លុយយ័ន កាន់តែមានតម្លៃ ខណៈដែលចិនអាចឈ្នះសង្គ្រាមពាណិជ្ជកម្មតាមរយៈរូបមន្តជំនួញថ្មីប្រេងដូរយកប្រាក់យ័ន និងមាស

បរទេស ៖ លុយដុល្លារអាម៉េរិកបានគ្រប់គ្រងលើអំណាចទីផ្សារ និងពាណិជ្ជកម្មអន្តរជាតិជាយូរមកហើយ ប៉ុន្តែបច្ចុប្បន្នកំពុងកើតក្តីបារម្ភថា ឥទ្ធិពលរបស់ខ្លួនអាចនឹងបាត់បង់បន្តិចម្តងៗ ដោយសារតែកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ប្រទេសចិន ជាពិសេសរូបិយវត្ថុរបស់ចិន គឺលុយយ័ន។ ដោយឡែក មួយរយៈចុងក្រោយនេះ​ នៅក្នុងទីផ្សារថាមពលសកល ប្រទេសចិន បាន និងកំពុងពង្រឹងភាពជឿជាក់នៅលើទីផ្សារអន្តរជាតិកាន់តែខ្លាំងឡើងជាមួយនឹងអំណាចរបស់ប្រាក់យ័ន ។ ក្នុងនោះរដ្ឋាភិបាលក្រុងប៉េកាំងបានផ្តល់ឱ្យអារ៉ាប៊ីសាអូឌីតនូវយន្តការដ៏វ៉ៃឆ្លាតមួយ ដើម្បីផ្លាស់ប្តូរប្រាក់ចំណេញពីការលក់ប្រេងជាមួយនឹងដុំមាសដោយផ្ទាល់តែម្តង។ មធ្យោបាយថ្មីដ៏សាមញ្ញ “oil for gold” នេះត្រូវបានបង្កើតឡើងដើម្បីបង្កើតទំនុកចិត្តរយៈពេលវែងលើរូបិយប័ណ្ណចិន ដែលវានឹងក្លាយទៅជាជម្រើសអាចទុកចិត្តបានជំនួសប្រាក់ដុល្លារអាម៉េរិកសម្រាប់ការទូទាត់ទំនិញសំខាន់ៗផ្សេងទៀតនៅក្នុងទីផ្សារសកល។ រូបមន្តទូទាត់ថ្លៃប្រេងថ្មីរបស់ចិន Petroyuan នេះ ត្រូវបានយកមកពិភាក្សាលើកដំបូងតាំងតែពីឆ្នាំ២០២២ នៅក្នុងកិច្ចខិតខំរបស់រដ្ឋបាលក្រុងប៉េកាំងដើម្បីប្រជែងលុយដុល្លារអាម៉េរិក ប៉ុន្តែទើបតែយកមកអនុវត្តក្នុងឆ្នាំ២០២៥កន្លងមកនេះប៉ុណ្ណោះ។

យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសជាច្រើនបានបង្ហាញថា អារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវទូទាត់ និងទទួលយកលុយយ័នពីការនាំចេញប្រេងរបស់ខ្លួន។ អារ៉ាប៊ីសាអូឌីត ក៏នឹងមានសិទ្ធិក្នុងការទូទាត់ភ្លាមៗដើម្បីយកលុយយ័នទាំងនោះទៅទិញជាដុំមាសចេញពី Shanghai Gold Exchange International (SGEI) ដែលជាទីផ្សារជូញដូរមាសដ៏ធំរបស់រដ្ឋចិន។

ការប្តូរលុយយ័នទៅជាដុំមាសតាមរយៈ SGEI មានសុវត្ថិភាពខ្ពស់អាចជៀសវាងពីការរឹតត្បិត និងទណ្ឌកម្មនានាដោយអាម៉េរិក ក៏ដូចជាលោកខាងលិច។ ការប្រើប្រាស់​​រូបវន្តថ្មីនេះនឹងធ្វើការ​ទូទាត់​តាមរយៈ​ប្រព័ន្ធ​ទូទាត់​អន្តរធនាគារ​ឆ្លងដែនរបស់ចិន (CIPS(Cross-Border Interbank Payment System) ដែលជាមធ្យោបាយហិរញ្ញវត្ថុអន្តរជាតិថ្មីអាចដើរតួជំនួសឲ្យប្រព័ន្ធហិរញ្ញវត្ថុដែល​គ្រប់គ្រង​ដោយ​លោកខាងលិច ​ដូចជា SWIFT​​ នោះជាដើម។

គួរឲ្យដឹងដែរថា ចិន គឺជាអតិថិជនទិញប្រេងធំជាងគេបំផុតរបស់អារ៉ាប៊ីសាអូឌីតជាយូរមកហើយ។ ដូច្នេះ នៅពេលខាងមុខ ប្រសិនបើអាចដំណើរការទូទាត់ oil for gold បានរលូននោះ គេជឿជាក់ថា ទំនុកចិត្តលើលុយយ័ននឹងកាន់តែមានកម្រិតខ្ពស់ ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចចិន និងអាម៉េរិក ក៏អាចមើលឃើញថា អ្នកដែលទទួលជ័យជំនះបានច្រើនជាងគេគឺចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

Leave a Reply

Your email address will not be published.Required fields are marked *