ការហាមឃាត់របស់ចិនលើការនាំចេញលោហៈធាតុកម្រកំពុងរារាំងដល់ផែនការបង្កើតមនុស្សយន្តរបស់ក្រុមហ៊ុនអាម៉េរិក Tesla

បរទេស៖ យោងតាមប្រភពព័ត៌មានពី Oil Price បានឱ្យដឹងថា ការហាមឃាត់របស់ចិនលើការនាំចេញលោហៈធាតុកម្រកំពុងរារាំងដល់ផែនការបង្កើតមនុស្សយន្តរបស់ក្រុមហ៊ុនអាម៉េរិក Tesla ខណៈដែលកិច្ចចរចាទៅលើសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំង២នៅមិនទាន់កើតមាននៅឡើយ។

ថ្មីៗនេះ ចិនបានផ្អាកការនាំចេញធនធានរ៉ែកម្រ និងមេដែកសំខាន់ៗជាច្រើន ដែលជាសងសឹកចំពោះពន្ធគយរបស់សហរដ្ឋអាម៉េរិក ហើយវាបានរំខានដល់ផែនការមួយចំនួនរបស់ Elon Musk ក្នុងការសាងសង់មនុស្សយន្ត។ វិធានការរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការរារាំងការផ្គត់ផ្គង់សមាសធាតុសំខាន់ៗ បង្ហាញពីតម្រូវការជីកយករ៉ែ និងការចម្រាញ់រ៉ែកម្របន្ទាន់របស់អាម៉េរិកសម្រាប់ផ្គត់ផ្គង់ខ្សែសង្វាក់បចេ្ចកវិទ្យា ប្រសិនបើមហាអំណាចមួយនេះមានមហិច្ឆិតារក្សាឱ្យបាននូវភាពលេចធ្លោរបស់ខ្លួននៅទសវត្សរ៍ឆ្នាំ២០៣០។

កាលពីថ្ងៃអង្គារ៍ លោក Elon Musk លើកឡើងថា គម្រោងបង្កើតមនុស្សយន្ត Optimus Humanoid បានជួបបញ្ហាដោយសារតែការហាមឃាត់របស់ទីក្រុងប៉េកាំងលើការនាំចេញលោហៈធាតុកម្រ និងមេដែកដែលសំខាន់សម្រាប់ម៉ូទ័រផ្តល់ថាមពលដល់មនុស្សយន្ត។ មនុស្សយន្ត Optimus Humanoid របស់ក្រុមហ៊ុន Tesla មានម៉ូទ័រដែលអាចដំណើរការក្នុងទីធ្លាចង្អៀត ប៉ុន្តែវាត្រូវការមេដែកពិសេសកម្របំផុត neodymium-iron-boron (NdFeB) ដែលមានសារៈសំខាន់សម្រាប់ការផ្តល់ថាមពលដល់ម៉ូទ័រដែលបញ្ជាដល់ការធ្វើចលនារបស់មនុស្សយន្ត។ ដូច្នោះហើយ ការហាមឃាត់របស់ចិនមានផលប៉ះពាល់កាន់តែខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ហើយកង្វះម៉ាញេទិចអាចពន្យឺតដល់ការផលិតមនុស្សយន្ត Optimus Humanoid ។

ទន្ទឹមនឹងនេះ​ ចិនស្ទើរតែមានសិទ្ធិផ្តាច់មុខលើ NdFeB ដោយសារប្រទេសនេះគ្រប់គ្រងទាំងការទាញចេញ និងការចម្រាញ់ធនធានរ៉ែកម្រ ដើម្បីផលិតមេដែកដ៏មានឥទ្ធិពល។ លើសពីនេះ Tesla ទទួលបានប្រភព NdFeB ទាំងអស់របស់ខ្លួនពីអ្នកផ្គត់ផ្គង់របស់ចិន ខណៈដែលការដឹកជញ្ជូនចុងក្រោយបំផុតរបស់ Tesla មានប្រភពមកពីប្រទេសចិន ៤០,៦៣% ។ បញ្ហាជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់លោហៈធាតុកម្ររបស់ពិភពលោកភាគច្រើនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនបានបង្ហាញថា ទីក្រុងប៉េកាំងមានសមត្ថភាពអាចផលិតអាវុធផ្តាច់មុខជាសាកលរបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាម៉េរិក។ ករណីនេះបង្កការគំរាមកំហែងសន្តិសុខជាតិដល់សហរដ្ឋអាម៉េរិក ដោយសារតែលោហៈទាំងនេះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអាម៉េរិកដែលផលិតមនុស្សយន្ត យន្តហោះគ្មានមនុស្សបើក យានយន្តអគ្គិសនី បច្ចេកវិទ្យាស្អាត ទូរស័ព្ទដៃ យន្តហោះចម្បាំង F-35 និងថាមពលនុយក្លេអ៊ែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

Leave a Reply

Your email address will not be published.Required fields are marked *