ឫសគល់សំខាន់ៗដែលកំពុងរុញឲ្យបំណុលជាតិអាម៉េរិកកើនឡើងដល់ទៅ ៣៧ទ្រីលានដុល្លារ

បរទេស ៖ តួលេខបំណុលជាតិរបស់សហរដ្ឋអាម៉េរិកបានឈានដល់កម្រិតដ៏គួរឱ្យភ្ញាក់ផ្អើល ពោលគឺរហូតដល់ទៅ ៣៧ ៨៦៦ ០១៦ ៩៨៣ ៥៥៨ ដុល្លារ គិតត្រឹមយប់ថ្ងៃពុធសប្តាហ៍នេះ ឬប្រហែលជា១១០ ៩៣៩ដុល្លារ សម្រាប់ពលរដ្ឋគ្រប់គ្នានៅអាម៉េរិក។

ផលបូកដ៏មហិមានេះមិនមែនគ្រាន់តែជាតួលេខដ៏អាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញឱ្យឃើញពីបញ្ហាប្រឈមផ្នែកសារពើពន្ធដែលកំពុងកើនឡើងជាមួយនឹងផលប៉ះពាល់យ៉ាងជ្រាលជ្រៅសម្រាប់អនាគតចំពោះសេដ្ឋកិច្ចអាម៉េរិកផងដែរ។ បំណុលកើនឡើង គឺជាលទ្ធផលអតុល្យភាពរវាងការចំណាយ និងចំណូលរបស់រដ្ឋាភិបាល ខណៈដែលជារៀងរាល់ឆ្នាំ នៅពេលដែលរដ្ឋាភិបាលចំណាយលើសពីការប្រមូលពន្ធ នោះរដ្ឋាភិបាលចាំបាច់ត្រូវខ្ចីលុយបន្ថែមដើម្បីអាចយកទៅគ្រប់គ្រងឱនភាព។


ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍ដែលបង្ហាញដោយអង្គការ Peter G. Peterson Foundation​ (PGPF) បានរកឃើញថា សម្រាប់ឱនភាពនាពេលបច្ចុប្បន្ននេះត្រូវបានជំរុញជាចម្បងដោយកត្តាសំខាន់ៗចំនួន៣ ដែលមានដូចខាងក្រោមនេះ៖

១- កត្តាប្រជាសាស្រ្ត៖ អត្រាមនុស្សចាស់របស់អាម៉េរិកកំពុងកើនឡើង។ ការ​ផ្លាស់​ប្តូរ​ប្រជាសាស្ត្រមានរូបភាពមិនល្អឡើយ​នៅ​ពេល​ដែលអត្រាកើតថ្មីមានចំនួនតិចជាង។ ជាមួយនឹងមនុស្សប្រមាណ ១០,០០០ នាក់ដែលនឹងឈានចូលអាយុ៦៥ឆ្នាំជារៀងរាល់ថ្ងៃរហូតដល់ឆ្នាំ២០៣០នឹងក្លាយទៅជាវិបត្តិដែលត្រូវដោះស្រាយ។ ក្រៅពីនោះវាក៏បង្កើតបានទៅជាតម្រូវការផ្នែកហិរញ្ញវត្ថុនៃការចូលនិវត្តន៍ដែលកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើកម្មវិធីជំនួយរបស់រដ្ឋ។ ការផ្តល់សន្តិសុខសង្គម និងសេវាសុខាភិបាលគឺជាអ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងពីតួលេខនេះ

២- ការកើនឡើងថ្លៃសេវាថែទាំសុខភាព៖ សេវាថែទាំសុខភាព គឺជាបញ្ហាសំខាន់បំផុតមួយដែលប៉ះពាល់ដល់សារពើពន្ធ និងសេដ្ឋកិច្ចរបស់អាម៉េរិក។ វាគឺជាតួលេខតំណាងឱ្យជិត ១​ ភាគ ៥ នៃសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកទាំងមូល ហើយក៏ជាខ្ទង់ចំណាយមានល្បឿនលឿនបំផុតនៃថវិកាជាតិដែរ។ ទោះបីជាចំណាយជិត ២ ដង ច្រើនជាងប្រទេសជឿនលឿនផ្សេងទៀតក៏ដោយ PGPF បានសរសេរថា ប្រព័ន្ធថែទាំសុខភាពរបស់សហរដ្ឋអាម៉េរិកមិនបានបន្តផ្តល់លទ្ធផលល្អប្រសើរនៅឡើយ។ ការដោះស្រាយគ្មានប្រសិទ្ធភាព និងការកែលម្អដំណើរការនៃប្រព័ន្ធថែទាំសុខភាពគឺមានសារៈសំខាន់សម្រាប់ទាំងសុខុមាលភាពបុគ្គល និងស្ថិរភាពសារពើពន្ធ។

៣- ប្រភពចំណូលរដ្ឋមិនគ្រប់គ្រាន់៖ រចនាសម្ព័ន្ធនៃការប្រមូលពន្ធតែមួយមុខមិនអាចបង្កើតប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីទ្រទ្រង់ទៅលើការចំណាយដែលធ្វើឡើងដោយអ្នកបង្កើតគោលនយោបាយនោះទេ។ ភាពខុសគ្នាកាន់តែខ្លាំងឡើងរវាងអ្វីដែលរដ្ឋាភិបាលចំណាយ និងអ្វីដែលខ្លួនប្រមូលបានតាមរយៈពន្ធ ដែលអាចជំរុញឱ្យខិតទៅជិតឱនភាពប្រចាំឆ្នាំកាន់តែច្រើនឡើង ដែលទីបំផុតជំរុញឱ្យបំណុលជាតិមានទំហំច្រើនឡើង។

    គួរឲ្យដឹងដែរថា សម្រាប់ការទូទាត់សងប្រាក់ត្រឡប់ បច្ចុប្បន្នរដ្ឋាភិបាលអាម៉េរិកចាំបាច់ត្រូវតែចំណាយយ៉ាងហោចណាស់ ២,៦ពាន់លានដុល្លារជារៀងរាល់ថ្ងៃសម្រាប់តែការប្រាក់ប៉ុណ្ណោះ ដោយមិនទាន់គិតថ្លៃប្រាក់ដើមនៅឡើយទេ។ មិនត្រឹមតែប៉ុណ្ណោះ វាកាន់តែអាក្រក់ជាងនេះទៀត PGPF បានសរសេរថា នៅរយៈពេល១០ឆ្នាំខាងមុខ អាម៉េរិកនឹងត្រូវប្រឈមមុខទៅនឹងការទូទាត់ការប្រាក់ក្នុងទំហំដល់ទៅទ្វេដង ឬប្រមាណជាជាង ៥ពាន់លានដុល្លារជារៀងរាល់ថ្ងៃ៕


    ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

    មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

    របាយការណ៍ថ្មីៗ

    មើលទាំងអស់ ➧

    ព័ត៌មានទូទៅ

    មើលទាំងអស់ ➧

    វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

    ព្រឹត្តិការណ៍, សេដ្ឋកិច្ច

    • 10/04/2026

    ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

    រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

    ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

    • 10/04/2026

    យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

    ៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

    ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

    • 10/04/2026

    ៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

    ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

    ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

    • 10/04/2026

    ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

    ៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

    ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

    • 10/04/2026

    ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

    កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

    ព្រឹត្តិការណ៍, សេដ្ឋកិច្ច

    • 10/04/2026

    កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

    ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

    ព្រឹត្តិការណ៍, សេដ្ឋកិច្ច

    • 10/04/2026

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

    រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

    ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

    • 10/04/2026

    ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

    ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

    ព្រឹត្តិការណ៍, សេដ្ឋកិច្ច

    • 10/04/2026

    ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

    ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

    ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

    មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

    អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *