ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់នៅកម្ពុជាពង្រឹងសមត្ថភាព ធានាអនុលោមភាព និងពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវាកម្មរបស់ខ្លួនឱ្យបាន១០០% យ៉ាងយូរត្រឹមឆ្នាំ២០៣០ខាងមុខនេះ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទឹកគ្មានចំណូល» នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដែលចូលរួមដោយប្រធានមន្ទីរឧស្សាហកម្មរាជធានី-ខេត្ត សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងប្រតិបត្តិករទឹកស្អាតឯកជន។

ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថាបច្ចុប្បន្ននេះ ក្រសួង បាន និងកំពុងអនុវត្តវិធានការកែទម្រង់មួយចំនួនសម្រាប់វិស័យទឹកស្អាត រួមមានការពង្រឹងសមត្ថភាពមន្ទីររាជធានី-ខេត្តក្នុងការរចុះធ្វើអធិការកិច្ចចរន្ត និងត្រួតពិនិត្យភាពអនុលោមរបស់ប្រតិបត្តិករ, ការលើកទឹកចិត្តដល់ការវិនិយោគខ្នាតធំ និងមធ្យម ហើយផ្គត់ផ្គង់ទឹកដុំជូនប្រតិបត្តិករដែលស្ទើរលទ្ធភាព, និងការកៀរគរហិរញ្ញប្បទានវិនិយោគក្នុងវិស័យទឹកស្អាត ជាពិសេសគាំទ្រប្រតិបត្តិករឱ្យពង្រឹងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតស្របតាមលក្ខខណ្ឌប្រកាសអនុញ្ញាតជាដើម។
គួរបញ្ជាក់ដែថា កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញថវិកាចំនួន ៦០លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំសម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅក្នុងខេត្តចំនួន ៥ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមមាន ខេត្តកំពត ស្វាយរៀង កំពង់ធំ មណ្ឌលគីរី និងពោធិ៍សាត់៕






វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content