ខេត្តកែប​ កាន់តែមានសក្ដានុពលខ្លាំង ខណៈសមិទ្ធផលរបស់រដ្ឋាភិបាលថ្មីៗចាប់ផ្ដើមលេច​រូប​រាង​ជា​បន្តបន្ទាប់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​បានកំណត់យក​តំបន់ឆ្នេរ​ជា​គោលដៅនៃការអភិវឌ្ឍ ក្នុងនោះ ខេត្តកែប ដែលស្ថិតនៅជាប់តំបន់​ឆ្នេរ​នៃព្រះរាជាណាចក្រកម្ពុជា​ផងដែរ​នោះ ត្រូវ​បាន​យកចិត្តទុកដាក់និង​អភិ​វ​ឌ្ឍន៍​ពីសំណាក់​រាជរដ្ឋាភិបាល ។ ជាក់ស្ដែង ក្នុងរយៈពេលចុងក្រោយនេះ បន្ថែមពីលើការចូលរួមអភិវឌ្ឍន៍វិស័យឯកជនទៅលើការបង្កើតជាតំបន់កម្សាន្ត មណ្ឌលពាណិជ្ជកម្មខា្នតមធ្យម រាជរដ្ឋាភិបាលក៏បានខិតខំ និងចំណាយទុកជាច្រើនដើម្បីបង្កើត និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់ ដែលកាន់តែធ្វើឱ្យខេត្តដ៏តូចច្រឡឹងមួយនេះកាន់តែ​មានសក្ដានុពល។

​បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ពីវិស័យឯកជន និងវិស័យរដ្ឋជាច្រើន​នៅក្នុង​ខេត្តកែប បាន និងកំពុង​លេចចេញជារូបរាងជា​បណ្ដើរ​ៗ​ហើយ ដូចជា ​ឆ្នេរ​តេជោសន្តិភាពកែប ផ្លូ​វ​តាមបណ្ដោយឆ្នេរ​អង្កោល​ ផ្លូវ​តភ្ជាប់ទៅកាន់​ខេត្តកំពត និង​គម្រោង​ធំៗ​ជា​ច្រើន​ទៀត ដែលរដ្ឋាភិបាល​កំពុង​ត្រៀមខ្លួន​ក្នុងការអភិវឌ្ឍន៍ឱ្យបានចប់សព្វគ្រប់ក្នុងពេលដ៏ខ្លី​ ។​​

ឯកឧត្តម ឈឿន​ ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការធនធានមនុស្ស ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានមា​ន​ប្រ​សាសន៍ថា​ កែប ​គឺជាខេត្តដ៏​តូច​ច្រឡឹង​មួយ ឬអាច​និយាយបានថា​ ដូចជា​​កូនក្រមុំ​ដ៏​ស្រស់​ស្អា​ត​​មួយ ដូច្នេះហើយ ​ត្រូវតែខិតខំ​ថែរក្សា​កូនក្រមុំ​ និង​ត្រូវលាបក្រែម ថែមម្សៅ ដើម្បីឱ្យ​កាន់តែទាក់ទាញ​បន្ថែមទៀត។​

ឯកឧត្តម​បន្ថែមថា ៖

«កែប ​មិនមែនមានត្រឹមតែតំបន់ទេសចរណ៍ឆ្នេរនោះទេ ប៉ុន្តែកែប​នៅមានសក្ដានុពល​ជាច្រើន​ទៅលើ​វិស័យ​​ទេសចរណ៍ ដូចជា​ ទីកន្លែង​កម្សាន្ត​នៅ​តាមប្រ៉ប​មាត់ឆ្នេរ ទីកន្លែង​កម្សាន្ត​ធនធានធម្មជាតិព្រៃភ្នំ​ និងបណ្ដុំ​កោះជាច្រើន​នៅក្នុង​សមុទ្រ​នាខេត្តកែបជាច្រើនទីកន្លែងទៀត»។​

ឯកឧត្តម​បន្ថែម​ទៀតថា ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​ រាជរដ្ឋាភិបាលក៏បាន​អភិវឌ្ឍន៍​ផ្លូវ​ជិះ​កង់​នៅតាមបណ្ដោយផ្លូវ​ឆ្នេរ​អង្កោល​ ដើម្បីឱ្យទេសចរ​អាចជិះកង់​​មើលទេសភាពដ៏ស្រស់​ស្អា​ត​នៅតាមឆ្នេរ​អង្កោល ជាពិសេស​ព្រៃកោង​កាង​ដ៏​ខៀវ​ស្រងាត់​ ។ ក្រៅពីនេះដែរ នៅពេលខាង​មុខ ខេត្តកែប នឹង​មានកំពង់​ផែ​​នៃគម្រោងព្រែកជីកហ្វូណនតេជោ​ ដែល​នឹង​អាចទាក់ទាញទេសចរតាមផ្លូវទឹក​ជិះកម្សាន្ត​តាមព្រែក​ជីកពី​ភ្នំពេញ​ទៅ​ដល់សមុទ្រ​ខេត្ត​កែប ។

ដោយឡែក ភ្នាក់ងារ​អចលនទ្រព្យ​​ប្រចាំខេត្ត​កែប បានលើកឡើង​ពីសក្ដានុពល​​នៅក្នុង​ខេត្ត​មួយនេះដោយរំពឹងថា ​ឆាប់ៗនេះហាង​ឆេងដីធ្លី​នៅក្នុង​ខេត្តកែប​នឹង​កាន់តែ​មានទីផ្សារ និងការទិញ-លក់​ខ្លាំងជាងមុខ ខណៈកន្លងមក​ខេត្តកែប ក៏ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំងពីបណ្ដាវិនិយោគិន​ ទាំងក្នុង និងក្រៅប្រទេស​ផងដែរ បន្តស្វែងរក​ទិញ​ដីធ្លី​ត្រៀមអភិវឌ្ឍន៍​នៅពេលគម្រោងនានា​ចាប់ផ្ដើម​លេច​រូប​រាង ។

លោក សុខ គែន​ ភ្នាក់ងារ​ទិញ-លក់អចលនវត្ថុ​មួយរូប​ប្រចាំខេត្តកំពត និងកែប បានឱ្យដឹងថា ៖

«បច្ចុប្បន្ន​នេះ សកម្មភាពទិញ​លក់​មិនសូវ​មានច្រើន​​ក៏ពិតមែន ប៉ុន្តែតាមរយៈគម្រោង​វិនិយោគ​នានារបស់រាជរដ្ឋាភិបាល​នៅក្នុង​ខេត្តកែប នឹងអាច​ធ្វើឱ្យមានការចាប់អារម្មណ៍​ពីអ្នកវិនិយោគទៅកាន់​ខេត្តកែប​បន្ថែមទៀត ស្របនឹង​តម្លៃដីធ្លីនៅក្នុង​ខេត្តនេះ​ក៏នៅមានកម្រិតទាបដែលជាឱកាស​ល្អសម្រាប់អ្នកវិនិយោគ»។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *