Donald Trump ខឹងប្រធានាធិបតីរុស្ស៊ី និងគំរាមយកពន្ធពីប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក លោក Donald Trump ខឹងសម្បារយ៉ាងខ្លាំងចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ហើយថែមទាំងបានគំរាមយកពន្ធពីបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ីទៀតផង។

ថ្មីៗនេះ លោក Trump បានប្រាប់ NBC News ថា លោកមានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីបានរិះគន់ភាពជឿជាក់នៃការដឹកនាំរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កាលពីសប្តាហ៍មុន ដោយសារវាប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ចាប់តាំងពី Trump ចូលកាន់តំណែងជាលើកទី២នៅក្នុងអំឡុងខែមករា រហូតមក លោកបានប្រកាន់ជំហរភាគច្រើននៅខាងប្រទេសរុស្ស៊ី ខណៈដែលលោកបានព្យាយាមសម្រុះសម្រួលបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលបានកើតឡើងអស់រយៈពេល៣ឆ្នាំ។ យ៉ាងណាមិញ ការអត្ថាធិប្បាយទាំងកំហឹងរបស់ Trump អំពី Putin បានឆ្លុះបញ្ចាំងពីការខកចិត្តរបស់គាត់កាន់តែខ្លាំងឡើងអំពីការខ្វះចលនាលើបទឈប់បាញ់។

Trump និយាយថា ៖

« ប្រសិនបើរុស្ស៊ី ជាមួយខ្ញុំ មិនអាចធ្វើកិច្ចព្រមព្រៀងស្តីពីការបញ្ឈប់ការបង្ហូរឈាមនៅអ៊ុយក្រែនបាននោះទេ ខ្ញុំគិតថាវាជាកំហុសរបស់រុស្ស៊ី ហើយខ្ញុំនឹងដាក់ពន្ធបន្ថែមលើពាណិជ្ជកម្មប្រេងទាំងអស់ដែលចេញពីប្រទេសរុស្ស៊ី ដោយពន្ធនឹងមានចន្លោះពី ២៥ ភាគរយទៅ ៥០ ភាគរយ។ ​ប្រសិន​បើ​អ្នក​ទិញ​ប្រេង​ពី​រុស្ស៊ី អ្នក​មិន​អាច​ធ្វើ​អាជីវកម្ម​នៅ​សហរដ្ឋអាម៉េរិក​បាន​ទេ»។

នេះមានន័យថា​ Trump កំពុងគំរាមយកពន្ធ ២៥ ភាគរយទៅ ៥០ ភាគរយលើប្រទេសណាដែលទិញប្រេងពីរុស្ស៊ី ហើយនាំចេញប្រេងបន្តមកអាម៉េរិក។ Trump បញ្ជាក់ថា គាត់អាចដាក់ការរឹតបន្តឹងពាណិជ្ជកម្មថ្មីក្នុងរយៈពេលមួយខែ។ យ៉ាងណាមិញ ទីក្រុងម៉ូស្គូមិនទាន់មានប្រតិកម្មឆ្លើយតបភ្លាមៗនោះទេ ប៉ុន្តែជារឿយៗ រុស្ស៊ីបានចាត់ការដាក់ទណ្ឌកម្មជាច្រើនរបស់លោកខាងលិចថាជាសកម្មភាពខុសច្បាប់។

កាលពីសប្តាហ៍មុន Trump បានប្រកាសពន្ធបន្ថែម ២៥​ ភាគរយលើការនាំចូលពីប្រទេសណាមួយដែលទិញប្រេង ឬឧស្ម័នពីវេណេហ្ស៊ុយអេឡា។ ប្រធានាធិបតីអាម៉េរិករូបនេះក៏បានបញ្ជាក់ដែរថា គាត់អាចនឹងចាត់វិធានការស្រដៀងគ្នាប្រឆាំងនឹងការនាំចូលពីប្រទេសណាដែលទិញប្រេងពីប្រទេសរុស្ស៊ីដូចគ្នា ហើយវិធានការនេះអាចប៉ះពាល់ដល់ប្រទេសចិន និងឥណ្ឌាខ្លាំងជាងគេ។ គួរឲ្យបញ្ជាក់ដែរថា អាមេរិក​ផ្អាកការ​នាំ​ចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី​ចាប់តាំង​ខែ​មេសា ឆ្នាំ​២០២២ ខណៈដែលឥណ្ឌា និងចិនបានក្លាយជាអ្នកទិញប្រេងឆៅដ៏ធំបំផុតរបស់រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ Trump គំរាមដាក់ពន្ធបន្ថែមដល់អ្នកទិញប្រេងអ៊ីរ៉ង់ផងដែរ ប្រសិនបើទីក្រុងតេអេរ៉ង់មិនព្រមឈានដល់កិច្ចព្រមព្រៀងបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published.Required fields are marked *