វឌ្ឍនភាព ៖ សកម្មភាពជួសជុលព្រះបរមរាជវាំងអង្គរធំ (វាំងចាស់) ដំណើរការបានជាង ៣០%ហើយ

សៀមរាប ៖ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ សកម្មភាពជួសជុលក្លោងទ្វារខាងត្បូងនៃប្រាសាទព្រះបរមរាជវាំអង្គរធំ(វាំងចាស់) ដែលដឹកនាំដោយក្រុមវិស្វករជនជាតិចិន បាន និងកំពុងដំណើការទៅមុខបានប្រមាណជាង៣០%ហើយ បន្ទាប់ពីទទួលបានកញ្ចប់ជំនួយសម្រាប់​ជួលជុលប្រសាទបុរាណពីរដ្ឋាភិបាលចិនកាលពីពេលកន្លងទៅ។

លោក ហ៊ត់ បូ ក្រុមការងារជួសជុល និងអភិរក្សប្រាសាទ ដែលបានចូលរួលជួសជុលជាមួយក្រុមវិស្វករជនជាតិចិន បានលើកឡើងថា សកម្មភាពជួសជុលប្រសាទបុរាណបានបន្តទៅមុខជាលំ​ដាប់ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលចិន បានទម្លាក់កញ្ចប់ជំនួយថវិកាសម្រាប់ជួសជុលប្រាសាទចំនួន ៣ រួមមាន ១.ព្រះបរមរាជវាំងអង្គធំ (វាំងចាស់) ២.ប្រា​សាទចៅសាយទេវតា និង ៣.ប្រាសាទតាកែវ។  

ចំណែកសកម្មភាពជួសជុសធ្វើឡើងស្រដៀងនឹងការសាងសង់ប្រា​សាទ​របស់បុរព្ឋបុរសសម័យមុន ពោលគឺយកដែកទាមដុំថ្មឱ្យជាប់គ្នាពីថ្មមួយទៅថ្មមួយ រួចចាក់កាវបិទភ្ជាប់គ្នា ដោយមិនមានឃើញស្នាម និងមិនបូកស៊ីម៉ង់ត៍ដើម្បីបិទភ្ជាប់គ្នាដូចសំណង់អាគារបច្ចុប្បន្ននេះឡើយ ហើយទោះជាមិនដូច១០០% ក៏ស្រដៀងគ្នាអាចទទួលយកបានដែរ។

គួរបញ្ជាក់ថា គម្រោងជួសជុលព្រះបរមរាជវាំងអង្គរធំ គ្រោងចំណាយពេល១០ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៩ ប្រើប្រាស់ថវិកាចំនួន៩០លានយន់។ ចំណែកប្រាសាទតាកែវបានចាប់ផ្តើមជួសជុលក្នុងឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាអស់ចំនួន ៤០លានយន់ ជាគម្រោងទី២ ហើយសម្រាប់ការជួយជួសជុលប្រាសាទនៅក្នុងតំបន់នៃរមណីយដ្ឋានអង្គរដែលជាគម្រោងទី១ គឺការជួយជួសជុល និងអភិរក្សប្រាសាទចៅសាយទេវតា ដែលបានចាប់ផ្តើមជួសជុលក្នុងឆ្នាំ២០០០ បញ្ចប់ក្នុងឆ្នាំ២០០៨ ប្រើប្រាស់ថវិកាចំនួន ១៤លានយន់ ដែលជាជំនួយរដ្ឋាភិបាលចិន។

គម្រោងជួសជុលប្រាសាទខាងលើ គឺដើម្បីចូលរួមអភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌របស់មនុស្សជាតិនៅក្រោមក្របខណ្ឌរបស់អង្គការ UNESCO ហើយជំនួយនេះនឹងផ្ដល់ប្រ​យោជន៍​ជាច្រើនដល់កម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា សម្រាប់ការផ្លាស់ប្ដូរគ្នានូវអារ្យធម៌របស់ប្រទេសនៅក្នុងពិភពលោកផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *