កម្ពុជា – កូរ៉េ លើកកម្ពស់កម្មសិទ្ធិបញ្ញា ដើម្បីទាក់ទាញការវិនិយោគបន្ថែម

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា បានសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទ ការលើកម្ពស់វិនិយោគក្នុងប្រទេសកម្ពុជា តាមរយៈកម្មសិទ្ធិបញ្ញា និងកម្មវិធីទទួលស្គាល់ប្រកាសនីយ​បត្រតក្កកម្មនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សិក្ខាសាលាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ កយកា ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងលើកកម្ពស់ការប្រើប្រាស់កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា។

ក្នុងអំឡុងពេលសិក្ខាសាលា ឯកឧត្តម សួន វិជ្ជា ប្រធាន នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីបច្ចុប្បន្នភាពយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញា និងការអនុវត្តល្អបំផុតរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តមក៏បានណែនាំគម្រោង កយកា ជាមួយក្រសួងពាណិជ្ជកម្ម ដែលជាគម្រោងកំពុងពិចារណាដែលមានចំណងជើងថា «“មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា- Cambodia’s National Trademark Management Center (NTMC) and IP-Business Information Platform Development Project» ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ដោយលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបន្តជាមួយកយកា-KOICA ក្នុងវិស័យកម្មសិទ្ធិបញ្ញា។

លោកស្រី ឱ វណ្ណឌីម៉ា ប្រធាន នាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម និង លោក ស្វាយ រ៉េន អនុប្រធាននាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចែករំលែកការយល់ដឹងអំពីប្រព័ន្ធកម្មសិទ្ធិបញ្ញា និងកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា។ ទាញចេញពីបទពិសោធន៍ដែលទទួលបានតាមរយៈកម្មវិធីបណ្តុះបណ្តាលសមត្ថភាពរបស់កយកា ឆ្នាំ២០២៣-២០២៤ ដែលមានចំណងជើងថា”កម្មសិទ្ធិបញ្ញា និង កម្មវិធីទទួលស្គាល់ប្រកាស​នីយបត្រតក្កកម្មនៅកម្ពុជា” ពួកគាត់បានពិភាក្សាអំពីរបៀបដែលប្រព័ន្ធ កម្មសិទ្ធិបញ្ញារបស់ប្រទេសកូរ៉េបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន យុទ្ធសាស្ត្រសម្រាប់ការអនុវត្តមេរៀនទាំងនេះចំពោះប្រទេសកម្ពុជា និងផែនការសកម្មភាពដែលបានបង្កើតឡើងបន្ទាប់ពីការបណ្តុះបណ្តាល។ ពួកគាត់ក៏បានផ្តល់ទិដ្ឋភាពទូទៅនៃកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម ស្ថិតិចែករំលែកស្ថិតិស្តីអំពីការស្នើសុំកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម ដោយបានពន្យល់ពីនីតិវិធីសម្រាប់ការដាក់ពាក្យតាមអនឡាញ និងបានពិភាក្សាពីបញ្ហាប្រឈម និងសក្តានុពលដំណោះស្រាយ សម្រាប់ដំណើរការសាកល្បងប្រកាសនីយបត្រតក្កកម្មរបស់ប្រទេសកម្ពុជា។

ឯកឧត្តម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីយុទ្ធសាស្ត្រសម្រាប់ការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស តាមរយៈការលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងប្រព័ន្ធអេកូឡូស៊ីនៃការវិនិយោគដែលជំរុញដោយកម្មសិទ្ធិបញ្ញា។

សិក្ខាសាលា ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយរបស់កយកាក្នុងការពង្រឹងធន​ធានមនុស្សនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជាកម្មវិធីពង្រឹងសមត្ថភាព និងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(កម្មវិធីបណ្តុះបណ្តាលរបស់កយកា)។ កម្មវិធីបណ្តុះបណ្តាល ផ្តោតលើការកសាងសមត្ថភាពរបស់អ្នកបង្កើតគោលនយោបាយ មន្ត្រីសាធារណៈ និងអ្នកជំនាញ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ១៩៩៤មក កយកា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរជំនាញនិងបច្ចេកវិទ្យា ដោយផ្តល់អត្ថប្រយោជន៍ដល់មន្ត្រីកម្ពុជាចំនួន៤ ១៧៩នាក់ ដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលនៅប្រទេសកូរ៉េ។ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) ដែលមានសមាសភាពជាអតីត កម្មសិក្សាការី និង និស្សិតអាហារូបករណ៍ របស់កយកាបានរៀបចំសិក្ខាសាលាយ៉ាងខ្ជាប់ខ្ជួន ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានតាមរយៈការបណ្តុះបណ្តាលនៅកូរ៉េ ដេម្បីចូលរួមចំណែកដល់ការផ្សព្វផ្សាយជំនាញក្នុងវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ កយកានៅតែប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាម​រយៈការប្រើប្រាស់យុទ្ធសាស្ត្រនៃកម្មសិទ្ធិបញ្ញា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *