រុស្ស៊ី ចាប់ផ្តើមសាងសង់បំពង់បង្ហូរឧស្ម័នថ្មីមួយទៅកាន់ចិនតាមរយៈប្រទេសកាហ្សាក់ស្ថាន

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា រុស្ស៊ី បានចាប់ផ្តើមសាងសង់បំពង់បង្ហូរឧស្ម័នថ្មីមួយទៅកាន់ប្រទេសចិនតាមរយៈកាហ្សាក់ស្ថាន ជាមួយនឹងសមត្ថភាពបង្ហូរឧស្ម័នប្រចាំឆ្នាំ ៤៥ ពាន់លានម៉ែត្រគូប (bcm) ។

ឧបនាយករដ្ឋមន្ត្រី រុស្ស៊ី លោក Aleksandr Novak បានលើកឡើងថា ចិន នឹងទទួលបានឧស្ម័ន ៣៥ ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំតាមរយៈបំពង់បង្ហូរមួយនេះ ខណៈដែលចំនួននៅសល់នឹងទៅខាងប្រទេសកាហ្សាក់ស្ថាន។

លោកបាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ និងជា​យុទ្ធសាស្ត្រមួយចំនួន​របស់​គម្រោង​ក្នុង​ពេល​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ថាមពល​ទ្វេភាគី។ បន្ថែមពីនេះ ដំណើរការនេះត្រូវបានចាប់ផ្តើមដោយវានឹងរួមបញ្ចូលទាំងការសិក្សាលើលទ្ធភាពបច្ចេកទេស សេដ្ឋកិច្ច និងការចរចាដើម្បីសម្រេចក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង។

ក្នុងនាមជាផ្នែកមួយនៃកិច្ចព្រមព្រៀង កាហ្សាក់ស្ថាន នឹងធ្វើជាម្ចាស់ផ្ទះផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរដែលត្រូវបានកំណត់ថានឹងទទួលបានឧស្ម័នរហូតដល់ ១០ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ។

រដ្ឋមន្ត្រីថាមពល ប្រទេសកាហ្សាក់ស្ថាន លោក Almasadam Satkaliyev បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ប្រទេសក្នុងគម្រោងនេះ ដោយបានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ ជាមួយនឹងអត្ថប្រយោជន៍របស់វាសម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ប្រទេស។

គួរកត់សម្គាល់ថា កាលពីដើមខែធ្នូនេះ ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានធ្វើបច្ចុប្បន្នភាពអំពីកំណត់ត្រាប្រចាំថ្ងៃថ្មីសម្រាប់ការចែកចាយឧស្ម័នទៅកាន់ប្រទេសចិនតាមរយៈបំពង់បង្ហូរ Power of Siberia។ នៅក្រោមកិច្ចព្រមព្រៀងទ្វេភាគី រុស្ស៊ី នឹងផ្គត់ផ្គង់ឧស្ម័ន ៣៨ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំដល់ប្រទេសអាស៊ីតាមរយៈបំពង់បង្ហូរដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ។ គួរឲ្យបញ្ជាក់ដែរថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរត្រូវបានកើនឡើងជាលំដាប់បើទោះបីជាការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើទីក្រុងម៉ូស្គូដែលមិនធ្លាប់មានពីមុនមកក៏ដោយ។

ថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងថា​ ទំនាក់ទំនងរវាងរុស្ស៊ី និងចិន មានការជឿទុកចិត្តគ្នាពេញលេញ និងធ្វើសម្រាប់គ្នាទៅវិញទៅមក។ លើសពីនេះ ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរត្រូវបានរំពឹងថា នឹងកើនឡើងពី ២២០ ពាន់លានដុល្លារទៅដល់ប្រមាណ ២៤០ ពាន់លានដុល្លារនៅចុងឆ្នាំនេះ ខណៈដែលបច្ចុប្បន្ន ប្រទេសទាំងពីរកំពុងមានគម្រោងវិនិយោគរួមគ្នាជិត ៦០០ គម្រោងរួចទៅហើយនោះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *