លោក Trump នឹងធ្វើឲ្យក្រុមហ៊ុនអ្នកម៉ៅការយោធាក្នុងស្រុកឈឺក្បាសាជាថ្មីក្រោយក្លាយជាមេបញ្ជាកំពូលនៃកងកម្លាំងយោធាអាមេរិកជាលើកទី២

បរទេស ៖ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនអ្នកម៉ៅការយោធាក្នុងស្រុករបស់អាមេរិកដែលមានដូចជា Lockheed Martin ជាដើម បានសម្ងំកើបលុយកប់ក្តោងពីកុងត្រាផលិតអាវុធ និងលក់អាវុធក្នុងគ្រាដែលរដ្ឋាភិបាលអាមេរិកត្រូវដើរតួជាអ្នកដោះស្រាយបញ្ហាជម្លោះយោធាជាច្រើននៅលើពិភពលោកផង ព្រមទាំងកិច្ចការងារដើម្បីបង្កើនប្រសិទ្ធភាពកិច្ចការពារជាតិផង។ យ៉ាងណាក្តី សម្រាប់រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីនេះគេជឿជាក់ថា កុងត្រាយោធានានានឹងជួបផលលំបាកក្នុងការចរចាគ្នាជាមិនខាន ដោយសារតែប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump គឺជាមេដឹកនាំម្នាក់ដែលមានភាពសាំញាំខ្លាំងក្នុងការចរចាតម្លៃ និងបច្ចេកទេសនៃសព្វាវុធគ្រប់ប្រភេទ ពោលគឺតាំងតែពីអាណត្តិចាស់របស់គាត់មកម្ល៉េះ។

ដូច្នេះ ទាំងអ្នកជំនាញ និងក្រុមអ្នកវិភាគអាចសន្មត់ថា ការវិលត្រឡប់របស់លោក Trump មកកាន់សេតវិមានក្នុងនាមជាអគ្គមេបញ្ជាការកំពូលនៃយោធាអាមេរិកនឹងមានភាពរាំងស្ទះខ្លាំង ជាពិសេសទៅលើកិច្ចការងារចរចាគ្នាចំពោះកុងត្រានានាដែលធ្វើឡើងរវាងក្រុមហ៊ុនអ្នកម៉ៅកាយោធាជាមួយនឹងរដ្ឋាភិបាលអាមេរិក។

កាសែត The Defense News សរសេរថា ជានិច្ចកាលការងារចំបងរបស់លោក Trump ចំពោះកុងត្រាអាវុធ គឺធ្វើឡើងដោយផ្តោតទៅលើការកាត់បន្ថយថ្លៃដើមផង ទៅលើកិច្ចព្រមព្រៀងដែលពិបាកអាចនឹងឈានទៅដល់ការសម្រេចផង និងការបង្កើនការប្រុងប្រយ័ត្នចំពោះប្រភេទនៃកិច្ចសន្យាដែលធ្វើឱ្យពួកគេមានហានិភ័យខ្ពស់ ជាពិសេសក្រុមហ៊ុនអ្នកផលិតក្នុងផ្នែកអាកាសចរណ៍ដែលអភិវឌ្ឍយន្តហោះថ្លៃៗ និងពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យាថ្មីៗ។

កន្លងមក លោក John Venable ដែលជាអ្នកបើកយន្តហោះ F-16 ចូលនិវត្តន៍ និងជាសហការីជាន់ខ្ពស់ម្នាក់នៅវិទ្យាស្ថាន Mitchell សម្រាប់ការសិក្សាលំហអាកាស Mitchell Institue for Aerospace Studies បាននិយាយថា លោក Trump អាចប្រើប្រាស់សមត្ថភាពពិសេសរបស់គាត់ក្នុងការបញ្ជាក់ពីការយកចិត្តទុកដាក់លើសាធារណៈ ដើម្បីដាក់សម្ពាធលើក្រុមហ៊ុនអ្នកម៉ៅការផ្នែកយោធាដោយក្នុងនោះគាត់តែងតែចង្អុលទៅលើការពន្យារពេលរបស់ Lockheed Martin ដើម្បីអាចធ្វើឱ្យប្រសើរឡើងនៃយន្តហោះចម្បាំងប្រភេទ F-35។ នេះជាឧទាហរណ៍ស្រាប់។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump ជារឿយៗតែងតែបានបង្ហាញពីភាពប៉ិនប្រសប់ក្នុងអាជីវកម្មរបស់គាត់ និងសមត្ថភាពក្នុងការធ្វើចរចាទៅលើកិច្ចព្រមព្រៀងនានា ជាពិសេសដូចជាការចរចាឡើងវិញនៅឆ្នាំ២០១៨របស់រដ្ឋបាលរបស់គាត់អំពីកិច្ចសន្យារបស់ក្រុមហ៊ុន Boeing ដើម្បីផលិតយន្តហោះប្រធានាធិបតីថ្មី VC-25B Air Force One ទាំង២គ្រឿង។

ថ្មីៗ​នេះដែរ លោក Trump បាន​ធ្វើការរិះគន់ខ្លាំងថា ជាការ​ខ្ជះខ្ជាយ និង​ការ​ក្លែងបន្លំ​មិន​គួរ​ឲ្យ​ជឿនៅក្នុង​រដ្ឋាភិបាលអាណត្តិចាស់របស់លោកប្រធានាធិបតី Joe Biden ​ក្នុង​បទសម្ភាសន៍​ផ្ទាល់​មួយ​កាលពី​ថ្ងៃ​ទី ៣១ ខែ​តុលា ជាមួយ​នឹង​លោក Tucker Carlson។

គួរឲ្យដឹងដែរថា ក្រៅតែពីគោលនយោបាយអន្តោប្រវេសន៍ហើយនោះ សកម្មភាពដំបូងរបស់ លោក Trump ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតគឺនឹងតែងតាំងកំពូលមហាសេដ្ឋី លោក Elon Musk និងសហគ្រិន Vivek Ramaswamy ទៅជាអ្នកទទួលបន្ទុកគណៈកម្មាធិការថ្មីចំពោះប្រសិទ្ធភាពចំណាយរបស់រដ្ឋាភិបាល ហើយក្នុងនោះក៏មានការពិនិត្យឡើងវិញ និងគ្រប់គ្រង់ទៅលើកុងត្រាទាំងឡាយជាមួយនឹងក្រុមហ៊ុនអ្នកម៉ៅកាយោធាទាំងនោះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី