រដ្ឋាភិបាលឡាវ កំពុងងាកទៅរកការជួញដូរមាស ដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស

បរទេស ៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា ស្របពេលដែលឡាវប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ និងតម្លៃរូបិយប័ណ្ណកំពុងចុះខ្សោយ រដ្ឋាប្រទេសមួយនេះកំពុងត្រៀមខ្លួនបើកដំណើរការពេញលេញនូវធនាគារថ្មីមួយក្នុងខែវិច្ឆិកាខាងមុខនេះ ដើម្បីជំរុញការជួញដូរមាស និងការវិនិយោគសកម្ម។

រដ្ឋាភិបាលឡាវកំពុងងាកទៅរកការជួញដូរមាសដែលជាចំណុចស្នូលយុទ្ធសាស្ត្រ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។ គំនិតផ្តួចផ្តើមនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសឡាវ ដែលមានបំណងប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងបង្កើនទុនបម្រុងប្តូរប្រាក់បរទេស។ កាលពីខែកញ្ញា រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនក្នុងស្រុកបានបណ្តាក់ទុនរួមគ្នាបង្កើតធនាគារថ្មីមួយមានឈ្មោះថា Lao Bullion Bank (LBB) ដែលមានប្រតិបត្តិការដូចជា ការលក់មាស និងប្រាក់បញ្ញើ ប៉ុន្តែដំណើរការមិនទាន់បានពេញលេញនោះទេ។ យ៉ាងណាមិញ ការបើកដំណើរការពេញលេញនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ ដោយនឹងរួមបញ្ជូលការជួញដូរមាស ការវិភាគភាពបរិសុទ្ធនៃមាស និងប្រតិបត្តិការផ្សេងទៀត។ LBB មានគោលបំណងចូលទៅកាន់ទីផ្សារពិភពលោកធំទូលាយជាងមុន និងបំពេញលក្ខណៈតាមស្តង់ដារពាណិជ្ជកម្មមាសដែលត្រូវបានបង្កើតឡើងដោយស្ថាប័នឧស្សាហកម្មអន្តរជាតិ London Bullion Market ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាល​ឡាវ​បាន​សម្រេច​បង្កើត​ LBB ដើម្បី​ទាញ​យក​មាស​ជា​មធ្យោបាយ​បង្កើនទុន​​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន។

លោក Vathana Dalaloy ទេសាភិបាលធនាគារកណ្តាលស្តីទីបានលើកឡើងថា ប្រតិបត្តិការរបស់ធនាគារដែលប្រើប្រាស់ទុនបម្រុងមាសប្រមាណ ៥០០ ទៅ ១ ០០០ តោនរបស់ប្រទេសនឹងរួមចំណែកដល់ស្ថិរភាពនៃស្ថាប័នហិរញ្ញវត្ថុ និងសារពើពន្ធ។

លោក Kenichiro Yamada មកពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនបានលើកឡើងថា ការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ LBB អាចនឹងជួយឲ្យស្ថាប័ននេះទាក់ទាញអតិថិជនស៊ីវិល និងគ្រប់គ្រងទ្រព្យសម្បត្តិកាន់តែច្រើន។ ទន្ទឹមនឹងនេះ ការ​ចាប់​អារម្មណ៍​លើ​មាស​កំពុង​កើន​ឡើង​​ផង​ដែរ ដោយសារអំណោយជាគ្រឿងអលង្ការមាស គឺជាផ្នែកសំខាន់នៃពិធីមង្គលការរបស់ជនជាតិឡាវតាំងពីយូរយារណាស់មកហើយ។ ឥឡូវនេះ ពលរដ្ឋឡាវជាច្រើនកំពុងសម្រុកទៅរកមាស ដែលជាជម្រើសទ្រព្យសម្បត្តិមានសុវត្ថិភាពជាជាងរូបិយប័ណ្ណរបស់ខ្លួនដែលកំពុងធ្លាក់ចុះ។

គួរឲ្យបញ្ជាក់ដែរថា ឡាវ ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឥន្ធនៈ និងអាហារ ប៉ុន្តែ​មូលធនមានលំហូរចេញយ៉ាងខ្លាំងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ដែលបានជំរុញឱ្យតម្លៃប្រេង និងគ្រាប់ធញ្ញជាតិពិភពលោកឡើងថ្លៃ។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ទុនបម្រុងបរទេសរបស់ឡាវមានចំនួន ១,៨ ពាន់លានដុល្លារប៉ុណ្ណោះគិតត្រឹមខែមិថុនា ដែលគ្រប់គ្រាន់សម្រាប់គ្របដណ្តប់លើការនាំចូលរយៈពេលពីរខែប៉ុណ្ណោះ។ លើសពីនេះ ប្រាក់គីបឡាវបានធ្លាក់ចុះប្រហែល ៥០ ភាគរយធៀបនឹងប្រាក់បាតថៃក្នុងរយៈពេល ៤ ឆ្នាំ ប៉ុន្តែតម្លៃមាសមាននិន្នាការកើនឡើង។ ប្រាក់​គីប​ខ្សោយ​បាន​ជំរុញ​ឲ្យ​តម្លៃ​ទំនិញ​នាំ​ចូល​ឡើង​ថ្លៃ និងជំរុញអតិផរណាកើនឡើងដល់ ៣១,២ ភាគរយក្នុងឆ្នាំ ២០២៣ ដែលជាកម្រិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង