សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី

បរទេស៖ សហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យប្រទេសនានាទាំងអស់នៅលើសកលលោកទិញប្រេងទណ្ឌកម្មរបស់រុស្ស៊ីដែលផ្ទុកចោលនៅលើនាវាសមុទ្រជាង ៣០ទីតាំង ស្មើនឹងប្រមាណ ១២៤ លានបារ៉ែល ហើយអាចផ្គត់ផ្គង់គ្រប់គ្រាន់ប្រហែល ៥ ទៅ ៦ ថ្ងៃ ដើម្បីអាចទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមនៅអ៊ីរ៉ង់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

រដ្ឋមន្ត្រីក្រសួងរតនាគាអាម៉េរិក លោក Scott Bessent បានលើកឡើងថា វាគឺជាវិធានការបណ្តោះអាសន្នដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលពិភពលោកក្នុងអំឡុងពេលមានសង្រ្គាមនៅអ៊ីរ៉ង់ ហើយការអនុញ្ញាតនេះនឹងមានរយៈពេលរហូតដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា វិធានការណ៍រយៈពេលខ្លីនេះអនុវត្តចំពោះតែប្រេងដែលកំពុងផ្ទុកចោលលើសមុទ្រ ហើយនឹងមិនផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុសំខាន់ៗដល់រដ្ឋាភិបាលរុស្ស៊ីនោះទេ។

លោក Bessent បានបញ្ជាក់ថា ៖

«ទោះបីជាការឡើងថ្លៃតម្លៃប្រេងបានបង្កផលរំខានរយៈពេលខ្លី និងបណ្តោះអាសន្នក៏ពិតមែន ប៉ុន្តែវានឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចរបស់អាម៉េរិកក្នុងរយៈពេលវែង។ រដ្ឋាភិបាលអាម៉េរិកនឹងចាប់ផ្តើមយកនាវាចេញពីច្រកសមុទ្រ Hormuz អមការពារដោយយោធាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

សូមជម្រាបថា ៖ ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងទៅនេះ ការវាយប្រហារលើនាវា និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងឈូងសមុទ្រ រួមទាំងការបិទផ្លូវទឹកច្រកសមុទ្រ Hormuz បានរុញទីផ្សារថាមពលពិភពលោកចូលក្នុងភាពវឹកវរ។ ​តម្លៃប្រេងបន្តឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃទីផ្សារភាគហ៊ុនបន្តធ្លាក់ចុះ។ ការឡើងថ្លៃនៃតម្លៃថាមពលជំរុញឱ្យមានវិធានការ ឬសកម្មភាពជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហានេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *