Donald Trump គំរាមដំឡើងពន្ធ ២៥% លើការនាំចូលពីកូរ៉េខាងត្បូង ដោយសារមិនអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយខ្លួន

បរទេស ៖ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមដំឡើងពន្ធ ២៥% លើការនាំចូលពីកូរ៉េខាងត្បូង ដោយសារមិនបានអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។

លោក Trump បានសរសេរនៅលើ Truth Social ថា សភាកូរ៉េខាងត្បូងមិនបានអនុវត្តតាមកិច្ចព្រមព្រៀងរបស់ពួកគេជាមួយសហរដ្ឋអាម៉េរិកនោះទេ ដែលជាហេតុធ្វើឲ្យលោកមានបំណងដំឡើងពន្ធលើទំនិញមួយចំនួន រួមមានដូចជា យានយន្ត ឈើ ឱសថ ជាដើម ដោយដំឡើងពីអត្រា ១៥% ទៅ​ ២៥%។ យ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ថា ការដំឡើងពន្ធនេះនឹងចូលជាធរមានពេលណានោះទេ។ ទន្ទឹមនឹងនេះ អ្នកសេដ្ឋកិច្ចតែងតែលើកឡើងពីក្ដីព្រួយបារម្ភអំពីវិធីសាស្រ្តនៃការប្រើប្រាស់ពន្ធគយរបស់លោក Trump ក្នុងគោលនយោបាយការបរទេសដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយប្រទេសជាដៃគូ និងប្រឈមមុខជាមួយតុលាការកំពូលអាម៉េរិកផងដែរ។

នៅក្នុងកិច្ចព្រមព្រៀងទ្ចេភាគីដែលសម្រេចបានកាលពីឆ្នាំ២០២៥ ទីក្រុងវ៉ាស៊ីនតោន យល់ព្រមកាត់បន្ថយពន្ធលើការនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្តពីកូរ៉េខាងត្បូងក្នុងអត្រា ១៥% បន្ទាបពីអត្រាដំបូង ២៥%។ ជាថ្នូរមកវិញ កូរ៉េខាងត្បូងនឹងវិនិយោគ ៣៥០ ពាន់លានដុល្លារអាម៉េរិកទៅក្នុងនៅអាម៉េរិក ដោយទីក្រុងសេអ៊ូលនឹងបង់ប្រាក់ដំបូងចំនួន ២០០ ពាន់លានដុល្លារ។

សូមរំលឹកថា កាលពីដើម​ខែមករា​ ឆ្នាំ២០២៦នេះ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុកូរ៉េខាងត្បូង បាន​លើកឡើង​ថា ការវិនិយោគ​ដែល​បាន​គ្រោងទុក​ចំនួន ៣៥០ ពាន់​លាន​ដុល្លារ​ក្នុងវិស័យ​យុទ្ធសាស្ត្រ​របស់​អាម៉េរិក​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ទំនង​ជា​មិន​ចាប់ផ្តើម​នៅ​ក្នុងឆមាស​ទី​១​នៃ​ឆ្នាំនេះទេ ក្រោមហេតុផល​រូបិយប័ណ្ណ​វ៉ុន​កំពុងចុះខ្សោយ។ ​លំហូរ​ចេញនៃ​រូបិយប័ណ្ណ​ក្នុងបរិមាណដ៏ច្រើន​បាន​បង្ក​ឲ្យ​មាន​ផលលំបាក​ដល់​អាជ្ញាធរ​នៅ​ទីក្រុង​សេអ៊ូល ដែលធ្វើឲ្យប្រាក់​វ៉ុន​​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​មិន​ធ្លាប់​មាន (គិត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោកពី​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០០៩)។

លោក Josh Lipsky ប្រធានសេដ្ឋកិច្ចអន្តរជាតិនៅក្រុមប្រឹក្សាអាត្លង់ទិក បាននិយាយថា សកម្មភាពរបស់លោក Trump លើកូរ៉េខាងត្បូងបានឆ្លុះបញ្ចាំងពីការមិនអត់ធ្មត់ចំពោះល្បឿននៃការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្របខ័ណ្ឌរបស់ទីក្រុងសេអ៊ូល។ ជារឿយៗ ប្រធានាធិបតីអាម៉េរិករូបនេះតែងតែគំរាម​​ដំឡើង​ពន្ធ​បន្ថែមទៀតលើប្រទេសមួយចំនួនក្នុង​ករណីដែលពួកគេពន្យារពេល ឬមិន​បាន​អនុវត្ត​តាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់់ថា រដ្ឋមន្ត្រីឧស្សាហកម្ម លោក Kim Jung-kwan នឹងទៅបំពេញទស្សនកិច្ចនៅអាម៉េរិកក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick។ ​ទីប្រឹក្សា​ប្រធានាធិបតី​កូរ៉េខាងត្បូង​នឹង​ធ្វើ​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ពាក់ព័ន្ធរបស់អាម៉េរិក​ដើម្បី​ពិភាក្សា​អំពី​វិធានការ​នានា។ យ៉ាងណាមិញ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើសុំ​របស់ភាគីកូរ៉េខាងត្បូងនោះ​ទេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *