សារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ ដែលបុគ្គលគ្រប់វ័យគួរតែមាន

ភ្នំពេញ ៖ ជាទូទៅ មនុស្សភាគច្រើនមានការយល់ឃើញថា ចំណេះដឹងហិរញ្ញវត្ថុមានភាពចាំបាច់សម្រាប់តែបុគ្គលដែលមានទំនួលខុសត្រូវលើជីវិតផ្ទាល់ខ្លួន ដូចជា វ័យចេញធ្វើការ រកស៊ី ឬវ័យរៀបការជាដើម។ ប៉ុន្តែធាតុពិតគឺមិនដូច្នោះទេ ចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យតែម្ដង។

សំខាន់គ្រប់វ័យ ព្រោះមនុស្សគ្រប់គ្នាត្រូវការប្រាក់ដើម្បីទ្រទ្រង់ជីវិតរស់នៅ ម្លោះហើយពួកគេមានភាពចាំបាច់ក្នុងការស្វែងយល់ពីការចាយវាយឱ្យបានត្រឹមត្រូវ។

ទាក់ទិននឹងចំណុចនេះផងដែរ លោក​ គ្រួច សត្យា នាយកនៃនាយកដ្ឋានធនាគារកិច្ច និងសារជីវកម្ម របស់ធនាគារ Maybank បានមានប្រសាសន៍ថា ចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់​មនុស្សគ្រប់វ័យ ហើយបើនៅក្នុងវ័យចាយលុយឪពុកម្ដាយទៀត គឺត្រូវតែដឹងថាតើ តម្លៃនៃលុយ​ដែលគាត់រកមកបានមិនមែនជាលុយដែលរកមកដោយងាយស្រួលនោះទេ។ ដូច្នោះហើយ ការចាយវាយលុយកាក់គឺត្រូវតែមានផែនការឱ្យបានត្រឹមត្រូវ បានន័យថា ​ចំណាយលើអ្វី​ដែល​ត្រូវការ មិនមែនអ្វីដែលគ្រាន់តែចង់បាន។

អ្នកជំនាញរូបនេះបន្តឱ្យដឹងទៀតថា៖

«ការចង់បានភាគច្រើនគឺទៅលើសម្ភារៈនិយម ប៉ុន្តែបើថវិកាយើងមានកម្រិត ហើយនៅតែចង់ចាយវាយទៀត ​វាធ្វើឱ្យយើងទៅ​ខ្ចីបំណុល​ពីមិត្តភក្កិ ឬស្ថាប័ន​ផ្សេងៗដែលគេឱ្យខ្ចី។ អីចឹងវាធ្វើឱ្យយើងមានវិបត្តហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់យើង ដូច្នេះការគ្រប់គ្រង​ហិរញ្ញវត្ថុគឺមានសារៈសំខាន់បំផុតសម្រាប់គ្រប់វ័យ ជាពិសេសវ័យជំទង់នេះតែម្ដង»។

លោក គ្រួច សត្យា បានបន្តគូសបញ្ជាក់ទៀតផងដែរថា ​នៅពេលដែលបុគ្គលម្នាក់ៗមានការគ្រប់គ្រង​ហិរញ្ញវត្ថុបានល្អ វានឹងជួយបណ្ដុះផ្នត់គំនិតឱ្យ​រូបគេយល់អំពីតម្លៃនៃលុយដែលខ្លួនចាយវាយ។​ ចំណេះដឹងនៃការគ្រប់គ្រងហិរញ្ញវត្ថុ ក៏អាចជួយ​លត់ដុំខ្លួនទៅថ្ងៃក្រោយឱ្យក្លាយទៅជាមនុស្សម្នាក់ដែល​មានវិន័យក្នុងការគ្រប់គ្រងសាច់ប្រាក់ ហើយធ្វើឱ្យទទួលបានជោគជ័យនៅពេលដែលរៀនចប់ ចាប់ផ្ដើមពង្រីក​អាជីវកម្ម ឬធ្វើអ្វីផ្សេងៗទៀត។

ម្យ៉ាងទៀត ក្នុងនាមជាឪពុកម្ដាយ ក៏មានតួនាទីបណ្ដុះផ្នត់គំនិតកូនៗ ឱ្យធំធាត់ឡើងជាមួយ​ទម្លាប់នៃការសន្សំប្រាក់ និងចាយវាយដោយការត្រិះរិះពិចារណា។

«យើងដឹងហើយ សង្គមដែលមានបញ្ហារាល់ថ្ងៃនេះគឺភាគច្រើនមកពីវិបត្តិហិរញ្ញវត្ថុ ជម្លោះគ្រួសារ ឬរឿងពាណិជ្ជកម្មមួយចំនួន គឺដោយសារតែរឿង លុយ ព្រោះលុយ គឺជារឿងសំខាន់បំផុត​សម្រាប់មនុស្សគ្រប់គ្នា»។​ នេះបើតាមប្រសាសន៍របស់លោក គ្រួច សត្យា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *