សេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៥,២ ភាគរយនៅឆ្នាំ២០២៥ តែអាចនឹងធ្លាក់មកវិញ​នៅឆ្នាំក្រោយ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច​កម្ពុជា បាន​កែសម្រួលការព្យាករកំណើន​សម្រាប់​ឆ្នាំ២០២៥នេះ​ឡើងវិញ ដោយ​ប៉ាន់​ប្រមាណថា ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំនេះ នឹង​ឈានដល់ ៥,២ ភាគរយ ប៉ុន្តែក្រសួង​បាន​ព្រមានថា កម្ពុជា​អាច​ប្រឈម​នឹង​ការថមថយមកវិញ​នៅឆ្នាំ២០២៦ ដោយ​សារសម្ពាធពន្ធបដិការពី​សហរដ្ឋអាម៉េរិក និង​ដោយ​សារវិបត្តិព្រំដែន​ជាមួយ​ប្រទេសថៃ​។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមាន​ប្រសាសន៍ ក្នុងសិក្ខាសាលាស្តីពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងទីក្រុង​ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃឡើងវិញថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% ខណៈ​ដែល​វិស័យ​មួយ​ចំនួន​មាន​សន្ទុះរីកចម្រើន​ក្នុងរយៈ​ពេល​៩ខែដើមឆ្នាំនេះ។

សូមរំលឹកថា កាលពី​ពេលថ្មីៗចុងក្រោយនេះ ក្រសួងសេដ្ឋកិច្ច​បាន​ប៉ាន់​ប្រមាណ​ថា កំណើន​ឆ្នាំនេះ​អាច​នឹង​ធ្លាក់មកត្រឹម​ ៥ភាគ​រយ ​ដោយសារសម្ពាធ​វិបត្តិសកល។ ទោះជាយ៉ាងណា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានលើក​ឡើងថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជានៅឆ្នាំក្រោយ​អាច​នឹងថមថយ​បន្តិច ពោលគឺស្ថិតក្នុងរង្វង់​ ៥ភាគរយ មូលហេតុ​ ដោយសារកម្ពុជាអាចប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសពាក់ព័ន្ធនឹងគោលនយោបាយពន្ធគយបដិការ និងការបន្តបិទខ្ទប់ព្រំដែនគោករវាងកម្ពុជា-ថៃ។

បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កម្ពុជា នៅតែរក្សាបានចលនការកំណើនមួយដ៏ល្អនៅឡើយ, ដែលគាំទ្រដោយវិស័យ​សេវាកម្ម ការនាំចេញ គួបផ្សំនឹងការបន្តនិន្នាការល្អនៃការប្រើប្រាស់ក្នុងស្រុក និង ចរន្តងាកមកគាំទ្រ និង ប្រើប្រាស់ផលិតផលក្នុងស្រុក៕ ដោយ ៖ ទួន សុផល (អប្សរា យប់នេះ)


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផលនេសាទកម្ពុជា កើនឡើងដល់ជិត ១ លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

នៅក្នុងឆ្នាំ ២០២៥ ផលិតកម្មជលផលសរុបរបស់កម្ពុជាសម្រេចបានជិត ១ លានតោន  មានការកើនឡើង ៥,៦ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ក្រសួងសេដ្ឋកិច្ច សម្រេចឱ្យបញ្ឈប់ការផ្តល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការដាច់ខាតដោយបញ្ជាឱ្យបញ្ឈប់ទាំងស្រុងនូវការផ្តល់ ឬការប្តូររង្វាន់នៅលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះជាកំហិត

ចិន​ សាងសង់នាវាដឹកជញ្ជូនខ្នាតយក្សទី៣ របស់ខ្លួនរួចរាល់ មានសមត្ថភាពផ្ទុករថយន្តរហូតដល់ទៅ ១០ ០០០ គ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/07/2026

ក្រុមហ៊ុនផលិតនាវារបស់ប្រទេសចិន Guangzhou Shipyard International (GSI) បានប្រគល់នាវាដឹកជញ្ជូនយានយន្តស៊េរីថ្មីមួយគ្រឿងទៀតជាផ្លូវការ ដើម្បីដាក់ឱ្យដំណើរការក្រោមការជួលដោយក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Glovis

កូនខ្មែរ កែច្នៃម្ហូបប្រពៃណី នាំចេញទៅលក់ដល់ទីផ្សារ ៥ ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

កូនខ្មែរកែច្នៃម្ហូបប្រពៃណីមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព រហូតទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីទីផ្សារក្នុងស្រុក រហូតនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិធំៗចំនួន ៥ ក្នុងតំបន់អាស៊ី និងអឺរ៉ុបទៀតផង

លោក ដូណាល់ ត្រាំ រកចំណូលបានជាង ១ ពាន់លានដុល្លារពីគ្រីបតូ និងរាប់លានដុល្លារបន្ថែមទៀតពីអាជីវកម្មផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២៥ អាចរកចំណូលបានជាង ១ ពាន់លានដុល្លារពីការធ្វើអាជីវកម្មគ្រីបតូ រួមជាមួយនឹងប្រាក់ចំណូលជាច្រើនលានដុល្លារទៀតពីការប្រកបអាជីវកម្មចម្រុះរបស់លោក

សហគ្រិន​វ័យ​ក្មេង​ ឈុន ស៊ីណាត បង្កើតផលិតផល​ទឹក​ម៉ាយូនេស​ ផ្គត់ផ្គង់លើទីផ្សារ​ជំនួស​ឱ្យផលិតផលថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/07/2026

យុវជនវ័យក្មេងដែលមានអាយុទើបតែជាង ២០ ឆ្នាំ បានបង្កើតស្នាដៃដ៏គួរកោតសរសើរក្នុងវិស័យម្ហូបអាហារនៅកម្ពុជា ដោយយុវជនរូបនេះ បានបង្កើតនូវផលិតផលទឹកម៉ាយូនេស សម្រាប់ផ្គត់ផ្គង់លើទីផ្សារជំនួសឱ្យផលិតផលរបស់ថៃ

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងបញ្ហាពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបែបបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/07/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងបញ្ហាពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបែបបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍

តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

តម្លៃប្រេងសាំងនៅកម្ពុជា បន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានធូរស្បើយ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា

ក្រសួងរៀបចំដែនដី លើកទឹកចិត្តវិស្វករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបទពិសោធន៍ថ្មីៗលើវិស័យសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/06/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានបំណងជំរុញឱ្យវិស្វករ និងស្ថាបត្យករកម្ពុជា ទៅបម្រើការងារនៅក្រៅប្រទេស ដើម្បីទទួលបានទាំងប្រាក់ចំណូល និងបទពិសោធន៍ថ្មីៗលើវិស័យសំណង់ មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជាពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាការនាំចេញផលិតផលកែច្នៃសម្រេច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីទំហំ ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជា ពីប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាអ្នកនាំចេញផលិតផលកែច្នៃសម្រេច

Leave a Reply

Your email address will not be published.Required fields are marked *