ទំព័រថ្មីមួយទៀតក្នុងឆ្នាំថ្មី! ធនាគារ ជីប ម៉ុង ប្រកាសបង្កើតដៃគូភ្នាក់ងារ Master Agent ទូទាំង ២៥ រាជធានី/ខេត្ត

នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ធនាគារ ជីប ម៉ុង បានប្រារព្ធនូវពិធីប្រកាសជាផ្លូវការ ស្តីពីការបង្កើតដៃគូភ្នាក់ងារ Master Agent ទូទាំង ២៥ រាជធានី, ខេត្ត/ក្រុង ក្រោមអធិបតីភាព អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង រួមជាមួយសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងសហការីគ្រប់ជាន់ថ្នាក់របស់ធនាគារ ជីប ម៉ុង ព្រមទាំងភ្ញៀវកិតិ្តយសជាច្រើនរូបផ្សេងទៀត​ នៅទីតាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី២។

ពិធីប្រកាសជាផ្លូវការនេះ ជាការបើកទំព័រថ្មីមួយទៀតរបស់ ធនាគារ ជីប ម៉ុង ក្នុងការបន្តបេសសកម្មការផ្តល់សេវាហិរញ្ញវត្ថុដែលផ្តល់ភាពរីកចម្រើនដល់ម្ចាស់អាជីវកម្មទាំងអស់ ជាពិសេសគឺការជួយបំពេញបន្ថែមនូវកង្វះខាតផ្សេងៗរបស់អតិថិជន។ តាមរយៈសេវាកម្មថ្មីមួយនេះ «ដៃគូភ្នាក់ងារ Master Agent» អតិថិជនទាំងអស់មិនថានៅរាជធានី ឬខេត្ត គឺអាចមកសហការជាមួយធនាគារ ជីប ម៉ុង ក្លាយជា «ដៃគូភ្នាក់ងារ Master Agent» ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមពីលើអាជីវកម្មរាល់ថ្ងៃរបស់អតិថិជន បូកជាមួយនឹងផលប្រយោជន៍ផ្សេងៗដែលធនាគារ ជីប ម៉ុង ផ្តល់ការគំាទ្រជូនដើម្បីជួយពង្រឹង និងពង្រីកអាជីវកម្មរបស់អតិថិជនឱ្យកាន់តែធំ ស្របពេលដែលការបង្កើតដៃគូភ្នាក់ងារនេះឡើងក៏នឹងរួមចំណែកធំក្នុងការបង្កើតឱកាសការងារផ្សេងៗទៀតនៅលើទីផ្សាររបស់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានមានប្រសាសន៍ ថា ៖ « គោលបំណងចម្បងរបស់យើងទីមួយ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរអាចមានប្រាក់ចំណូលបន្ថែមបាន ដូច្នេះ ទើបយើងបានបើកឱកាសជូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងក្នុងប្រទេសអាចសហការជាមួយធនាគារ ជីប ម៉ុង ក្លាយជាដៃគូភ្នាក់ងារ Master Agent ។ ទីពីរ គឺដើម្បីឱ្យអតិថិជននៅតាមបណ្ដាខេត្តដែលមានតម្រូវការទូទាត់ប្រាក់កម្ចី ឬប្រើប្រាស់សាច់ប្រាក់ផ្សេងៗ អាចមកទូទាត់តាមរយៈដៃគូភ្នាក់ងារ Master Agent នេះបាន។ ការធ្វើបែបនេះនាំឱ្យបងប្អូនអាជីវករអាចមានឱកាសរកស៊ីជាមួយធនាគារ ជីប ម៉ុង ដើម្បីទទួលបានកម្រៃបន្ថែមហើយអតិថិជនធនាគារ ជីប ម៉ុង ក៏កាន់តែមានភាពងាយស្រួលក្នុងការធ្វើសេវាកម្មផងដែរ។ កាន់តែទូលំទូលាយ កាន់តែទៅកៀកជិតអតិថិជនបន្ថែមទៀត នេះគឺជាគោលដៅរបស់ធនាគារ ជីប ម៉ុង នៃការបង្កើតដៃគូភ្នាក់ងារ​ Master Agent។

សម្រាប់ព័ត៌មានលម្អិតពីការចុះឈ្មោះ សហការជាដៃគូភ្នាក់ងារ Master Agent អាចទំនាក់ទំនងទៅកាន់លេខ៖
081 811 911 ឬ 066 811 911។  សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖

Facebook Page: https://www.facebook.com/chipmongbank

Telegram Channel: https://t.me/chipmongcommercialbank

TikTok Page: https://www.tiktok.com/@chipmongbank


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published.Required fields are marked *