មូលនិធិអភិវឌ្ឍន៍ជំនាញ បន្តជំរុញការបណ្ដុះបណ្ដាលជំនាញ ជួយពលរដ្ឋឱ្យមានការងារធ្វើ

ភ្នំពេញ ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ ហៅកាត់ថា SDF គឺជាស្ថាប័នរាជរដ្ឋាភិបាលមួយដែលបង្កើតឡើងសម្រាប់​ចូល​រួមជួយប្រជាពលរដ្ឋ ជាពិសេសបុគ្គលិកក្រុមហ៊ុនឱ្យទទួលបានឱកាសបណ្ដុះបណ្ដាលជំនាញ​ សំដៅពង្រឹង​​សមត្ថភាពរបស់ពួកគេឱ្យកាន់តែប្រសើរ ដើម្បីឈានទៅទទួលបានប្រាក់ចំណូលខ្ពស់។ SDF ដើរតួនាទីជាអ្នកផ្គូផ្គងវិស័យឯកជនដែលមានតម្រូវការបុគ្គលិកជំនាញទៅនឹងបុគ្គលិកដែលកំពុង​ស្វែងរកការងារ ហើយបន្តសហការជាមួយនឹងវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ ដោយចូលរួម​ជាថវិកា​គាំទ្រដល់ដំណើរការបណ្ដុះបណ្ដាល។

ជាក់ស្ដែង អ្នកនាង ស៊ុក ភូ គឺជាសិក្ខាកាមម្នាក់ដែលចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញ មានអាយុ ២៥ឆ្នាំ ធ្លាប់ទទួលបានការសិក្សាចំណោះទូទៅត្រឹមថ្នាក់ទី១២ និងមិនបានបន្តទៅដល់​ថ្នាក់​មហាវិទ្យាល័យនោះទេ ដោយសារតែកត្តាជីវភាព។ បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតទុតិយភូមិ អ្នកនាង ស៊ុក ភូ មិនមានមុខរបរអ្វីទេ​ ពោលគឺធ្វើការងារផ្ទះ និងរ៉ាប់រងលើការងារដាំស្ល មើលថែផ្ទះសម្បែង។ ក្រោយមក ដោយចង់រកចំណូល អ្នកនាង ស៊ុក ភូ បានស្គាល់អង្គការមួយ តាមមិត្តភក្កិរបស់ខ្លួន។

តាមរយៈអង្គការស្លាបព្រា យុវតីរូបនេះបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលលើជំនាញ ម្ហូបអាហារ និងភេសជ្ជៈ រយៈពេល១ឆ្នាំ។ នៅក្នុងអំឡុងពេលបណ្ដុះបណ្ដាលនោះទៀតសោត សិក្ខាកាមរូបនេះក៏ទទួលបាននូវកន្លែងស្នាក់នៅ ការធានារ៉ាប់រង (ប័ណ្ណប.ស.ស) និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលគាំទ្រដោយមូលនិធិអភិវឌ្ឍន៍ជំនាញ។

អ្នកនាង ស៊ុក ភូ បានរៀបរាប់ឱ្យដឹងថា៖

«ពីមុនមិនដឹងថាខ្លួនឯងអាចធ្វើអីបានទេ ក្រៅពីនៅផ្ទះ ប៉ុន្តែក្រោយពេលបានមករៀននៅអង្គការនេះ ខ្ញុំទទួលបានជំនាញមួយច្បាស់លាស់ គឺជំនាញ​ខាងម្ហូបអាហារ និងភេសជ្ជៈ។ ខ្ញុំអាចទទួលបានជំនាញ និងការងារល្អមួយ អាចរកប្រាក់ចំណូលដែលអាចផ្គត់ផ្គង់ខ្លួនឯងបានផង ថែមទាំងអាចជួយគ្រួសារបានទៀតផង»។

បច្ចប្បន្ន យុវតីរូបនេះបានចូលបម្រើការងារផ្នែកជំនួយការម្ហូបអាហារ និងភេសជ្ជៈនៅសណ្ឋាគារ Treeline ដោយទទួលបានប្រាក់ចំណូលសមរម្យ ហើយថែមទាំងទទួលបានការបង្ហាត់បង្រៀនទៅលើភាសាអង់គ្លេសទៀតផង។

បើតាមការឱ្យដឹងពីលោក គី សុខគីម ដែលជានាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញបានឱ្យដឹងថា បច្ចុប្បន្ននេះ SDF កំពុងតែអនុវត្តនូវកម្មវិធីចំនួន៤ ក្នុងនោះកម្មវិធីចំនួន៣ បានជួយដោយផ្ទាល់ដល់ ពលរដ្ឋ និង១ទៀត ជួយដោយប្រយោល។

លោក គី សុខគីម បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

«កម្មវិធីទី១គឺ កម្មវិធីជំនាញខ្ញុំ ដែលរៀនផង ធ្វើការផង ឬក៏រៀនសិនមុននឹងចូលធ្វើការ ដោយបច្ចុប្បន្ន យើងបានសហការជាមួយ​សមាគម​កាត់ដេរ ដែលបានបង្រៀនជូនបងប្អូនចំនួន ២០០០នាក់មកហើយ។ ការដាក់ឱ្យអនុវត្តនូវកម្មវិធីទី១នេះ ក៏ដោយសារតែរោងចក្រត្រូវការកម្លាំងពលកម្មដែលមានជំនាញ ប៉ុន្តែជាក់ស្ដែងអ្នកដែលដាក់ពាក្យធ្វើការ ជាពិសេសពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មិនមាន​ជំនាញកាត់ដេរ ដូច្នេះពួកគេមានភាពចាំបាច់ក្នុងការឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជាមុនសិន»។

សូមជម្រាបថា កម្មវិធីទី២ គឺជាកម្មវិធីបណ្ណជំនាញ ដែលបង្កើតឡើងសម្រាប់អ្នកដែលមិនមានបំណងចង់ធ្វើការ ហើយចង់ប្រកបរបររកស៊ីដោយខ្លួនឯង។ បណ្ណនេះ មានទឹកប្រាក់ ១៥០ ដុល្លារ ដែលពួកគេ​អាចយកទៅរៀនជំនាញអ្វីក៏បាន មិនថាជំនាញ​ទន់ ឬជំនាញបច្ចេកទេស ពោលគឺឱ្យតែអាចជួយដល់ ការរកស៊ីរបស់ពួកគេបាន។

ទី៣ គឺ SDF សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីដាក់ចេញនូវកម្ម វិធីមួយទៀត ដែលហៅថា «ការទទួលស្គាល់ជំនាញដែលមានស្រាប់»។ កម្មវិធីនេះបង្កើតឡើងដើម្បី ទទួលស្គាល់នូវជំនាញដែលបុគ្គលិកម្នាក់ៗមានស្រាប់ (ជាពិសេសពលរដ្ឋដែលត្រឡប់មកពី​ក្រៅប្រទេស) ដើម្បីបើកផ្លូវឱ្យពួកគេអាចប្រកបការងារ ដោយទទួលបានប្រាក់ខែខ្ពស់។

រីឯទី៤ គឺជាកម្មវិធី «អ្នកដឹកនាំឧស្សាហកម្ម» ដែលកម្មវិធីនេះនឹងចូលរួមជួយដោយប្រយោល ទៅដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការតភ្ជាប់ពួកគេជាមួយនឹងសហគ្រាសធុនធំ ដើម្បីឈានទៅពង្រីកខ្សែច្រវ៉ាក់ផលិតកម្មឱ្យកាន់តែមានស្តង់ដារគុណភាពខ្ពស់ជាងមុន និងត្រូវតាមតម្រូវការទីផ្សារ។

កម្មវិធីទី៤នេះ អាចជួយពលរដ្ឋដោយប្រយោលដោយសារតែ ប្រសិនបើសហគ្រាសធុនតូច និងមធ្យមបានពង្រីកចង្វាក់ផលិតកកម្មរបស់ខ្លួន ពួកគេនឹងអាចបង្កើតការងារបានកាន់តែច្រើន ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *