មហោស្រពល្ខោន អូប៉េរ៉ា លំដាប់អន្តរជាតិ នឹងបើកដំណើរការនៅកម្ពុជាក្នុងអំឡុងខែធ្នូខាងមុខនេះ

ភ្នំពេញ ៖ មហោស្រពល្ខោន អូប៉េរ៉ា លំដាប់អន្តរជាតិកំពូល នឹងបើកដំណើរការនៅកម្ពុជានាអំឡុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ នៅមហោស្រព NABA Theater ក្រោមកិច្ចសហការរវាងក្រុមហ៊ុន All Dreams Cambodia និង N&A Cambodia ជាមួយ ណាហ្គាវើលដ៍ (NagaWorld) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ – ១៤ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

នៅក្នុងសេចក្ដីប្រកាសអំពីកិច្ចព្រមព្រៀងសហការដ៏សំខាន់រយៈពេល ៣ឆ្នាំជាមួយ ណា ហ្គាវើលដ៍ (NagaWorld) ដើម្បីបង្កើត «មហោស្រពល្ខោន អូប៉េរ៉ាអន្តរជាតិភ្នំពេញ» ឱ្យក្លាយជាមហោស្រពល្ខោនអូប៉េរ៉ា ដ៏លេចធ្លោជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា កិច្ចសហការនេះជាការចាប់ផ្តើមនៃនវានុវត្តន៍វប្បធម៌ ប្រកបដោយចីរភាព រួមទាំងព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក និងជាស្តង់ដារថ្មីសម្រាប់ចីរភាពក្នុងព្រះរាជាណាចក្រកម្ពុជា។

មហោស្រពល្ខោន អូប៉េរ៉ាអន្តរជាតិភ្នំពេញ ក្រោមការដឹកនាំសិល្បៈរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស និងអ្នកដឹកនាំរឿងជនជាតិអ៉ីតាលីដ៏ល្បីល្បាញ Vincenzo Grisostomi Travaglini នឹងបង្ហាញស្នាដៃសំខាន់ៗចំនួនបីគឺ Don Giovanni 2025, La Bohème 2026 ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល Francophonie លើកទី20 និង La Traviata 2027។

Don Giovanni មានន័យថា ជំហរដំបូងបង្អស់លើពិភពលោកក្នុងការប្តេជ្ញាចិត្តលើបរិស្ថានការសម្តែងល្ខោនអូប៉េរ៉ា Don Giovanni របស់លោក Mozart នៅខែធ្នូ ឆ្នាំ២០២៥ នឹងក្លាយជាល្ខោនអូប៉េរ៉ាដំបូង គេបង្អស់លើពិភពលោកដែលធ្វើការគណនា និងទូទាត់សងទាំងស្រុងនូវផលប៉ះពាល់កាបូនរបស់ខ្លួន ដោយរាប់បញ្ចូលទាំងបុគ្គលិក អ្នកសម្តែង ព្រមទាំងការធ្វើដំណើរ និងការស្នាក់នៅរបស់ទស្សនិកជនទាំងមូលផងដែរ។

លោក Jacques Guichandut នាយកគ្រប់គ្រង All Dreams Cambodia និងជានាយកផលិតកម្មបានពន្យល់ថា សម្រាប់ការសម្តែងដែលគួរតែក្លាយជាលើកដំបូងបង្អស់ទូទាំងពិភពលោក ផលប៉ះពាល់កាបូន សរុបនៃព្រឹត្តិការណ៍នឹងត្រូវបានវាស់វែងយ៉ាងទូលំទូលាយ។ នេះបានកំណត់នូវស្តង់ដារថ្មីមួយដោយគ្របដណ្តប់លើប្រភពនៃផលប៉ះពាល់ទាំងអស់ ដែលបង្ហាញថាការសម្តែងលំដាប់ថ្នាក់ពិភពលោក និងការទទួលខុសត្រូវ បរិស្ថានអាចដើរទន្ទឹមគ្នាបាន។

ផលិតកម្មនេះនឹងប្រមូលផ្តុំសិល្បករអន្តរជាតិ និងក្នុងស្រុកជាង ៨០នាក់ រួមមាន៖ ជនជាតិអ៉ីតាលី-បារាំង-ជប៉ុន-កូរ៉េ-ម៉ាឡេស៊ី វង់តន្ត្រីស៊ីមហ្វូនីចំនួន ៤០រូប ដែលមានតន្ត្រីករមកពីសមាគមវង់តន្ត្រីយុវជនអង្គរ (Angkor Youth Orchestra Association) និងសិល្បករសៀក និងរបាំមកពីអង្គការ ហ្វារពន្លឺសិល្បៈ។

ព្រះរាជូបត្ថម្ភ និងការគាំទ្រអន្តរជាតិផលិតកម្មនេះ បានទទួលការគាំទ្រពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសរសេរថា En me réjouissant de l’avancée de votre projet Don Giovanni, je vous félicite pour vos efforts constants pour la promotion de la musique et de l’amitié entre les peuples. ដែលមានន័យថា ៖

«ខ្ញុំរីករាយចំពោះវឌ្ឍនភាពនៃគម្រោង Don Giovanni របស់លោក ហើយខ្ញុំសូមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោកក្នុងការលើកកម្ពស់តន្ត្រី និងចំណងមិត្តភាពរវាង ប្រជាជាតិ»

ការកសាងអំណាចទន់ (Soft Power) របស់វប្បធម៌កម្ពុជា៖ ស៊េរីល្ខោនអូប៉េរ៉ាប្រចាំឆ្នាំនៅរោងមហោស្រព NABA មានគោលបំណងកំណត់ទីតាំងរបស់កម្ពុជាជាមជ្ឈមណ្ឌលសម្រាប់ព្រឹត្តិការណ៍វប្បធម៌កម្រិតខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយទាក់ទាញទស្សនិកជនអន្តរជាតិ តាមរយៈកញ្ចប់សេវាកម្មផ្តាច់មុខជាមួយដៃគូអាកាសចរណ៍ និងការចូលរួមជាមួយសារព័ត៌មានឯកទេស និងឥទ្ធិពលវប្បធម៌។

ឯកសារមហោស្រពបានបញ្ជាក់ថា មហោស្រពនេះត្រូវបានតម្រូវតាមយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់កិច្ចការទូតវប្បធម៌ និងគាំទ្រដល់ការលេចធ្លោរបស់ប្រទេសជាតិជាវេទិកាវប្បធម៌ក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះរួមចំណែក ខណៈពេលដែលផ្តល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ហេដ្ឋារចនាស ដល់អំណាចទន់វប្បធម៌របស់កម្ពុជា ម្ព័ន្ធសិល្បៈ និងទេពកោសល្យក្នុងស្រុក។

សម្រាប់ចក្ខុវិស័យទៅមុខ៖ ភាពជាដៃគូរយៈពេលបីឆ្នាំនេះបង្កើតនូវប្រតិទិនវប្បធម៌ប្រចាំឆ្នាំនៅរោងមហោស្រព NABA ដោយមានផែនការ ពង្រីកលើសពីល្ខោនអូប៉េរ៉ា រួមទាំងការប្រកួតប្រជែងចម្រៀងក្រុមអន្តរជាតិ ក្នុងការសហការជាមួយ INTERKULTUR ដែលរួមមានការប្រកួតប្រជែងក្រុមចម្រៀងជាតិ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល Francophonie ឆ្នាំ២០២៦ និងពានរង្វាន់ក្រុម ចម្រៀងរ៉ូយ៉ាល់ (Royal Choral Awards) ក្នុងឆ្នាំ២០២៧។

ការបែងចែកប្រាក់ចំណេញពីផលិតកម្ម ផ្តល់អាទិភាពដល់ចីរភាពដោយ៖ ១៥% ត្រូវបែងចែកសម្រាប់ការបម្រុងទុកសម្រាប់ការសម្តែងនាពេលអនាគត។ ១៥% សម្រាប់គម្រោងបណ្តុះបណ្តាល។ ១០% សម្រាប់អង្គការមិនមែនរដ្ឋាភិបាល (NGO) និងគំនិតផ្តួចផ្តើមសហគមន៍។ ៤០% សម្រាប់សំណងសមរម្យដល់អ្នកផលិត។ ២០% សម្រាប់សិល្បករ។

ការសម្តែងរបស់ Don Giovanni និងធ្វើឡើងនៅថ្ងៃទី១២ និង១៤ ខែធ្នូ ឆ្នាំ២០២៥ នៅ NABA Theatre នៅក្នុងអាគារ NagaWorld រាជធានីភ្នំពេញ សំបុត្រអាចរកទិញបានតាមរយៈ https://www.phnompenhopera.com ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *