ឥណ្ឌា – ម៉ាឡេស៊ី ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យឈីប

បរទេស៖ ឥណ្ឌា និងម៉ាឡេស៊ី បានប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យបន្ទះឈីប ក្នុងគោលដៅលើកកម្ពស់វិស័យការពារជាតិ និងវិស័យផ្សេងៗទៀត នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Al Jazeera ។

កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបពិភាក្សាជាមួយ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅរដ្ឋធានី Putrajaya នៃប្រទេសម៉ាឡេស៊ី ដើម្បីពិគ្រោះកិច្ចការងារសំខាន់ៗមួយចំនួន ដោយក្នុងនោះ មេដឹកនាំទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងឥណ្ឌា-ម៉ាឡេស៊ី ឱ្យកាន់តែស៊ីជម្រៅលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខស្បៀង សុខាភិបាល និងទេសចរណ៍។ មិនត្រឹមតែប៉ុណ្ណោះ លោក Anwar និង Modi បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១១ ដោយបានចុះហត្ថលេខារួមមានទាំងការគ្រប់គ្រងគ្រោះមហន្តរាយ និងការរក្សាសន្តិភាពផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា កិច្ចពិភាក្សាមានភាពទូលំទូលាយជាមួយនឹងក្តីសង្ឃឹមថានឹងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែឆាប់រហ័សស្របទៅនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ។ បន្ថែមពីនេះ ទាំងឥណ្ឌា និងម៉ាឡេស៊ី នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចប្រើប្រាស់ការលើការទូទាត់រូបិយប័ណ្ណក្នុងស្រុកសម្រាប់សកម្មភាពឆ្លងព្រំដែន ជាមួយនឹងក្តីសង្ឃឹមថា ពាណិជ្ជកម្មទ្វេភាគីនឹងលើសពី ១៨,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។ លើសពីនេះ ម៉ាឡេស៊ីក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការបើកដំណើរការកុងស៊ុលមួយនៅក្នុងរដ្ឋ Sabah នៅលើកោះប័រណេអូ។

ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឆ្នាំ ២០២៤ ទាំងម៉ាឡេស៊ី និងឥណ្ឌាបានសហការរួចហើយលើបញ្ហាជាច្រើនរួមមានវិស័យការពារជាតិផងដែរ។ ក្រៅពីនេះ ឥណ្ឌា និងម៉ាឡេស៊ីបានធ្វើសមយុទ្ធយោធារួមគ្នាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ហើយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិអាចនឹងកើនឡើងបន្ថែមទៀត។ ប្រទេសទាំងពីរបានប្តេជ្ញាពង្រឹងភាពជាដៃគូលើវិស័យឈីប និងវិស័យសន្តិសុខស្បៀងអាហារឱ្យកាន់តែស៊ីជម្រៅផងដែរ។

ក្រសួងកិច្ចការបរទេសរបស់ឥណ្ឌា បានលើកឡើងថា ម៉ាឡេស៊ី មានប្រព័ន្ធអេកូឡូស៊ីឈីបខ្លាំង ខណៈដែល​ពួកគេ​មាន​បទពិសោធន៍​ជិត ៣០ ទៅ ៤០ ឆ្នាំ​រួចហើយនៅ​ក្នុង​តំបន់។ យោងតាមតួលេខរបស់រដ្ឋាភិបាលម៉ាឡេស៊ី បានឱ្យដឹងថា ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងការនាំចេញផលិតផលឈីបទូទាំងពិភពលោក ហើយវិស័យនេះមានចំណែកប្រហែល ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនឥណ្ឌាមានចំណាប់អារម្មណ៏ក្នុងកិច្ចសហការជាមួយម៉ាឡេស៊ី ទាំងក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ ការកសាងរោងចក្រផលិត និងសាកល្បង ខណៈដែលកាលពីខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនឥណ្ឌា Tata Electronics បានបង្ហាញពីផែនការទិញយករោងចក្រផលិតឈីបនៅម៉ាឡេស៊ីទៀតផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *