រដ្ឋាភិបាល​បង្កើតក្រុមការងារបច្ចេកទេស ដែល​​​ផ្ដោតលើ​​គម្រោងអភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យ

ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញ​ការអភិឌ្ឍ​​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​នៅក្នុងប្រទេស​កម្ពុជាសម្រាប់ជួយដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូលទាប​ និងមធ្យម ជាពិសេស​មន្ត្រីរាជការ​​ឱ្យ​ទទួលបានលំនៅឋាន​ស្នាក់​នៅ​សមរម្យនោះ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ បាន​សម្រេច​បង្កើត​ក្រុមការងារ​បច្ចេក​ទេសសម្រាប់គម្រោង​អភិវឌ្ឍ​ន៍លំនៅឋាន​តម្លៃសមរម្យនៅកម្ពុជា ។​

បើតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ស្ដីពី​ការ​បង្កើត​ក្រុមការងារ​បច្ចេកទេស​​សម្រាប់អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​តម្លៃស​មរម្យ​បាន​បង្ហាញថា ក្រុមការងារ​នេះជាសេនាធិការ​នៃគណៈកម្មាធិការ​អន្តរ​ក្រសួងសម្រាប់គម្រោង​អភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យ​ ដែលមានសមាសភាពចំនួន​១២រូប ក្នុងនោះ​ឯកឧត្តម​ ឱម ម៉ាក់ធារិទ្ធ​ ដែលជាអគ្គ​នាយក​នៃអគ្គនាយក​ដ្ឋានភាពជាដៃគូ រវាង​រដ្ឋ និងឯកជន គឺជា​ប្រធាន​ក្រុមការ​ងារ​មួយនេះ  ។

បើតាម​ប្រកាស​នេះបានបង្ហាញផងដែរ​ ក្រុមការងារ​បច្ចេកទេស​នេះ មានតួនាទី​ និ​ងភារកិច្ច​​សំខាន់​ៗដូចជា​ សម្របសម្រួល​ការ​លើកលែងពន្ធ ការ​បន្ធូរបន្ថយ​ពន្ធ​ ឬការដាក់ពន្ធជា​បន្ទុករបស់រដ្ឋ ដោយធ្វើការ​វាយតម្លៃផល​ប៉ះពាល់​លើ​ចំណូល​របស់រដ្ឋ ដើម្បីជា​មូលដ្ឋាន​នៃកា​រសម្រេចចិត្ត​របស់រាជរដ្ឋាភិបាល ។ ក្រុមការការ​នេះ ក៏មានតួនាទី​សម្របសម្រួល​ និងពន្លឿន​ការ​រៀបចំបែបបទ​ និងការអនុម័ត​លើ​ការ​ស្នើ​សុំ​ការ​លើកលែងពន្ធ​ ។ ក្រៅពីនេះ​ នៅមានដូចជាការពិនិត្យ​លទ្ធភាពក្នុងការ​ស្នើ​ជម្រើស​ហិរញ្ញប្បទាន ដើម្បីផ្ដល់​ការ​គាំទ្រ​ដល់​ការអភិវឌ្ឍលំនៅឋាន​តម្លៃ​សមរម្យ​ក្នុងករណី​ចាំបាច់ ។ ក្រុមការងារ​ត្រូវ​រិះរក​វិធានការ​ និងកិច្ច​សហការ​ពី​ស្ថាប័ន​​ពាក់ព័ន្ធ​ ជាពិសេស​ពីស្ថាប័​ន​ហិរញ្ញវត្ថុ ដើម្បីធានា​អត្រាការ​ប្រាក់​សម្រាប់​ទិញ​លំនៅឋាន​ឱ្យសម​ស្រប​នឹង​លទ្ធភាព​របស់ក្រុមគ្រួសារ​មានប្រាក់ចំណូល​ទាប និងមធ្យម ។

យោងតាម​ប្រសាសន៍ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំ​ដែន​ដី នគរូប​នីយកម្ម​ និងសំណង់ បានថ្លែងថា​ តម្រូវកា​រលំនៅឋានសម្រាប់ពលរដ្ឋ​ស្នាក់​នៅ​ គឺនៅតែមាន​ខ្ពស់ ប៉ុន្តែអ្នកអភិវឌ្ឍន៍​ភាគ​ច្រើនបាន​អភិវឌ្ឍន៍​លំនៅឋាន​ដែលមានតម្លៃខ្ពស់ហួសពី​លទ្ធភាព​របស់ពលរដ្ឋ​ទើប​ធ្វើឱ្យការផ្គត់​ផ្គង់លំនៅឋានដែលមានតម្លៃខ្ពស់​លើសពីតម្រូវការ។

ឯកឧត្តម​បានបន្តថា ​បើសិនជា​អ្នកអភិវឌ្ឍន៍​ បានសិក្សាពី​តម្រូវការរបស់ពលរដ្ឋជាក់ស្ដែង​ នោះ​ការអភិវឌ្ឍ​លំនៅឋាន​នឹង​មិនលើស​តម្រូវការ ហើយក៏មិនមានលំនៅឋាននៅសល់​ច្រើនទៀត​នោះដែរ ។

លោក​ យក់ សុធីរិទ្ធ​ នាយកគ្រប់គ្រង​ក្រុមហ៊ុន Worldbridge Homes ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា​ដំបូង​គេ​បានថ្លែង​ថា គម្រោង​លំនៅឋានទីក្រុង​រណប​សិរីមង្គល​​ ដែ​ល​ក្រុម​ហ៊ុន​បាន​អភិវឌ្ឍន៍​សម្រាប់ផ្ដល់ជូនពលរដ្ឋ​មានប្រាក់ចំណូល​ទាប និងមធ្យម និង​មន្ត្រីរាជការ​ មកដល់​ពេលនេះ បាន​លក់​ចេញជិតអស់​ហើយ ដោយក្រុមហ៊ុន​គ្រោងនឹងអភិវឌ្ឍន៍​គម្រោង​ថ្មីមួយ​ទៀត នៅទីតាំង​ដែលមានតម្រូវ​ការ​ខ្ពស់លើ​លំនៅឋានប្រភេទនេះ ។

គួរ​បញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម និងសំណង់​ បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៤​ មានក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃសមរម្យ​មានចំនួន​៤ អភិវឌ្ឍលំនៅឋានសរុបចំនួន​ ១១ ៤៩៥ ផ្ទះ ក្នុងនោះ​មាន​ក្រុមហ៊ុនចំនួន២ បានអភិវឌ្ឍរួចរាល់១០០ភាគរយ  ។ ក្រុមហ៊ុនទាំង​៤ ​ដែល​អភិ​វ​ឌ្ឍ​​លំនៅ​​ឋាន​តម្លៃសមរម្យ​នៅកម្ពុជា មាន​ ទី១. ក្រុមហ៊ុន​ WorldBridge Homes ទី២. ក្រុមហ៊ុន​ B&BM Development,  ទី៣. ក្រុមហ៊ុន​អារ៉ាខាវ៉ា និង ទី​៤. ក្រុមហ៊ុន ​ប៊ីអជីភី ប្រផឹធី ឌីវេឡុបមិន​ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *