តស់ ! មកដឹងពីនីតិវិធីដែលត្រូវធ្វើនៅពេលផ្ទេរប្រាក់ច្រឡំគណនី

ភ្នំពេញ ៖ ជាការពិតណាស់ ការទូទាត់ប្រាក់បច្ចុប្បន្នមានភាពងាយស្រួលណាស់ ដោយការផ្ទេរមានរយៈពេលលឿនជាងមុន និងអាចផ្ទេរពីចម្ងាយបាន។ ប៉ុន្តែភាពងាយស្រួលនេះ ក៏បានបង្កជាបញ្ហាភាន់ច្រឡំ មួយចំនួនផងដែរ។ បញ្ហាភាគច្រើនដែលអ្នកប្រើតែងតែជួប គឺការផ្ទេរប្រាក់ខុសគណនី។ បញ្ហានេះងាយនឹងកើតឡើង ដោយសារតែលេខគណនីស្រដៀង ឬឈ្មោះម្ចាស់គណនីស្រដៀងគ្នា ហេតុនេះហើយ ដើម្បីជៀសវាងការខាតបង់ អ្នកប្រើប្រាស់គួរតែត្រួតពិនិត្យ និងផ្ទៀងផ្ទាត់មុននឹងផ្ទេរប្រាក់។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រសិនបើករណីនេះបានកើតឡើង នោះអ្នកប្រើប្រាស់អាចស្វែងយល់ពីដំណាក់កាល និងនីតិវិធីមួយចំនួនដើម្បីស្នើសុំប្រាក់មកវិញ។

លោក ឃឹម សម្បូណ៍រតនា ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចការទំនួលខុសត្រូវសង្គមរបស់ធនាគារ ABA បានឱ្យដឹងថា ធនាគារមានចំណែកនៅក្នុងការជួយសម្រួលរាល់បញ្ហាដែលអតិថិជនជួបប្រទះ ហេតុដូច្នេះហើយ ជំហានដំបូងអតិថិជនអាចរាយការណ៍បឋមទៅកាន់ធនាគារដែលខ្លួនកំពុងប្រើប្រាស់សេវាកម្ម។

សម្រាប់ការរាយការណ៍បឋមនេះ អ្នកប្រើប្រាស់អាចរាយការណ៍តាមគេហទំព័របណ្ដាញសង្គមរបស់ធនាគារ អាចខលប្រាប់ ឬទៅដល់សាខារបស់ធនាគារនោះតែម្ដង។ បន្ទាប់ពីការរាយការណ៍បឋមនេះ ធនាគារនឹងសួរបញ្ជាក់នូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួន និងដំណើរដើមទង​នៃករណីផ្ទេរប្រាក់ច្រឡំ ដើម្បីផ្ទៀងផ្ទាត់មុននឹងបង្កកគណនីដែលបានទទួលប្រាក់ជាបណ្ដោះអាសន្ន។

លោក ឃឹម សម្បូណ៍រតនា បានឱ្យដឹងទៀតថា៖

« បន្ទាប់ពីបានព័ត៌មានអំពីករណីនោះហើយ គាត់នឹងបញ្ចូនទៅផ្នែកពាក់ព័ន្ធ ប៉ុន្តែអតិថិជនខ្លួនឯងផ្ទាល់ក៏ត្រូវតែមានភារកិច្ចមកសាខា ដើម្បីដាក់ពាក្យក្នុងរយៈពេលយ៉ាងយូរមួយសប្ដាហ៍ បើមិនដាក់ពាក្យគឺខុសលក្ខខណ្ឌ​របស់ស្ថាប័នហិរញ្ញវត្ថុ»។

ត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ដែរថា ការរាយការណ៍បឋមគ្រាន់តែជាការរាយការណ៍ក្រៅផ្លូវការមួយដើម្បីឱ្យធនាគារចាត់វិធានការបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្តែដើម្បីឈានទៅដោះស្រាយនូវករណីនេះ ភាគីធនាគារចាំបាច់ត្រូវមានពាក្យបណ្ដឹងពីអតិថិជន។

ចំពោះរយៈពេលនៃការដោះស្រាយវិញ អ្នកជំនាញដដែលបានអះអាងថា ​អាស្រ័យទៅលើ​លក្ខខណ្ឌនៃការធ្វើការ​របស់ធនាគារនីមួយៗ។ ធនាគារខ្លះមានអតិថិជនច្រើន ដូច្នេះ​ករណីដាក់ពាក្យបណ្ដឹងក៏មានច្រើនទៅតាមនោះដែរ។ ប៉ុន្តែទោះជាយ៉ាងណា ជាទូទៅធនាគារនឹងដោះស្រាយក្នុងរយៈពេល៣សប្ដាហ៍ ទៅ១ខែ អាស្រ័យលើករណីតូច ឬធំ។

ក្នុងនាមជាអ្នកធ្វើការក្នុងវិស័យធនាគារស្រាប់ លោកមិនលើកទឹកចិត្តឱ្យអតិថិជនបង្ហោះករណីទាំងនេះនៅលើបណ្ដាញសង្គម ព្រោះការធ្វើបែបនេះប្រៀបបាននឹងការយកព័ត៌មានផ្ទាល់ខ្លួនទៅចែកចាយជាសាធារណៈ ខណៈដែលស្ថាប័នហិរញ្ញវត្ថុព្យាយាមរក្សាឯកជនភាពរបស់អតិថិជន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *