THACO AGRI បង្កើតការងារស្ថិរភាពសម្រាប់ពលករកម្ពុជាជាង ១២ ០០០ នាក់​

THACO AGRI គឺជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន​ THACO ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៩។ បន្ទាប់ពីប្រតិបត្តិការរយៈពេល៥ ឆ្នាំ THACO AGRI បានបង្កើតតំបន់ផលិតកម្មកសិកម្មចម្រុះ មានទ្រង់ទ្រាយធំ ដែលក្នុងនោះប្រមូលផ្តុំទៅលើការដាំដុះចេក ​ម្នាស់ និង​ដំណាំហូបផ្លែផ្សេងទៀត (ស្វាយ ក្រូចថ្លុង ធុរេន) រួមផ្សំនឹងការចិញ្ចឹមគោ លើផ្ទៃដីសរុបជិត  ៤០ ០០០ ហិកតាក្នុងប្រទេសកម្ពុជា។

ដោយកំណត់យុទ្ធសាស្ត្រវិនិយោគសម្រាប់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព THACO AGRI បានកសាង​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាសង្វាក់បិទជិត និងទំនើបនៅប្រទេសកម្ពុជា រួមមានតំបន់ផលិតកម្ម រោងចក្រកែច្នៃ រោងចក្រចេក ឃ្លាំងត្រជាក់សម្រាប់រក្សាផ្ទុកផ្លែឈើ ការដឹកជញ្ជូនតាមប្រព័ន្ធ និងនាំចេញ កសិដ្ឋានចិញ្ចឹមសត្វ ​ប្រព័ន្ធធារាសាស្រ្ត បណ្តាញអគ្គិសនី លំនៅឋានកម្មករ ផ្សារទំនើប​… ប្រព័ន្ធទាំងនេះមិនត្រឹមតែបំពេញតម្រូវការផលិតកម្មប៉ុណ្ណោះទេ ​ថែមទាំងបង្កើតឱ្យមានជីវភាពរស់នៅ និងបរិយាកាសការងារប្រកបដោយស្ថិរភាពសម្រាប់កម្មករជាង ១៤ ០០០ នាក់ ដែលក្នុងនោះ កម្មករកម្ពុជាជាង ១២ ០០០ នាក់ផងដែរ។

ឈរនៅខាងមុខផ្ទះមួយជួរធំទូលាយ មានប្រព័ន្ធទឹកស្អាត និងភ្លើងមិនគិតថ្លៃ អ្នកនាង ហង្ស វិជ្ជាការ អាយុ ២៤ឆ្នាំ ជាកម្មការិនីរោងចក្រចេក របស់ក្រុមហ៊ុន THACO AGRI នៅស្រុកស្នូល ខេត្តក្រចេះ បាននិយាយថា៖

«ខ្ញុំធ្វើការនៅទីនេះបាន៥ ឆ្នាំមកហើយ ដោយក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិក ដូចជា ៖ ការស្នាក់នៅ រៀបចំអាហារ ៣ ពេល/ថ្ងៃ ប្រើប្រាស់ភ្លើង និងទឹកដោយឥតគិតថ្លៃ។ ម្ហូប​នេះ​មាន​រសជាតិ​ឆ្ងាញ់ និង​បរិបូរណ៍»។

គ្រួសារទាំងមូលរបស់អ្នកនាង ហង្ស វិជ្ជាកា រួមមានតាំងពីប្តី ឪពុកម្តាយ និងបងប្អូននៅខេត្តសៀមរាប សុទ្ធតែបានផ្លាស់មក​ធ្វើការនៅទីនេះ។ ពីមុនជីវិតរបស់ពួកគាត់នៅខេត្តសៀមរាបជួបការលំបាកជាច្រើន ប៉ុន្តែចាប់តាំងពីមានឱកាសមកធ្វើការនៅទីនេះ ជីវភាពរស់នៅគ្រួសាររបស់អ្នកបានផ្លាស់ប្តូរច្រើន។ ​

អ្នកនាងបានបញ្ជាក់ថា ៖

«តាំង​ពី​មក​ធ្វើ​ការ​នៅ​ទី​នេះ ជីវភាពរស់នៅរបស់​ខ្ញុំ​កាន់​តែ​ប្រសើរឡើង។ ខ្ញុំ​ទទួល​បាន​ប្រាក់​ខែ​ជាង ២៥០ ដុល្លារ​ក្នុង​មួយ​ខែ ប្តី​ខ្ញុំ​បានប្រាក់ខែ​ជិត ៣០០ ដុល្លារ​ក្នុង​មួយ​ខែ។​ ពួក​ខ្ញុំមិន​ចាំបាច់​ចំណាយ​លើ​ការ​ស្នាក់​នៅ ថ្លៃ​ភ្លើង ឬ​ទឹក​ទេ ដូច្នេះ​ ប្រាក់​ខែ​ដែល​នៅ​សល់​អាច​រ៉ាប់រង​ការ​ចំណាយ​រស់​នៅ​របស់ពួក​ខ្ញុំ។ ពួក​ខ្ញុំអាច​ទិញ​ម៉ូតូ​បាន​ដោយ​មិន​មាន​ការ​លំបាក»។

 

លោក ជា សេងឃុន កម្មករ​នៅកសិដ្ឋាន​ចិញ្ចឹម​គោនៃតំបន់​ពហុកម្មកូនមុំ ក្រុមហ៊ុន THACO AGRI ក្នុង​ខេត្ត​រតនគិរី បាន​ប្រាប់ឱ្យដឹងថា ៖ ចំណូល​នៅ​ទី​នេះ​គឺ​សមរម្យ​ណាស់។ ម៉ោងធ្វើការ ៨ ម៉ោង ហើយមានរបបសម្រាកតាមច្បាប់កម្ពុជា។ ប្រសិនបើអ្នកធ្វើការថែមម៉ោង អ្នកនោះនឹងទទួលបានប្រាក់បន្ថែម។

លោកបានបន្តថា ៖

«ចំណូល​បច្ចុប្បន្ន​របស់​ខ្ញុំ​ និងគ្រួសារ​គឺ​ជាង​២​លាន​រៀល​ក្នុង​មួយ​ខែ។ ក្រោយ​មក​ធ្វើ​ការ​នៅ​ទី​នេះ ជីវភាព​គ្រួសារ​ក៏​ប្រសើរ​ឡើង។ មុន​មក​ធ្វើ​ការ​នៅ​ទី​នេះ​ការ​ងារ​របស់​ពួក​ខ្ញុំមិនមាន​ស្ថិរភាព​ទេ»។

លោកបានបង្ហាញអារម្មណ៍សប្បាយរីករាយពេលបានធ្វើការនៅក្រុមហ៊ុននេះ ហើយដោយ​សារក្រុមហ៊ុនមួយនេះ លោកអាចមានលទ្ធភាពសងបំណុលពីមុនទាំងអស់ ហើយថែមទាំងទិញម៉ូតូទៀតផង។

លោក Phan Ba ​​Cuongអគ្គនាយករងនៃតំបន់​ពហុកម្មកូនមុំ ​ ក្រុមហ៊ុន THACO AGRIមានប្រសាសន៍ថា៖  ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើគោលនយោបាយសម្រាប់កម្មករពេលធ្វើការ នៅក្រុមហ៊ុន កម្មករបានចុះកិច្ចសន្យាការងារ បង់ថ្លៃធានារ៉ាប់រង និងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រៅពីគោរពតាមច្បាប់ការងាររបស់កម្ពុជា ក្រុមហ៊ុនក៏ផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ និងរៀបចំអាហារ ៣ពេលក្នុងមួយថ្ងៃសម្រាប់កម្មករ ហើយអគ្គិសនី និងទឹកអនុញ្ញាតឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ​។ ក្រុមហ៊ុនមានបន្ទប់សុខាភិបាល​នៅតាមកសិដ្ធាននីមួយៗ​ និងមានការពិនិត្យសុខភាពប្រចាំឆ្នាំ។ ក្រុមហ៊ុនក៏បានបើកថ្នាក់បឋមសិក្សាចំនួន ២២ ថ្នាក់ តាមកម្មវិធីអប់រំរបស់ក្រសួងអប់រំកម្ពុជា សំរាប់កូនចៅរបស់កម្មករ​ជាង ៨០០នាក់ ។ ទន្ទឹមនឹងនោះ បានសាងសង់សួនសម្រាប់កុមារ ផ្តល់ជូនសម្លៀកបំពាក់ សៀវភៅ សម្ភារៈសិក្សា ដល់កុមារ ហើយក្រៅពីនោះ ក្រុមហ៊ុនក៏បានបើកផ្សារទំនើប​ដោយមានទំនិញសំខាន់ៗជាង​១០០០មុខ ដើម្បីបំពេញតម្រូវការទិញទំនិញរបស់កម្មករនៅទីនេះ។  

លោក Phan Ba ​​Cuong បាន​បន្ថែម​ថា ៖

«នៅ​ក្នុងតំបន់ពហុកម្មកូនមុំ ​​បច្ចុប្បន្ន​មាន​កម្មករ​ខ្មែរ​ជាង​ ៦ ៣០០​នាក់ ហើយ​នៅ​ពេល​ខាង​មុខ​ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​ទំហំ​ផលិតកម្ម ដែល​ធ្វើ​ឱ្យ​តម្រូវការ​ជ្រើសរើស​កម្មករ​មាន​ចំនួន​ច្រើន​។ តាមគម្រោង នៅចុងឆ្នាំ២០២៤ ក្រុមហ៊ុននឹងជ្រើសរើសកម្មករជាង ៣០០០នាក់បន្ថែមទៀត ដើម្បីបម្រើលើវិស័យមួយចំនួនដូចជា៖ បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ជួសជុលគ្រឿងចក្រ… ក្រុមហ៊ុននឹងសម្របសម្រួលជាមួយក្រសួងការងារ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ដើម្បីជ្រើសរើសកម្មករ ក៏ដូចជាបង្កើតវគ្គបណ្តុះបណ្តាលទាក់ទងនឹងបច្ចេកទេសកសិកម្ម និងបសុសត្វនៅក្រុមហ៊ុន»។

លោក នូ ថេ អភិបាលស្រុកលំផាត់បានមានប្រសាសន៍ថា៖ ក្រុមហ៊ុនបាន​រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់​។ នៅក្នុងស្រុកលំផាត់តែមួយ បច្ចុប្បន្ននេះមានមនុស្សប្រមាណ ៣០០០នាក់កំពុងធ្វើការឱ្យក្រុមហ៊ុន THACO AGRI និងកម្មកររាប់ពាន់នាក់ផ្សេងទៀតមកពីខេត្ត-ក្រុងជាច្រើនទូទាំងប្រទេសកម្ពុជាក៏មកធ្វើការនៅទីនេះដែរ។

លោកសង្កត់ធ្ងន់ថា៖

«វត្តមានរបស់ THACO AGRI នៅស្រុកលំផាត់ បាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនដល់មូលដ្ឋាន ផ្តល់ការងារជាច្រើន ជួយកាត់បន្ថយការធ្វើចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅ THACO AGRI នាពេលថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូបានសម្តែងនូវក្តីរីករាយ និងចាប់អារម្មណ៍ាយ៉ាងខ្លាំងចំពោះលទ្ធផលដែល ​THACO AGRI សម្រេចបាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា មូលដ្ឋានសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺផ្អែកលើកត្តាមូលដ្ឋានចំនួន ៧ គឺអាហារ ការស្នាក់នៅ ការសម្រាក សុខភាព ការសិក្សា ការធ្វើដំណើរ និងការកម្សាន្ត។ គម្រោងកសិកម្មខ្នាតធំរបស់ THACO AGRI មិនត្រឹមតែធ្វើអោយប្រសើរឡើងនូវផលិតភាពកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងស្រុកផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 19/05/2026

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *