ការ​ងារ​វាស់​វែង​ដីធ្លីនៅទូទាំង​ប្រទេស​​ នៅសល់ត្រឹមតែជាង​១១ម៉ឺនក្បាលដីទៀត​ប៉ុណ្ណោះដែល​មិនទាន់​បានវាស់វែង​

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ននេះ ក្បា​ល​​ដី​ដែលនៅសេសសល់មិនទាន់​បានវាស់វែងគឺនៅសល់តែ​ជាង​១១ម៉ឺន​ក្បាលទៀត​ប៉ុណ្ណោះ ក្នុង​ចំណោម​ក្បាលដី​សរុបទូទាំង​ប្រទេសជាង​១៣លានក្បាលដី។

បើតាមក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានឱ្យដឹងថា​ បច្ចុប្បន្នមាន​ខេត្ត​ចំនួន៨​ហើយ ដែលបានប្រកាស​បញ្ចប់ការ​វាស់វែង​ដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការ ក្នុងនោះរួមមានខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្ត​ឧត្តរមានជ័យ និងខេត្តបន្ទាយ​មានជ័យ ។  សម្រាប់​បណ្ដាខេត្ត​ផ្សេងៗទៀត ក៏នឹង​បញ្ចប់​ការ​វាស់វែង​ដីធ្លី​ក្នុងពេលឆាប់ៗ​ខាងមុខ​នេះ​ផងដែរ ។

ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណ​ង់ បានបញ្ជាក់​ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះឱ្យដឹងថា ការ​ចុះបញ្ជី​ដីធ្លី​បង្ហើយ​ គឺជា​វិធានការ​មួយក្នុ​ង​​ការ​បង្កើត​បរិយាកាស​គ្មាន​វិវាទ ដោយប្រើ​យុទ្ធ​សាស្ត្រ​នៃការ​សម្អាត កែ​តម្រូវ និងកែសម្រួល​ រួមទាំង​យុទ្ធ​សាស្ត្រ​ផ្សេងៗជាច្រើន ។ ដោយឡែកចំពោះ​ប្លង់​គោលនៃការ​ប្រើប្រាស់​ដី​ នឹងត្រូវ​ប្រគល់ជូនអាជ្ញាធរ​ខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និ​ងសុរិយោដី រាជធានីខេត្តទាំងអស់ និងអាជ្ញាធរ​មូលដ្ឋាន​គ្រប់​ឃុំ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការ​រៀបចំ​ទីក្រុង ទីប្រជុំ​ជន​ឱ្យបានល្អ មានលំហរសាធារណៈ និង​មានសណ្ដាប់​ធ្នាប់​របៀបរៀបរយត្រឹមត្រូវ សំដៅ​បង្កើន​គុណភាពជីវិត​រស់នៅរបស់ប្រជាពលរដ្ឋ​ ដោយប្រែក្លាយ​ទីក្រុង និងទីប្រជុំជន​នៅតាមបណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស​ឱ្យទៅជាបុរីជនបទ ​និងភូមិឋាន​ក្សេមក្សាន្ត​ ឆ្លើយតបទៅនឹង​គោលបំណងរបស់​រាជរដ្ឋាភិបាល ។

គួរ​រម្លឹកថា ការងារ​បន្ទាប់ក្រោយពីបានបញ្ចប់​ការ​វាស់វែង​ដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធ គឺការ​ចុះបញ្ជីក្បាល​ដី និង​បិទផ្សាយ​ជាសាធារណៈ និងឈានទៅដល់​ប្រគល់​/ចែក​ បណ្ណកម្មសិទ្ធិ​ជូនពលរដ្ឋ​បង្ហើយ​ ដើម្បីឱ្យពលរដ្ឋ​ទទួលបានបណ្ណកម្មសិទ្ធិ​សម្រាប់ទុក ឬប្រើប្រាស់​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចគ្រួសារ ក៏ដូចជា​ទុកជា​ទ្រព្យ​សម្រាប់ជាកេរដំណែល​ដល់កូនចៅជំនាន់​ក្រោយ ។

អ្វីដែល​សំខាន់​បន្ទាប់ពីក្នុងពេល​ និងក្រោយបញ្ចប់ការ​វាស់វែងដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធនៅទូទាំង​ប្រទេ​ស​​នោះ គឺការ​ដោះស្រាយវិវាទដីធ្លី រវាងពលរដ្ឋ​ និងពលរដ្ឋ ឯកជន ​និង​រដ្ឋ​ឱ្យបានដាច់​ស្រេច​ទូទាំងប្រទេស ។ ជាក់ស្ដែង​កន្លងមក​ ការ​ដោះស្រាយ​វិវាទនេះ បានធ្វើឡើ​ងតាមរយៈយន្តការ​សុរិយោដី យន្តការ​អាជ្ញាធរ​ជាតិ​ដោះស្រាយទំនាស់ដីធ្លី យន្តការ​គណៈកម្មការសុរិយោដី និងតាមយន្តការ​ក្រុមការងារ​ប្រតិបត្តិ​ជាដើម ។

ក្រៅពីការ​វាស់វែង​ ចុះបញ្ជី បិទផ្សាយ​ និង​ចែក​បណ្ណកម្មសិទ្ធិ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណ​ង់​ ក៏កំពុងធ្វើសកម្មភាពនៅក្នុង​សមរភូមិជាច្រើនទៀត​នៃវិស័យដែនដី នគរូបនីយកម្ម​ ដូចជា​ការ​រៀប​ចំ​ការ​ប្រើប្រាស់ដីធ្លី​នៅតាមបណ្ដាខេត្ត​ក្រុង​នានា​ទូទាំងប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព​ និងគុណភាព ធ្វើយ៉ាង​ណាឱ្យពលរដ្ឋ​រស់នៅ​មានសុខុដុមរមនា និងការ​រីក​ចម្រើន ដូចជាការ​រស់នៅ​ដែលអាច​រកចំ​ណូល​ពីការ​ក្នុងមូលដ្ឋាន​របស់ខ្លួន​បានសម្រាប់ផ្គត់ផ្គង់ជីវភាពជាដើម ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *