ដំណាំស្អំ ដាំតែម្តង ប៉ុន្តែអាចរកប្រាក់ចំណូលចូលគ្រួសារបានយូរឆ្នាំ និងបន្តដល់ជំនាន់កូន-ចៅ

កណ្តាល ៖ ស្អំ ជារុក្ខជាតិដែលត្រូវបានចាត់ទុកជាប្រភេទបន្លែស្លឹកដែលគេអាចយកទៅច្នៃធ្វើម្ហូបបានច្រើនមុខ និងមានរសជាតិឆ្ងាញ់ដូចបន្លែដទៃទៀតដែរ ប៉ុន្តខុសត្រង់ថា សម្រាប់កសិករដែលប្រកបមុខរបរដាំដំណាំស្អំ គឺដាំដុះតែម្តងប៉ុណ្ណោះ តែគេអាចថែទាំ និងប្រមូលផលរបស់វាបានជាច្រើនឆ្នាំ រហូត​បន្តដល់ជំនាន់កូនទៀតផង ខណៈដែលតម្រូវការទីផ្សារមានមិនចេះដាច់។

លោក កង សារ៉ុម ជាមន្រ្តីចូលនិវត្តន៍ម្នាក់បានចាប់យកមុខរបរដាំដំណាំស្អំ នៅលើផ្ទៃដីប្រហែលជា ២៥០ម៉ែត្រការ៉េ ស្ថិតក្នុងភូមិព្រែកថី ឃុំរការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានមានប្រាសាសន៍ថា ក្រោយពីចូលនិវត្តន៍ការងារជាមន្រ្តីរាជការ លោក និងគ្រួសារបានចាប់យករបរដាំស្អំលក់ ដោយចាត់ទុកដូចជាការហាត់​ប្រាណ និងអាចរកប្រាក់ចំណូលចូលគ្រួសារបានមូយចំណែកផងដែរ។ អ្វីដែលសំខាន់ គឺដោយសារវាមានលក្ខណៈពិសេសងាយស្រួលដាំ ដាំតែម្តង អាចទាញយកផលលក់បានយូរឆ្នាំ អាចបន្តដល់ជំនាន់កូនតចៅបានថែមទៀត ព្រោះដើមវាមិនងាយងាប់ដូចដំណាំផ្សេងៗនោះទេ ឱ្យតែចេះថែទាំវាឱ្យបានល្អ។

លោកបញ្ជាក់ថា ៖

«ក្នុងទំហំដីប្រមាណជា ២៥០ម៉ែត្រការ៉េ អាចប្រមូលផលលក់បានចន្លោះពី ១៥ម៉ឺនរៀលទៅដល់ ៣០ម៉ឺនរៀលក្នុងមួយសប្តាហ៍ អាស្រ័យទៅលើទីផ្សារស្អំឡើងថ្លៃ ឬធ្លាក់ថ្លៃ ។ នៅរដូវប្រាំង ចន្លោះខែធ្នូ ដល់ខែមិថុនា តម្លៃស្អំលក់មិនសូវបានថ្លៃទេ ដោយសារវាងាយស្រួលថែទាំ និងដុះលូតលាស់បានល្អ ប៉ុន្តែនៅរដូវវស្សា ចាប់ពីខែមិថុនា ដល់ខែធ្នូ ភ្លៀងធ្លាក់ច្រើនស្អំមិនសូវអំណោយផល បេះបានតិច ដូច្នេះ តម្លៃស្អំឡើងថ្លៃខ្ពស់»។

សម្រាប់ចម្ការស្អំខាងលើនេះ បច្ចុប្បន្ន ឈ្មួញបានចុះប្រមូលទិញដល់ចំការផ្ទាល់ និងមានតម្លៃប្រមាណជា ៣៥០០រៀល ទៅ ៤០០០​រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយកសិករអាចប្រមូលផលស្អំបានចន្លោះពី៣៥ ទៅ ៤០គីឡូ​ក្រាមក្នុងទំហុំដីខាងលើ។ ប៉ុន្តែសម្រាប់រដូវវស្សាដែលពុំសូវមានស្អំវិញតម្លៃវាឡើងទ្វេរដង ១ គុណនឹង ២ មានន័យថា ឈ្មួញទិញឡើងថ្លៃខ្ពស់រហូតដល់ ៧៥០០រៀល​ ទៅ ៨០០០រៀលក្នុងមួយគីឡូក្រាម។ ក្រោយពីប្រមូលផលកាត់ត្រួយលក់ឱ្យឈ្មួញរួច កសិករអាចប្រើជីអ៊ុរ៉េ ដើម្បីបាចបំប៉នដើមរបស់វា រួចដាក់ទឹកជាប្រចាំ ២ ឬ ៣ថ្ងៃគេដាក់ទឹកម្តង អាស្រ័យទៅលើអាកាសធាតុក្តៅខ្លាំងឬមិនសូវក្តៅ ហើយបើពិនិត្យទៅឃើញថាស្អំមិនសូវល្អគេអាចប្រើថាំជំនួយឱ្យត្រូយលាស់ ទើបអាចប្រមូលផលទៅលក់នៅលើទីផ្សារបានច្រើន។​

នៅពេលសួរថា ៖

«តើស្អំឱ្យផលប៉ុន្មានឆ្នាំទើបវាចាស់ដើមប្រមូលផលលែងបាន? លោកតបយ៉ាងលឿនថា ឱ្យតែយកចិត្តទុកដាក់ថែទាំ វាមិនងាយងាប់ដើមនោះទេ ទោះយើងចាស់ទៅក៍នៅឱ្យផលបន្តដល់កូនតចៅយើងទៀត សំខាន់ឱ្យតែចេះថែទាំ»។

ចំពោះបច្ចេកទេសដាំដុះស្អំវិញត្រូវបានកសិកររូបនេះបញ្ជាក់ថា ហាក់មិនមានការលំបាកខ្លាំងនោះទេ ដោយដំបូងឡើយកសិករគ្រាន់តែរកដីដែលមានជីជាតិល្អ ជាពិសេសដីមិនដក់ទឹកនៅរដូវវស្សា គេអាចយកមកដាំស្អបានហើយ ដោយត្រូវភ្ជួររាស់ដីហាលចោលចន្លោះ ១០ ទៅ ១៥ ថ្ងៃ ដើម្បីធ្វើឱ្យដីធូរ និងសម្លាប់មេរោគ រួចពួនដីលើកជារង ជាជួរៗ ចន្លោះពីគ្នា ៨ ស.ម ឬ ១០ ស.ម ទើបគេកាប់មែកស្អំប្រវែង ៣ ឬ ៤ ស.ម មកដោតជាជួរៗចន្លោះពីគ្នាប្រហែល ៨ ស.ម រួចយកស្លឺកចេកក្រៀម ឬស្លឹកឈើក្រៀមមកគ្របពីលើវា ហើយស្រោចទឹកជាប្រចាំ ២ ឬ ៣ថ្ងៃម្តង តែកុំឱ្យជាំទឹក ខ្លាចស្អំរលួយ រហូតអាយុ ២ខែ គេចាប់ផ្តើមបកស្លឹកឈើចេញឱ្យស្អំដុះលាស់ត្រួយឡើង ហើយថែទាំ ដកស្មៅ ដាក់ជី ដាក់ទឹកធម្មតា រហូតដល់អាយុ ៤ខែ វាចាប់ផ្តើមឱ្យផលជាបណ្តើរៗ រហូតដល់អាយុ ១ឆ្នាំ​ ទើបវាឱ្យផលពេញលេញ និងអាចប្រមូលផលបានប្រមាណជា ៤០គីឡូក្រាមក្នុងទំហុំដីជាង២០០ម៉ែត្រការ៉េនោះ។

កសិករខាងលើអះអាងថា នៅពេលគេប្រមូលផលស្អំបាន ២ឆ្នាំ គេត្រូវកាប់ដើមចាស់ចោលទុកត្រឹមជង្គង់ប៉ុណ្ណោះ ដើម្បីឱ្យស្អំលាស់ដើមថ្មីឱ្យផលបានច្រើនដូចមុន ហើយបើមិនកាប់វាទេ ដើមវាចាស់វានឹងមិនសូវឱ្យផលច្រើននោះឡើយ។

លោក ឈឿន ឆូ ចៅសង្កាត់រកាខ្ពស់បានមានប្រសាសន៍ថា កសិករនៅក្នុងមួលដ្ឋានមិនសូវមានទំនោរដាំស្អំធ្វើជាសេដ្ឋកិច្ចគ្រួសារច្រើននោះទេ ដោយអ្នកខ្លះដាំជាលក្ខណៈគ្រួសារ ដែលមានទម្លាប់ដាំតៗតាំងពីឪពុកម្តាយជីដូនជីតាមក ប៉ុន្តែដោយសារមិនមានអ្នកដាំច្រើននេះហើយ ទើបស្អំមិនលំបាករកទីផ្សារ ទោះថោក ឬថ្លៃ នៅតែមានតម្រូវការទីផ្សារ។ ចំណែកឈ្មួញកណ្តាលគឺប្រមូលទិញស្អំពីចំការ យកទៅលក់បោះដុំបន្តនៅផ្សារដើមគរ ផ្សារនាគមាស ផ្សារជម្ពួវ័ន ឬផ្សារគួរស្រូវ ក្នុងក្រុងភ្នំពេញ៕ វិន ឈុនហ៊ាត


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *