចជា ប្រតិបត្តិការឆ្លងព្រំដែនដែលមានប្រសិទ្ធភាពជាងមុន និងការកើនឡើងនៃការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា blockchain រូបិយប័ណ្ណឌីជីថល និងបច្ចេកវិទ្យាឆ្លាតវៃ រូបិយប័ណ្ណនេះអាចធ្វើបដិវត្តប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ ជាមួយនឹងការទូទាត់ឆ្លងព្រំដែនតាមប្រព័ន្ធឌីជីថល វាក៏អាចជំរុញពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ចក្នុងចំណោមប្រទេស BRICS ផងដែរ។ បន្ថែមពីនេះ រូបិយប័ណ្ណថ្មីអាចផ្តល់អត្ថប្រយោជន៍ដល់ BRICS ដូចជា៖ ពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងបណ្តាប្រទេស BRICS, កាត់បន្ថយឥទ្ធិពលរបស់អាមេរិកនៅលើឆាកពិភពលោក, ធ្វើឱ្យស្ថានភាពប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុងសកលចុះខ្សោយ, លើកទឹកចិត្តឱ្យប្រទេសផ្សេងទៀតបង្កើតសម្ព័ន្ធភាពដើម្បីអភិវឌ្ឍរូបិយប័ណ្ណក្នុងតំបន់, និង កាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ។

ទោះជាយ៉ាងណាក្តី ផលប៉ះពាល់ពីសក្តានុពលនៃរូបិយប័ណ្ណរបស់ BRICS មកលើប្រាក់ដុល្លារអាមេរិកមានស្រពិចស្រពិល ដោយសារប្រាក់ដុល្លារនៅតែមានឥទ្ធិពលនៅលើឆាកអន្តរជាតិ។ ប្រសិនបើរូបិយប័ណ្ណ BRICS មានស្ថេរភាពធៀបនឹងប្រាក់ដុល្លារនោះ នោះអំណាចនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងចុះខ្សោយ ដែលនាំឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះបន្ថែមទៀត និងប៉ះពាល់សេដ្ឋកិច្ចអាមេរិក។ ក្រៅពីនោះ រូបិយប័ណ្ណថ្មីនេះអាចបង្កើនល្បឿននិន្នាការចៀសឆ្ងាយពីប្រាក់ដុល្លារផងដែរ។ ឥឡូវនេះ ប្រទេសមួយចំនួនកំពុងស្វែងរកជម្រើសផ្សេងជំនួសប្រាក់ដុល្លារអាមេរិកដូចជា ចិន និងរុស្ស៊ីធ្វើពាណិជ្ជកម្មជារូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេ ខណៈដែលឥណ្ឌា កេនយ៉ា និងម៉ាឡេស៊ីមានបំណងចៀសប្រាក់ដុល្លារតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត ដោយប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ឬជម្រើសគោលផ្សេងទៀត។ ស្របពេលដែលរូបិយប័ណ្ណ BRICS មិនទាន់លេចជារូបរាងជាជម្រើសផ្សេងពីប្រាក់ដុល្លារអាមេរិក ប៉ុន្តែប្រទេសនានាបន្តធ្វើពិពិធកម្មទៅលើទុនបម្រុងរបស់ពួកគេ។ ប្រាក់ដុល្លារអាមេរិកអាចប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីរូបិយប័ណ្ណដែលកំពុងរីកចម្រើន ដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរតុល្យភាពនៃអំណាចនៅក្នុងទីផ្សារពិភពលោក។ ប្រសិនបើរូបិយប័ណ្ណ BRICS ត្រូវបានបង្កើតឡើងពិតមែន នោះវិស័យ និងឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងបំផុតមួយចំនួនរួមមាន: ប្រេងនិងឧស្ម័ន, ធនាគារ និងហិរញ្ញវត្ថុ, ទំនិញ, ពាណិជ្ជកម្មអន្តរជាតិ, បច្ចេកវិទ្យា, ទេសចរណ៍, និង ទីផ្សារប្តូរប្រាក់បរទេស។ ដើម្បីសម្របតាមយុទ្ធសាស្ត្រ BRICS នឹងណែនាំគូពាណិជ្ជកម្មឲ្យប្រើប្រាស់រូបិយប័ណ្ណរបស់ថ្មីពួកគេ។

យ៉ាងណាក៏ដោយ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលប្រាក់ដុល្លារអាមេរិកទទួលបានភាពលេចធ្លោក្នុងនាមជារូបិយប័ណ្ណបម្រុងឈានមុខគេរបស់ពិភពលោក។

យោងតាមធនាគារកណ្តាលអាមេរិក បានឲ្យដឹងថា ចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០១៩ ប្រាក់ដុល្លារត្រូវបានប្រើប្រាស់ ៩៦ ភាគរយនៅក្នុងពាណិជ្ជកម្មអាមេរិក ហើយ ៧៤ ភាគរយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង ៧៩ ភាគរយនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ដុល្លារត្រូវបានប្រើប្រាស់ជាង ៨៨ ភាគរយសម្រាប់ការផ្លាស់ប្តូររូបិយប័ណ្ណ និង ៥៩ ភាគរយនៃទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ធនាគារកណ្តាលនានា។ ក្នុងនាមជារូបិយប័ណ្ណដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតសម្រាប់ការជួញដូរ និងជារូបិយប័ណ្ណគោលនៅក្នុងទីផ្សារ Forex ធនាគារកណ្តាលស្ទើរតែទាំងអស់នៅទូទាំងពិភពលោករក្សាទុកប្រាក់ដុល្លារជាចាំបាច់។ លើសពីនេះទៀត ប្រាក់ដុល្លារមានឥទ្ធិពលទៅលើទីផ្សារប្រេង និងមាសផងដែរ។ ទោះបីជារូបិយប័ណ្ណបម្រុងជាប្រាក់ដុល្លារបានធ្លាក់ចុះដោយសារប្រាក់អឺរ៉ូ និងប្រាក់យ៉េនទទួលបានប្រជាប្រិយភាពក៏ដោយ ប៉ុន្តែវានៅតែជារូបិយប័ណ្ណបម្រុងដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុត។ ការសិក្សាថ្មីៗពីមជ្ឈមណ្ឌល GeoEconomics បង្ហាញថា ប្រាក់ដុល្លារអាមេរិកមមិនងាយធ្លាក់តំណែងជារូបិយប័ណ្ណបម្រុងចម្បងរបស់ពិភពលោកនោះទេ ខណៈដែលវាកំពុងបន្តគ្របដណ្តប់លើការកាន់កាប់ទុនបំរុងបរទេស វិក្កយបត្រពាណិជ្ជកម្ម និងប្រតិបត្តិការរូបិយប័ណ្ណទូទាំងពិភពលោក។

ទោះបីជាវត្តមានរូបិយប័ណ្ណ BRICS អាចកើតឡើងស្រដៀងទៅនឹងស្ថានភាពការបង្កើតប្រាក់អឺរ៉ូនៅឆ្នាំ ១៩៩៩ ក៏ដោយ ប៉ុន្តែវាទាមទាររយៈពេលជាច្រើនឆ្នាំ ដោយសារពួកគេត្រូវបង្កើតធនាគារកណ្តាលថ្មីមួយ និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងប្រាំក្នុងការបញ្ឈប់ប្រើប្រាស់រូបិយប័ណ្ណអធិបតេយ្យភាពរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ វាចាំបាច់ត្រូវការការគាំទ្រពីមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីទទួលបានជោគជ័យជាអន្តរជាតិ។ ផ្អែកទៅលើស្ថានភាពជាក់ស្តែងសព្វថ្ងៃ រូបិយប័ណ្ណ BRICS មានភាពពិបាកក្នុងការបង្រួបបង្រួមប្រទេសទាំងអស់ ខណៈដែលប្រទេសសេដ្ឋកិច្ចធំៗមួយចំនួនបង្កើនការប្រើប្រាស់រូបិយប័ណ្ណផ្ទាល់ខ្លួន។ កាលពីឆ្នាំ ២០២៣ រុស្ស៊ីទាមទារឱ្យឥណ្ឌាបង់ថ្លៃប្រេងជាប្រាក់យ័នចិន ប៉ុន្តែឥណ្ឌាបានបដិសេធមិនប្រើប្រាស់អ្វីផ្សេងក្រៅពីប្រាក់ដុល្លារអាមេរិក ឬប្រាក់រូពីឡើយ។ មួយវិញទៀត ឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីចុះខ្សោយ និងតម្លៃនៃប្រាក់រូប៊លធ្លាក់ចុះ ខណៈចិនមានបំណងបង្កើនអំណាចនៃប្រាក់យ័នជាអន្តរជាតិ។ ដូច្នោះហើយ វាមានភាពច្របូកច្របល់ដោយសារវិសមភាពសេដ្ឋកិច្ចរវាងប្រទេសចិន និងប្រទេស BRICS ផ្សេងទៀត ហើយនេះមិនមែនជាឧបសគ្គតូចតាចដើម្បីយកឈ្នះនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស