ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ភ្នំពេញ ៖ ក្នុងស្ថានភាពសេដ្ឋកិច្ចសកល និងកម្ពុជា​កំពុងស្ថិតនៅក្នុង​ភាព​មិនប្រាកដប្រជា វិស័យ​អចលនទ្រព្យកម្ពុជា ត្រូវ​បានអ្នកជំនាញមើលឃើញថា កំពុងស្ថិតនៅក្នុងស្ថានភាពដែលមិនច្បាស់លាស់ ខណៈដែលការផ្គត់ផ្គង់ហាក់លើសពីតម្រូវការ លើកលែងតែអចលនទ្រព្យប្រភេទលំនៅឋានតម្លៃសមរម្យ ដែលប្រជាជនកម្ពុជានៅបន្តមានតម្រូវការនៅឡើយ។

ជាប្រតិបត្តិករយ៉ាងសកម្ម និងជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា អ្នកឧកញ៉ា​បណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានបង្ហាញពីការយល់ឃើញថា ទីផ្សារអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្នមិនស្ថិតក្នុងសភាពទ្រឹងនោះទេ ប៉ុន្តែវាអាស្រ័យទៅតាមផ្នែកនីមួយៗ ជាមួយនឹងការលើកឡើងពី​និន្នាការទីផ្សារ​ផងដែរ ដូចជា ​លំនៅឋាន​តម្លៃសមរម្យចន្លោះពី ១៧ ០០០ដុល្លារ​ ទៅ ៤៩ ០០០ដុល្លារ​ នៅជាយរាជធានីភ្នំបេញ ដែលកំពុងបន្តមានតម្រូវការសម្រាប់ប្រជាជនកម្ពុជា។ ដោយ​ឡែក​សម្រាប់​លំនៅឋានជា​ប្រភេទវីឡាប្រណិតសម្រាប់រស់នៅផ្ទាល់ខ្លួនក្នុងទីក្រុងភ្នំពេញ ក៏នៅតែមានតម្រូវការសម្រាប់មន្រ្តីរាជការកម្រិតខ្ពស់ អ្នកជំនួញធំៗ។

អ្នកឧកញ៉ាបានបញ្ជាក់ថា ៖

«ដីធ្លីក្នុងទីក្រុងភ្នំពេញ ទីតាំងល្អៗ លើផ្លូវធំ រូបរាងដីល្អៗ ហើយលក់ក្នុងតម្លៃក្រោមទី​ផ្សារ ចន្លោះពី ៣០ ទៅ ៥០ភាគរយ​ ធៀបនឹង​តម្លៃទីផ្សារមុនឆ្នាំ២០១៩ នៅតែអាចលក់បាន ឬនៅតែមានអ្នកទិញ ប៉ុន្តែក៏មិនមែន​មានតម្រូវការ​ខ្ពស់ដូច​មុនឆ្នាំ២០២០នោះដែរ ដោយសារអ្នកទិញមានជម្រើស​ច្រើន​ និងមានឥទ្ធិ​ពល​ក្នុងការចរចា» ។

អ្នកឧកញ៉ា​បានមើលឃើញថា ដីធ្លីសម្រាប់រោងចក្រ ឃ្លាំង សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ជាពិសេសខេត្តជាប់ទីក្រុងភ្នំពេញ មានតម្រូវការជាហូរហែ តែតម្លៃដែលត្រូវការគឺមិនលើស​ពី ១០ដុល្លារ​អាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ​ និងជាប្រភេទដីទំហំធំ ដែលគេទិញសម្រាប់បម្រើវិស័យរោងចក្រនោពេលអនាគ។ ដោយឡែក សម្រាប់​តម្រូវការដីកសិកម្ម ដីកសិ-ឧស្សាហកម្ម មានតម្រូវការទិញតិចតួច ដោយសារតែអ្នកវិនិយោគដីធ្លីធំៗបានបង្វែរដីដែលធ្លាប់ទិញទុកចោល ទៅជាដីកសិកម្ម ឬដីកសិ-ឧស្សាហកម្មវិញ ហើយអ្នកវិនិយោគត្រូវការតែដីដែលមានតម្លៃធូរថ្លៃមិនលើសពី ៣ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េ​នោះទេ ។

យោងតាម​ការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា វិស័យ​អចលនទ្រព្យក្នុងឆ្នាំ២០២៦​នេះ​ នៅតែបន្ត​មានកំណើន​​យឺត ហើយកំណើននេះបាន​បន្តគាំទ្រ​ដោយ​ចរន្ត​ទិញ-លក់លំនៅឋាន​តម្លៃសមរ​ម្យ​ សកម្មភាពទិញ-លក់​ ឬជួល​ឃ្លាំង និង​រោងចក្របម្រើ​ឱ្យវិស័យ​ឧស្សាហកម្ម ។

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគចំនួន​ ៦៣០គម្រោង ជាមួយ​ទុនវិនិយោគ​ប្រមាណ ១០ពាន់​លានដុល្លារអាម៉េរិក ។ ក្នុង​ចំណោម​ទុនវិនិយោគទាំង​ ១០​ពាន់លានដុល្លារអាម៉េរិក​នោះ វិស័យឧស្សាហកម្ម​បានស្រូបទាញទុនវិនិយោគជាង​ពាក់កណ្ដាល​ទៅហើយ គឺ​ប្រមាណ ៥,៦​ពាន់​លានដុល្លារអាម៉េរិក ដែល​មានន័យថា​​ វិស័យឧស្សាហកម្ម​នៅតែមានកំណើន​ ដែលធ្វើឱ្យតម្រូវការ​អចលនទ្រព្យ​រួមមានដីធ្លី សំណង់​អគារ​សម្រាប់វិស័យនេះនៅតែបន្ត​មានជាហូរហែ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *