ក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃបានវិលទៅរកស្ថានភាពប្រក្រតីវិញ និងមានតម្លៃល្អប្រសើរ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីបច្ចុប្បន្នភាពនៃការនាំចេញស្រូវប្រចាំថ្ងៃរបស់ប្រជាកសិករថា បានវិលទៅរកប្រក្រតីភាពឡើងវិញហើយ ដោយបរិមាណនៃការនាំចេញមានកំណើន ហើយតម្លៃក៏ទទួលបានថ្លៃជាងមុនបើធៀបទៅនឹងតម្លៃកាលពីអំឡុងខែមករា ដើមឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បន្ទា​ប់​ពីការសម្រាកមួយរយៈពេលក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ពីសំណាក់ឈ្មួញកណ្តាលមួយចំនួនធំនោះ បច្ចុប្បន្ន សកម្មភាពប្រមូលផល និងទិញស្រូវនៅតាមបណ្តាខេត្តសំខាន់ៗ ដូចជាបាត់ដំបង ព្រៃវែង ជាដើម ចាប់មានដំណើរការធម្មតាឡើងវិញ ហើយតម្លៃក៏ទទួលបានល្អប្រសើរជាងពេលកន្លងទៅដែរ ។

ដោយឡែក តម្លៃស្រូវដែលរោងម៉ាស៊ីនក្នុងស្រុកមួយចំនួនក្នុងខេត្តព្រៃវែងក៏បានទទួលទិញតាំងពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ (រៀល/គីឡូក្រាម) ដែលប្រភេទស្រូវ OM 5451 មានតម្លៃចាប់ពី ៨០០ ដល់ ៨៥០រៀលក្នុងមួយគីឡូ ហើយចំពោះប្រភេទស្រូវ​​សែនក្រអូបវិញអាចមានតម្លៃចន្លោះពី ១២៥០រៀល ទៅ ១៣៥០រៀល ដោយឡែកចំពោះប្រភេទស្រូវស្រងែស្រាលមានតម្លៃចន្លោះពី ១០០០ ទៅ ១០៣០រៀលក្នុងមួយគីឡូក្រាម។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ក៏បានបង្ហាញនូវតារាង​តម្លៃស្រូវ នៅតាមបណ្តាខេត្ត ចំនួន៣ រួមមាន ខេត្ត​ព្រៃវែង បាត់ដំបង និងកំពងឆ្នាំង គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ដែលនៅខេត្តបាត់ដំបង តម្លៃស្រូវ​​សែនក្រអូបតម្លៃ ១២៥០រៀល ទៅ១៣៥០រៀល ស្រូវស្រងែស្រាលតម្លៃ៩៥០ ទៅ ៩៦៥រៀល ស្រូវ OM 5451 តម្លៃ៨៧០ទៅ៨៨០ រៀល ស្រូវ IR 504​តម្លៃមធ្យម៧០០ (រៀល/គីឡូក្រាម)។

ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា ការនាំចេញស្រូវប្រចាំថ្ងៃ បានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា​ ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី ២០,០០០- ២៥,០០០តោន ក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំថ្ងៃកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ ១០,០០០តោនក្នុងមួយថ្ងៃ។

ឯកឧត្តម បានបន្តថា ទោះបីជាថ្លៃស្រូវអូអឹម ស្ថិតក្នុងរង្វង់ ៨០០រៀលដដែលក៏ដោយ តែស្ថានភាពបែបនេះ បានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញ របស់បងប្អូនកសិករផងដែរ។ ការនាំស្រូវប្រចាំថ្ងៃកាលពីសប្ដាហ៍មុននេះ បានហក់ឡើងដល់ ៣,៦ម៉ឺនតោន ដែលជាទំហំខ្ពស់បំផុតក្នុងដើមឆ្នាំ២០២៥ ហើយសង្ឃឹមថា សញ្ញាវិជ្ជមានទាំងនេះនឹងជួយធ្វើឱ្យប្រសើរជាងមុនដល់ថ្លៃស្រូវនាពេលខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published.Required fields are marked *