ធនាគារពិភពលោក ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមអាចនឹងឈានដល់ ៦,១ ភាគរយនៅចុងឆ្នាំ ២០២៤

បរទេស៖ យោងតាមប្រភពព័ត៌មានពី DW បានរាយការណ៍ពីការព្យាករណ៍ថ្មីរបស់ធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមអាចនឹងឈានដល់ ៦,១ ភាគរយនៅចុងឆ្នាំ ២០២៤ និង ៦,៥ ភាគរយក្នុងឆ្នាំ ២០២៥។ ការព្យាករណ៍ទាំងនេះមានអត្រាខ្ពស់ជាងការព្យាករណ៍កាលពីខែមេសា ដោយសារកំណើនជំរុញដោយការនាំចេញផ្នែកផលិតកម្ម ទេសចរណ៍ និងការវិនិយោគ។

ការព្យាករណ៍នេះ​បង្ហាញ​ថា ​វៀតណាម​អាច​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ជាងក្នុងចំណោម​ប្រទេស​សមាជិកអាស៊ាននៅ​ឆ្នាំ២០២៥ ដែលក្នុងនោះរួមប្រទេសដែលកំពុង​មាន​សេដ្ឋកិច្ច​រីកចម្រើន​​ដូច​ជា ប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន។ អ្វីដែលជាការកត់សម្គាល់ វៀតណាម បាន​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេសដូចទៅនឹង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត ស្របពេលដែលវិនិយោគិនលោកខាងលិចព្យាយាមធ្វើពិពិធកម្មឆ្ងាយពីចិនចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ហើយអាស៊ីអាគ្នេយ៍កំពុងក្លាយជាជម្រើសកំពូលសម្រាប់ការវិនិយោគបរទេសពីសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប។

លោក Nguyen Khac Giang អ្នកស្រាវជ្រាវមកពីវិទ្យសា្ថន​ ISEAS លើកឡើងថា វៀតណាមកំពុងទាញយកផលប្រយោជន៍ពីភាពតានតឹងទាំងនោះ ខណៈដែលអាចរក្សាសន្ទុះកំណើនរបស់ខ្លួនដោយសារតែអត្ថប្រយោជន៍ក្នុងស្រុកគឹចំនួនប្រជាជន ១០០ លាននាក់។ វៀតណាមរំពឹងថា ធនធានមនុស្សរបស់ខ្លួនអាចបង្កើនអត្ថប្រយោជន៍នៅក្នុងទីតាំងភូមិសាស្ត្រនយោបាយនៃការប្រកួតប្រជែងអំណាចរវាងចិន និងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ចិនក៏កំពុងវិនិយោគនៅអាស៊ីអាគ្នេយ៍ផងដែរ ដោយទីក្រុងប៉េកាំង និងទីក្រុងហាណូយបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០០៨។ ទោះបីជាវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយចំនួន ប៉ុន្តែបើប្រៀបធៀបទៅនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួននៅតែមានភាពវិជ្ជមាន។

ដូចទៅនឹងប្រទេសចិនដែរ កំណើនសេដ្ឋកិច្ចរបស់វៀតណាមស្ថិតនៅក្រោមការគ្រប់គ្រងនៃប្រព័ន្ធបក្សតែមួយ គឺបក្សកុម្មុយនិស្តដែលគ្រប់គ្រងទាំងស្រុងលើមុខងាររបស់រដ្ឋ អង្គការសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។ មិនត្រឹមតែប៉ុណ្ណោះ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ហើយសំខាន់ជាងនេះទៅទៀត វាដើរតួយ៉ាងសំខាន់ក្នុងវិស័យផលិតកម្មរបស់វៀតណាម ដោយសារវត្ថុធាតុដើមភាគច្រើនមកពីប្រទេសចិន។  “China Plus One” គឺជាយុទ្ធសាស្រ្តអាជីវកម្មសេដ្ឋកិច្ចមួយសម្រាប់អ្នកវិនិយោគកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើប្រតិបត្តិការទីផ្សារ និងសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន ក្នុងគោលបំណងពង្រីកទៅកាន់ប្រទេសផ្សេងទៀត ខណៈពេលដែលរក្សាវត្តមាននៅក្នុងប្រទេសចិនដដែល។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវបានគេមើលឃើញថាជាជម្រើសដ៏សមស្របសម្រាប់យុទ្ធសាស្ត្រមួយនេះ។ លោក Bich Tran មកពីមជ្ឈមណ្ឌល CSIS លើកឡើងថា វៀតណាមត្រូវបានចាប់អារម្មណ៍ជាជម្រើសកំពូលមួយសម្រាប់ យុទ្ធសាស្រ្ត China Plus One របស់ក្រុមហ៊ុនជាច្រើន ដោយសារតែភូមិសាស្ត្រនៅជិតគ្នា និងវប្បធម៌ស្រដៀងគ្នា។ សម្រាប់​អ្នក​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​ចិន នោះការ​ផ្លាស់​ទៅ​ប្រទេស​វៀតណាម​គឺរឿង​ងាយស្រួល ហើយវៀតណាមអាចទាក់ទាញក្រុមហ៊ុនមួយចំនួនតូចដែលចង់ផ្លាស់ប្តូរទីតាំង។

មួយវិញទៀត សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាម និងទីផ្សារនាំចេញធំជាងគេរបស់វៀតណាម។ នៅខែកញ្ញាឆ្នាំ ២០២៣ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយបានជំរុញទំនាក់ទំនងការទូតរបស់ពួកគេ ដោយបានចុះហត្ថលេខាលើ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ អ្នក​វិភាគ​និយាយ​ថា​ គោលបំណងនៃកិច្ច​ព្រម​ព្រៀង​នេះ​ដើម្បី​ជំរុញ​ផល​ប្រយោជន៍​សេដ្ឋកិច្ច ខណៈដែលសហរដ្ឋ​អាមេរិក​គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ​មួយរបស់​​វៀតណាម។

មិនត្រឹមតែប៉ុណ្ណោះ ការវិនិយោគដ៏ធំពីទីក្រុងវ៉ាស៊ីនតោន គឺជាគន្លឹះនៃឱកាសសេដ្ឋកិច្ចសម្រាប់វៀតណាម។  នៅក្នុងប្រទេសក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វៀតណាមបានក្លាយជាទីតាំងផលិតដ៏សំខាន់សម្រាប់ Apple ដោយក្រុមហ៊ុននេះបានវិនិយោគជាង ១៥ ពាន់លានដុល្លារ (១៣,៧៦ ពាន់លានដុល្លារ)។ វៀតណាមមានតម្លៃពលកម្មទាប និងកម្លាំងពលកម្មវ័យក្មេងជាង ៥៨ ភាគរយនៃចំនួនប្រជាជនជិត ១០០ លាននាក់ បានជំរុញឲ្យប្រទេសនេះក្លាយជាទីតាំងទាក់ទាញសម្រាប់ការវិនិយោគ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី