Nvidia ប្រឈមនឹងការខាតបង់ ៥,៥ ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលអាម៉េរិករឹតបន្តឹងការនាំចេញបន្ទះឈីបមួយប្រភេទទៅកាន់ប្រទេសចិន

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNAបាន រាយការណ៍ថា Nvidia ប្រឈមនឹងការខាតបង់ ៥,៥ ពាន់លានដុល្លារបន្ទាប់ពីរដ្ឋាភិបាលអាម៉េរិកបានរឹតបន្តឹងការនាំចេញបន្ទះឈីប AI របស់ខ្លួនមួយមានឈ្មោះថា H20 ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់បំផុត។

H20 គឺជាបន្ទះឈីបទំនើបចុងក្រោយបំផុតរបស់ Nvidia សម្រាប់លក់នៅក្នុងប្រទេសចិន ហើយជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបន្តចូលរួមជាមួយឧស្សាហកម្ម AI របស់ចិន។ ក្រុមហ៊ុនចិនរួមមាន Tencent, Alibaba និង TikTok បាននាំគ្នាបង្កើនការបញ្ជាទិញបន្ទះឈីប H20 ដោយសារតែការកើនឡើងនៃតម្រូវការសម្រាប់ម៉ូដែល AI ដែលមានតម្លៃទាប។ ទោះបីជាបន្ទះឈីប H20 មិនមានភាពរហ័សរហួនក្នុងការបណ្តុះបណ្តាលម៉ូដែល AI ដូចជាបន្ទះឈីបរបស់ Nvidia សម្រាប់លក់នៅខាងក្រៅប្រទេសចិនក៏ដោយ ប៉ុន្តែវាអាចការប្រកួតប្រជែងជាមួយនឹងបន្ទះឈីបមួយចំនួនដែលប្រើម៉ូដែល AI សម្រាប់ផ្តល់ចម្លើយដល់អ្នកប្រើប្រាស់។ ដូច្នោះហើយ Nvidia អាចមានចំណែកយ៉ាងសំខាន់សម្រាប់បំពេញតម្រូវការមួយនេះ។

យ៉ាងណាមិញ កាលពីថ្ងៃអង្គារ៍ រដ្ឋាភិបាលអាម៉េរិកបានរឹតបន្តឹងការលក់បន្ទះឈីប H20 ទៅកាន់ប្រទេសចិន ដោយសារតែហានិភ័យដែលបន្ទះឈីបនេះអាចប្រើប្រាស់នៅក្នុងកុំព្យូទ័រទំនើប។ ទោះបីជា H20 មានសមត្ថភាពកុំព្យូទ័រទាបជាងបន្ទះឈីប Nvidia ផ្សេងទៀត ប៉ុន្តែវាមានសមត្ថភាពតភ្ជាប់ទៅបន្ទះឈីបអង្គចងចាំ និងបន្ទះឈីបកុំព្យូទ័រផ្សេងទៀតក្នុងល្បឿនលឿន។ ដូច្នោះហើយ ការតភ្ជាប់ទាំងនោះអាចធ្វើឱ្យ H20 មានប្រយោជន៍ក្នុងការផលិតកុំព្យូទ័រទំនើបនៅក្នុងប្រទេសចិន ខណៈដែលសហរដ្ឋអាមេរិកធ្លាប់រឹតបន្តឹងការលើការលក់បន្ទះឈីបសម្រាប់ប្រើប្រាស់ក្នុងកុំព្យូទ័រទំនើបទៅប្រទេសចិនចាប់តាំងពីឆ្នាំ ២០២២ មកម្ល៉េះ។

Nvidia បានបញ្ជាក់ដែរថា រដ្ឋាភិបាលអាម៉េរិកបានជូនដំណឹងថា បន្ទះឈីប H20 នឹងតម្រូវឱ្យមានអាជ្ញាប័ណ្ណដើម្បីនាំចេញទៅប្រទេសចិន ប៉ុន្តែមិនទាន់ច្បាស់ទេថា តើមានអាជ្ញាប័ណ្ណចំនួនប៉ុន្មានដែលរដ្ឋាភិបាលអាម៉េរិកអាចផ្តល់ឲ្យ? ការខាតបង់ ៥,៥ ពាន់លានដុល្លារពាក់ព័ន្ធទៅនឹងការផលិត H20 សម្រាប់សារពើភ័ណ្ឌ និងទុនបម្រុងដែលពាក់ព័ន្ធ។

ឥឡូវនេះ បន្ទះឈីប AI របស់ Nvidia ត្រូវបានផ្តោតយ៉ាងសំខាន់នៅក្នុងការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាម៉េរិក ខណៈដែលមន្ត្រីអាម៉េរិកព្យាយាមទប់ស្កាត់មិនឲ្យលក់បន្ទះឈីបទំនើបបំផុតទៅកាន់ចិន។ បន្ទាប់ពីការគ្រប់គ្រងការនាំចេញទាំងនោះត្រូវបានអនុវត្ត Nvidia បានចាប់ផ្តើមរចនាបន្ទះឈីបតាមដែលអាចធ្វើបានដើម្បីស្របទៅនឹងការកំណត់របស់អាម៉េរិក។ ភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះប្រហែល ៦ ភាគរយ។

ទន្ទឹមនឹងនេះ មានការចោទប្រកាន់ថា ទោះបីជាអាម៉េរិករឹតបន្តឹងបន្ទះឈីប H20 ទៅកាន់ចិនក៏ដោយ ប៉ុន្តែក្រុមហ៊ុនចិនទំនងជាកំពុងសាងសង់ប្រព័ន្ធបែបនេះរួចហើយ។ យ៉ាងហោចណាស់ក្នុងចំណោមអ្នកទិញទាំងអស់ដូចជា Tencent បានដំឡើង H20 រួចហើយនៅក្នុងកន្លែងមួយដែលត្រូវបានប្រើដើម្បីបណ្តុះបណ្តាលម៉ូដែលកុំព្យូទ័រទំនើប ដែលជាការបំពានទៅនឹងការរឹតបន្តឹងរបស់អាម៉េរិក។ យ៉ាងណាមិញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​នាំ​ពាក្យ Tencent បានច្រាន់ចោលការចោទប្រកាន់នេះ និងចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេមិនបានបំពានច្បាប់ណាមួយឡើយ ហើយក៏មិនបានបង្កើតកុំព្យូទ័រទំនើបកម្រិតខ្ពស់នោះដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

Leave a Reply

Your email address will not be published.Required fields are marked *