បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឲ្យដឹងថា បន្ទាប់ពីរកឃើញទីតាំងរ៉ែមាសចំនួន៤៧កន្លែង ស្ថិតនៅក្នុងខេត្ត Jilin នៅភាគឥសាននៃប្រទេសចិន និងធ្វើការចម្រាញ់អស់រយៈពេលប្រមាណ ៥ឆ្នាំ ជាលទ្ធផល អាចទទួលបានមាសសុទ្ធសរុបប្រមាណ ១០០តោន ដែលបាន និងកំពុងរក្សាទុកយ៉ាងប្រុងប្រយ័ត្ន។
ប្រភពដដែលក៏បានបញ្ជាក់ដែរថា ក្នុងពេលជាមួយគ្នានេះដែរ អាជ្ញាធរនៃខេត្ត Jilin ក៏បានកំណត់តំបន់មានសក្តានុពលខ្ពស់ផ្សេងទៀតដែលអាចមានរ៉ែមាសចំនួន២៧ទីតាំង ប៉ុន្តែនៅមិនទាន់បានចុះសិក្សារុករកលម្អិតនៅឡើយនោះទេ។ អាជ្ញាធរតំបន់បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥នេះប៉ុណ្ណោះ អ្នកជំនាញបានស្វែងរកឃើញទីតាំងមានរ៉ែមាសផ្សេងទៀតស្ថិតនៅក្នុងតំបន់ Yitun រួមទាំងប្រភេទរ៉ែគ្រីស្តាល់ក្រាហ្វីត crystalline graphite ផងដែរ នៅក្នុងតំបន់ Jian និងរ៉ែប៉ូលីមេតាលីក polymetallic នៅតំបន់ Huadien។

តាមផែនការនៅឆ្នាំនេះ តំបន់មានរ៉ែមាសថ្មីជាច្រើនទៀតនឹងត្រូវបានគេរកឃើញនៅតាមបរិវេណនៃតំបន់មួយចំនួន ហើយក៏មានផែនការការរុករកបន្ថែមទៀត។ តាមការប៉ាន់ស្មានធនធានរ៉ែមាសទាំងនោះនឹងត្រូវគេរំពឹងថា អាចចម្រាញ់បានមាសសុទ្ធលើសពី១០០តោនទៅទៀត។
គួរឲ្យដឹងដែរថា ទុនបំរុងមាសផ្លូវការរបស់ចិននាពេលបច្ចុប្បន្ន កំពុងកើនឡើងជាលំដាប់ ជាមួយនឹងស្តុកដែលមានស្រាប់ប្រហែលជា ២០៣៤ តោន(គិតត្រឹមចុងឆ្នាំ ២០២៥) ដែលធ្វើឱ្យចិនជាប់ឈ្មោះជាប្រទេសកាន់កាប់មាសធំជាងគេទី៦របស់ពិភពលោក ប៉ុន្តែអ្នកវិភាគជាច្រើនជឿថាការកាន់កាប់ជាក់ស្តែងរបស់ចិន រួមទាំងការទិញបន្ថែមដែលមិនបានប្រកាសគឺមានចំនួនច្រើនជាងតួលេខផ្លូវការទៅដល់២ដងឯណោះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content