EuroCham រៀបចំវេទិកាពិភាក្សាស៊ីជម្រៅ ដើម្បីដាក់គោលដៅកម្ពុជាសម្រាប់ការវិនិយោគវិស័យលំនៅដ្ឋានលំដាប់ខ្ពស់

ភ្នំពេញ ៖ ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននៅតែរក្សាបានភាពល្អប្រសើរ និងមានសកម្មភាពយ៉ាងមមាញឹក។ អាស្រ័យដោយមើលឃើញពីភាពជាក់ស្ដែង EuroCham នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាកិច្ចពិភាក្សាស៊ីជម្រៅកម្រិតខ្ពស់មួយដែលប្រារព្ធនៅថ្ងៃពុធទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២ ដល់ម៉ោង ៥រសៀល នៅសណ្ឋាគារ Shangri La Phnom Penh ក្រោមការចូលរួមពីសំណាក់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនអភិវឌ្ឍន៍វិស័យលំនៅដ្ឋានល្បីៗជាច្រើន ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាលផងដែរ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់ពីយុទ្ធសាស្ត្រនិន្នាការថ្មី ដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ ខណៈដែលទាំងសំណង់អគារលំនៅដ្ឋានប្រណីត ក៏ដូចជាសំណង់សណ្ឋាគារខ្នាតអន្តរជាតិ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនជំនាញដែលមានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលកំពុងទទួលបានការចាប់អារម្មណ៍នៅទូទាំងអាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះផងដែរ តាមរយៈវេទិកានេះនឹងផ្តល់ឱកាសដល់បណ្តាលក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាអ្នកវិនិយោគមានឱកាសស្វែងយល់ពីទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសវិស័យលំនៅដ្ឋានបែបប្រណីត ដើម្បីស្វែងរកដៃគូសហការរួមគ្នាក្នុងរយៈពេលវែង ដែលអាចទទួលបានផលប្រយោជន៍រួមគ្នានាពេលអនាគត។

សូមជម្រាបដែរថា នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងមានការឡើងថ្លែង​សុន្ទរកថា​ស្វាគមន៍​ពីសំណាក់ ​លោក Charles Amar អនុប្រធាន​គណៈកម្មាធិការ​អចលនទ្រព្យ និង​សំណង់​របស់ EuroCham រួមជាមួយការឡើងថ្លែងសុន្ទរកថាដ៏​សំខាន់​មួយ​ពីសំណាក់​ឯកឧត្តម លោក នី ផល្លី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដែលប​ញ្ជាក់​ពី​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​សម្រាប់​ការលើកកម្ពស់វិស័យអចលនទ្រព្យ​លំដាប់​ខ្ពស់​ឱ្យស្របទៅនឹង​ប្រព័ន្ធ​អេកូឡូស៊ី​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ដែល​កំពុង​រីកចម្រើន​របស់កម្ពុជា។

ក្រៅពីនេះ ក៏មានការរៀបចំកិច្ចពិភាក្សា​ស៊ីជម្រៅ​មួយចំនួនក្រោមប្រធានបទទី១ «ហេតុអ្វីបានជាម៉ាកយីហោល្បីៗលំដាប់អន្តរជាតិ កំពុងចូលទៅក្នុងទីផ្សារលំនៅដ្ឋាន និងសក្តានុពលវិនិយោគសម្រាប់អ្នកអភិវឌ្ឍន៍នៅកម្ពុជា» ដោយផ្តោតទៅលើការស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច កត្តាជំរុញឱ្យមានតម្រូវការ និងគំរូភាពជាដៃគូនៅពីក្រោយនិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងវត្តមានវាគ្មិនមកពីក្រុមហ៊ុន Frasers Hospitality, Khou Group, Brand Atlas និង Global Branded Residences។ ប្រធានបទទី២ «បទពិសោធនៃការរៀបចំម៉ាកយីហោ» ដែលនឹងពិនិត្យមើលពីរបៀបនៃការកសាងរចនាសម្ព័ន្ធ និងបទពិសោធន៍ក្នុងការលើកកម្ពស់ម៉ាកយីហោអចលនទ្រព្យ ក្រោមការសម្របសម្រួលដោយលោក Richard Stevens នាយកប្រតិបត្តិក្រុមហ៊ុន Sectorlight និងមានការចូលរួមពីថ្នាក់ដឹកនាំមកពី OCIC, Santhaya, Sectorlight និង The One Atelier ផងដែរ ។

បន្ទាប់ពីពីបញ្ចប់វេទិការពិភាក្សាស៊ីជម្រៅទៅលើប្រធានបទទាំង២ខាងលើនេះ នឹងមានការរៀបចំពិធីទទួលទានអាហារពេលល្ងាច ដែលជាឱកាសធ្វើទំនាក់ទំនង និងកសាងបណ្តាញរវាងអ្នកជំនាញវិស័យអចលនទ្រព្យ អ្នកវិនិយោគ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលមានម៉ាកយីហោល្បីៗ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងលើកកម្ពស់កិច្ចសហការថ្មីៗនៅក្នុងវិស័យអចលនទ្រព្យដែលកំពុងមានវឌ្ឍនភាពនៅកម្ពុជាផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ប្រធាន PATA ៖ ការធ្លាក់ចំណូល និងចំនួនទេសចរនៅកម្ពុជានាដើមឆ្នាំនេះគឺជាបញ្ហាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ការធ្លាក់ចុះចំណូលពីការលក់សំបុត្រចូលទស្សនា និងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាការធ្លាក់ចំនួនទេសចរទូទៅនៅកម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ មិនមែនជារឿងចម្លែកនោះទេ ត្បិតបណ្តាប្រទេសជិតខាង និងក្នុងតំបន់ក៏ធ្លាក់ដូចគ្នា

ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីចេញវិធានការបណ្តោះអាសន្នក្នុងគ្រាតម្លៃប្រេងយន្តហោះឡើងថ្លៃខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំ២នៅក្នុងតំបន់អាស៊ីជាច្រើនបានចេញវិធានការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់វិស័យអាកាសចរណ៍ពីការឡើងថ្លៃនៃតម្លៃប្រេងយន្តហោះ

កម្ពុជាស្វែងរកការគាំទ្រ និងកិច្ចសហការផ្នែកពាណិជ្ជកម្មពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤របស់អង្គការពាណិជ្ជកម្មពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផានណា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ (MC14) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)នាទីក្រុងយុនដេ ប្រទេសកាម៉េរូន

តំបន់ការពារធម្មជាតិជាង ៧លានហិកតានៅកម្ពុជា ផ្ដល់ផលសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងសង្គមជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

តំបន់ការពារធម្មជាតិទាំង ៧៣ទីតាំង ស្ថិតនៅតាមបណ្តាខេត្តចំនួន២៣ គ្របដណ្តប់លើផ្ទៃដីសរុបជាង ៧,០៤លានហិកតា ស្មើនឹងប្រមាណ ៤១% នៃផ្ទៃដីប្រទេស បាន និងកំពុងផ្តល់នូវផលសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *