ក្រសួង​រៀបចំដែនដី ប្រើ​យន្តការ​ ៦ចំណុច​ ដោះស្រាយ​គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ​ដែលមានបញ្ហា​​ប្រកបដោយ​ជោគជ័យ​

ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ២០២០ ជាការកត់សម្គាល់គេឃើញមានគម្រោងអភិវឌ្ឍន៍៍អចលនទ្រព្យ​មួយចំនួន ដូចជា គម្រោង បុរី បណ្តុំផ្ទះល្វែង និងគម្រោងអភិវឌ្ឍន៍ដីឡូត៍​ ចាប់ផ្ដើម​ជួបប្រទះនឹង​បញ្ហា​ ដោយមិនអាចបញ្ចប់ការ​ស្ថាបនា​ជូនអតិថិជន​បានទាន់​ពេលវេលា ហើយក៏មានម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ​មួយចំនួន ក៏ដូចជាប្រជាពលរដ្ឋដែលជាអតិថិជន ស្នើសុំ​ឱ្យ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និសំណង់ ជួយរក​ដំណោះស្រាយ​ផងដែរ ។ ជាលទ្ធផល​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​បានជួយសម្របសម្រួល​ និងដោះស្រាយជូន​អតិថិជនជាមួយគម្រោងដែលមានបញ្ហា​បានជោគជ័យជា​បន្តបន្ទាប់ដោយប្រើប្រាស់យន្ត​ការ​ចំនួន ៦ចំណុច ។​

នៅក្នុង​របាយការណ៍របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានបង្ហាញពីយន្តការចំនួន ៦ចំណុច ​ដែល​ក្រុមការងារជំនាញរបស់ក្រសួង​រៀបចំដែនដី បានអនុវត្ត​ន៍ និងទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន ដែលក្នុងនោះរួមមាន ទី១. ការស្រាវជ្រាវ ​និងផ្អាកការផ្ទេរ​កម្មសិទ្ធិ​អចលនវត្ថុ​របស់ភាគីពាក់ព័ន្ធ​, ទី២. ផ្អាកការទិញលក់​ និងទប់ស្កាត់ការ​ចុះបញ្ជី , ទី៣. ប្រមូលទិន្នន័យ​ កំណត់​បញ្ហា​ និងសម្របសម្រួលដោះស្រាយ , ទី៤. សុំគោលការណ៍ពីថ្នាក់ដឹកនាំ និងដាក់ចេញវិធានការ​ដោះស្រាយ , ទី៥. លើកលែង​ពន្ធអាករ​ និង​កម្រៃសេវាសរិយោដី ហើយទី៦. ត្រួតពិនិត្យ​ និងតាមដានការអនុវត្ត ។

បើតាមក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ដើមហេតុដែលនាំឱ្យមានបញ្ហា​ស​ម្រា​ប់គម្រោង​ បុរី បណ្តុំលំនៅដ្ឋាន ដីឡូត៍ និង​ខុនដូ គឺដោយសារតែមុន​វិបត្តិកូវីដ១៩ តម្លៃអចលនទ្រព្យ​នៅកម្ពុជា​បានហក់ឡើង​ខ្ពស់ជាមួយនឹងទីផ្សារ​ដំណើរការល្អ ធ្វើឱ្យប្រជាជនទូទៅ​ រួមទាំង​អ្នកវិនិយោគ បាននាំគ្នា​សម្រុក​វិនិយោគទិញអចលនទ្រព្យ​ (ដីធ្លី ផ្ទះ និងខុនដូ ) ។ លុះនៅពេលមាន​វិបត្តិ​កូវីដ១៩​ចូលមកដល់​ ធ្វើឱ្យសេដ្ឋកិច្ចពិភពលោក​មានភាពមិនច្បាស់លាស់ ហើយសេដ្ឋកិច្ច​កម្ពុជា​មានការធ្លាក់ចុះ ។ ក្រោយវិបត្តិ​កូវីដ១៩ បានតែបន្តិច​ ក៏មានព្រឹត្តិការណ៍ធំៗលើពិភពលោក គឺសង្គ្រាមរុស្ស៊ី​ – អ៊ុយក្រែន និងសង្គ្រាម​អ៊ីស្រាអែល – ហាម៉ាស ​ផ្ទុះឡើង ។ មិនតែប៉ុណ្ណោះ សង្គ្រាមពាណិជ្ជកម្ម​លើពិភពលោក ​ជាពិសេស ​រវាង​ប្រទេស​មហាអំណាចធំៗ ក៏កើតឡើង​ជាថ្មីម្ដងទៀត ទើបធ្វើឱ្យទុន​ង្វិល​សម្រាប់អភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅកម្ពុជា​ចាប់ផ្ដើមមានបញ្ហា​ ហើយក៏ធ្វើឱ្យគម្រោងមួយចំនួន​ចាប់ផ្ដើមជួបបញ្ហា​ សាងសង់យឺត​ និងមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ​អចលនវត្ថុ​ជាដើម។

គួររម្លឹកថា ក្រោយ​ទទួលបានការសម្រប​សម្រួល​ និងដោះស្រាយ​ពី​ក្រុមការងារជំនាញរបស់ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ប្រជាពលរដ្ឋជា​អតិថិជនរបស់​គម្រោង​ដែលមាន​បញ្ហានោះ បានសាទរ និងទទួល​យក​ដំណោះស្រាយយ៉ាងសប្បាយចិត្ត ដោយសារ​អតិថិជន​បានទទួល​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​អចលនវត្ថុ​ស្របច្បាប់ ។ ជាក់ស្ដែង ​អតិថិជនរបស់ ​បុរី ​ឡេង ណាវ៉ាត្រា , បុរី ម៉នដានី , បុរី VIP និង​គម្រោង​បុរី ដីឡូត៍ មួយចំនួន​ទៀត​ បាន​មកទទួលយកប្លង់កម្មសិទ្ធិ​ពីក្រសួង​រៀបចំដែនដីរួចរាល់ ហើយក្រសួងក៏កំពុង​បន្ត​នីតិវិធីក្នុងការសម្របសម្រួល ​និង​ដោះស្រាយ​ជូន​ជា​បន្ត​បន្ទាប់ ។​

ដោយឡែក ចំពោះគម្រោង​ដែល​ម្ចាស់​ជាអ្នកអភិវឌ្ឍន៍​គេចវេស ឬមិនទទួល​ខុស​ត្រូវ​ (ជាប់ពន្ធនាគារ ឬភៀសខ្លួន​ទៅក្រៅប្រទេស) ក្រសួង​បាន និងកំពុងស្វែងរក​អ្នកវិនិយោគថ្មីចូលសង់ អភិវឌ្ឍបន្ត ធ្វើឱ្យគម្រោង​នោះបានដំណើរការទៅមុខ​ ដើម្បីបញ្ចប់វិវាទក្នុងសង្គម​ឱ្យបានដាច់ស្រឡះ ​។ ជារួម នៅក្នុងចក្ខុវិស័យ និងគោដៅចម្បងរបស់ក្រសួង គឺការ​កសាងឱ្យមានទ្រនំ​សុភមង្គល​ និងភូមិឋាន​ក្សេមក្សាន្ត ដោយ​ត្រូវ​រៀបចំឯកសារ​ច្បាប់ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ជំរុញឱ្យមានការ​បញ្ចុះអត្រា​ការ​ប្រាក់​សម្រាប់កម្ចីទិញផ្ទះ និងការ​ទប់ស្កាត់​កុំឱ្យ​មានបញ្ហា​កើតឡើង​ជាថ្មី​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *