ដាំស្លឹកគ្រៃ លក់បានទាំងដើម ហើយយកស្លឹកចម្រាញ់ប្រេងលក់បានទៀត

កន្លងមកធ្លាប់តែដឹងថា ស្លឹកគ្រៃគេយកទៅធ្វើជាគ្រឿងផ្សំ និងច្នៃធើ្វជាម្ហូបអាហារតែប៉ុណ្ណោះ ប៉ុន្តែស្លឹកគ្រៃពិតជាមានអត្ថបយោជន៍ច្រើនជាងនេះ ដោយគល់របស់វាគេយកទៅលក់នៅលើទីផ្សារ ចំណែកស្លឹកវាវិញ គេយកទៅស្ងោររំងាស់ចម្រាញ់យកប្រេងលក់បានតម្លៃខ្ពស់ទៀតផង។​

លោក ថេង វុទ្ឋី កសិករនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីមុនគ្រួសាររបស់លោកមានដាំដំណាំផ្សេងៗជាច្រើនប្រភេទ ប៉ុន្តែដោយសារយល់ឃើញថា ស្លឹកគ្រៃ ងាយស្រួលដាំដុះ ងាយស្រួលថែទាំ និងមានទីផ្សារល្អ ជាពិសេស អាចលក់បានទាំងគល់ និងលក់បានទាំងស្លឹក ក៏បានសម្រេចចិត្តបោះបង់ដំណាំមួយចំនួនចោល ហើយងាកមកដាំស្លឹកគ្រៃទាំងអស់លើផ្ទៃដីប្រមាណជា ៥ហិកតា ដោយក្នុងមួយហិកតា អាចប្រមូលគល់ស្លឹកគ្រៃបានប្រមាណចន្លោះពី ២០ ទៅ ២៥ តោន ចំណែក​ស្លឹកមានទម្ងន់ប្រហែល ១តោនផងដែរ។

កសិករខាងលើដដែលបានបញ្ជាក់ថា ៖ 

«គល់ស្លឹកគ្រៃមួយតោន អាចលក់ចេញបានចន្លោះពី ៨០០,០០០រៀល ទៅ ១,០០០,០០០រៀល ចំណែកស្លឹករបស់វាហាលលក់មួយតោន តម្លៃ ៦០០,០០០រៀលទៅ ៧០០,០០០រៀលផងដែរ។ និយាយជារួមក្នុងមួយហិកតា បើយើងទូទាត់សោហ៊ុយថ្លៃភ្ជួ ថ្លៃជី និងថ្លៃប្រេងបូមទឹករួច អាចចំណេញបានចន្លោះពី ២៥០០ដុល្លារ ទៅ ៣០០០ដុល្លារក្នុងមួយហិកតា ហើយមួយឆ្នាំយើងអាចប្រមូលផលបាន២ដង។ គិតទៅមួយឆ្នាំអាចរកចំណូលពីស្លឹកគ្រៃចន្លោះ ៥០០០ ទៅ៦០០០ដុល្លារ ក្នុងមួយហិកតា»។

លោក ឆេង ថុង ប្រធានសហគមន៍សំបូរមានជ័យ ស្ថិតក្នុងភូមិសំបូរ ឃុំសូទាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ មានប្រសាសន៍ថាក្នុងចំណោមសមាជិកសហគមន៍ចំនួន ២៤០០គ្រួសារ មានពលរដ្ឋប្រមាណជា១០០គ្រួសារប៉ុណ្ណោះចាប់អារម្មណ៍ដាំស្លឺកគ្រៃនេះ ដោយគ្រួសារផ្សេងទៀតដាំពោត សណ្តែក ដំឡូង រមៀត និងរំដេងជាដើម ដោយដាំដុះទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។

លោកថា ៖

«ពូជស្លឹកគ្រៃដែលដាំដុះក្នុងសហគមន៍ ហៅថាពូជស្លឹកគ្រៃអំបោស ឬពូជស្លឹកគ្រៃត្រែង ដែលជាពូជបុរាណ ដាំដុះតៗរៀងមកតាំងពីចាស់ៗជំនាន់មុន។ ក្រោយពីដាំដុះបាន សមាគមបានរកទីផ្សារជូនកសិករ ដោយដឹកគល់ស្លឹកគ្រៃយកមកលក់នៅលើទីផ្សារក្នុងក្រុងភ្នំពេញ ចំណែកស្លឹករបស់វាសហគមន៍ទិញពីកសិករ យកមករំងាស់យកប្រេងសម្រាប់ផលិតជាប្រេងខ្យល់ និងប្រេងកូឡាជាដើម និងដើរលក់ប្រេងនៅតាមផ្សារទំនើប​ និងតាមហាងម៉ាស្សាជាដើម សម្រាប់ធ្វើជាប្រេងម៉ាស្សាជួយដល់សុខភាព។ ហើយកន្លងមកក៍បានឈ្មួញនាំចេញទៅលក់នៅប្រទេសជប៉ុនផងដែរ ប៉ុន្តែដោយសរសេដ្ឋកិច្ចមិនសូវល្អឈ្មួញក៍បានទិញទៅវិញ»។

សម្រាប់ដំណាំស្លឹកគ្រៃមិនលំបាកដាំដុះនោះទេ ដោយមុននឹងដាំ គេត្រូវរើសពូជធំៗថ្លោសល្អយកមកកាប់ឬសទុកខ្លី រួចផ្សាំវាប្រហែល១សប្តាហ៍ដើម្បីឱ្យវាសដុះឬសថ្មី។ នៅអំឡុងពេលផ្សាំនោះ គេធ្វើភ្ជួររាស់ដីហាលទុកឱ្យបានឆ្អិនល្អ រួចលើកជាងរងគម្លាតពីគ្នាប្រហែល ០៨ស.ម គេតរួចយកសឹ្លកគ្រៃមកដាំតាមរងគម្លាតពីគុម្ពមួយទៅគុម្ពមួយប្រវែង ០៨ស.មដូចគ្នា ហើយស្រោចទឹកមួយថ្ងៃមួយដងជាប្រចាំព្រមទាំងធ្វើការថែទាំ ដាក់ជី ជ្រំដី រហូតអាយុចន្លោះពី ៤ទៅ៥ខែគេអាចកាត់ស្លឹកគ្រៃយកទៅលក់បានហើយ ដោយមួយឆ្នាំគេអាចដាំបានពីរដង មិនថារដូងប្រាំងឬរដូវវស្សានោះទេ៕  វិន ឈុនហ៊ាត


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *