សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

កំពង់ចាម ៖ សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន និងកំពុងត្រៀមខ្លួនរួចរាល់ដើម្បីពង្រឹងកិច្ចអភិវឌ្ឍន៍សហគមន៍មួយនេះឱ្យកាន់តែមានសក្ដានុពល។

ភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាទីតាំងនៃសហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ បច្ចុប្បន្ននេះត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ទទួលស្គាល់ថាជាភូមិគំរូមួយក្នុងចំណោម ៥០ភូមិនៅទូទាំងប្រទេសកម្ពុជា ដូច្នេះ វាជាឱកាសក្នុងការពង្រីកផលិតកម្មដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ជាពិសេសដើម្បីជួយឱ្យកសិករកាន់តែទទួលផលប្រយោជន៍ពីសហគមន៍កសិកម្មមួយនេះ។

លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាសហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានប្រាប់បណ្តាញព័ត៌មាន​ AMS ឱ្យដឹងថា បច្ចុប្បន្ននេះ សហគមន៍កសិកម្ម សំបូរមានជ័យ មានសមាជិកសរុបចំនួន ២ ២៧៣នាក់ មកពីឃុំចំនួន ១០ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម ដែលក្រៅពីការងារកសិកម្ម សមាជិកក្នុងសហគមន៍បានបង្កើតជាក្រុមសន្សំ និងក្រុមឥណទាន ដើម្បីកៀរគរថវិកា ធ្វើជាប្រភពទុនផ្ដល់កម្ចីដល់សមាជិកដែលខ្វះដើមទុនសម្រាប់ពង្រីកមុខរបរដាំដុះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ក្នុងន័យនេះ អ្នកដែលមានលុយសល់មិនប្រើការ អាចយកមកសន្សំក្នុងសហគមន៍ដោយទទួលបានការប្រាក់សមរម្យ ហើយចំពោះអ្នកខ្វះទុនអាចមកស្នើសុំកម្ចីពីក្នុងសហគមន៍ជាមួយនឹងអត្រាការប្រាក់សមរម្យសម្រាប់ពង្រីកមុខរបរ។ នេះគឺជាផលិតផលថ្មីមួយរបស់សហគមន៍កសិកម្ម​ សំបូរមានជ័យ ដែលអាចជួយឱ្យកសិករកាន់តែមានជម្រើសក្នុងទទួលបានទុន ជំរុញឱ្យជីវភាពគ្រួសារល្អប្រសើរ។

ចំពោះក្រុមអ្នកដាក់ប្រាក់សន្សំកាលពីដំបូងមានសមាជិកត្រឹមតែ ៨៨ គ្រួសារប៉ុណ្ណោះ ដោយមានដើមទុនជាថវិកាសរុបជាង ៨ លានរៀល ប៉ុន្តែបច្ចុប្បន្ន​ ថវិកាទុនកម្ចីបានកើនឡើងដល់ ៣,៣ពាន់លានរៀល ជាមួយកំណើនចំនួនសមាជិកជាង ២ ៧០០គ្រួសារ។ ចំណែកក្រុមឥណទានកាលពីមុនមានត្រឹមឥណទានសហគមន៍ ប៉ុន្តែពេលនេះបានវិវឌ្ឍមកជាឥណទានធនាគារ ក្រោមការជំរុញឥណទានវិស័យកសិកម្មដោយកញ្ចប់ឥណទានជាមួយធនាគារ ក្រោយចុះ (MoU) អនុស្សរណៈយោគយល់ជាមួយ ធនាគារ អភិវឌ្ឍជនបទ និងកសិកម្ម (ARDB) និងធនាគារហត្ថាជាដើម។ នេះបើតាមលោក ឆេង ថុង បានលើកឡើង។

លោកបញ្ជាក់ថា ៖

«សព្វថ្ងៃក្រៅពីបង្កើតផលិតផលថ្មីមួយនេះ សហគមន៍ ក៏បានរៀបចំដីចម្ការប្រមាណ ១៣ ហិកតា ធ្វើជាផ្ទះសំណាញ់ ត្រៀមដាំបន្លែក្នុងផ្ទះសំណាញ់ ដែលមានសមត្ថភាពផលិតបាន ៥០០០ តោនក្នុងមួយឆ្នាំ ។ ផ្ទះសំណាញ់ដែលសាងសង់រួចមានប្រមាណជាង ៦០រោង និងកំពុងដំណើរការដាំបន្លែស្លឹក និងប៉េងប៉ោះឆឺរី  ហើយបើតាមគម្រោងសាងសង់ យើងនៅសល់ជាង១៦០ផ្ទះសំណាញ់ទៀត ទើបគ្រប់ចំនួនដែលបានកំណត់ ហើយនឹងឈានទៅបង្កើតជាបន្តបន្ទាប់ឱ្យបានជាង ៣០០ ផ្ទះសំណាញ់» ។

សូមជម្រាបថា​ សហគមន៍កសិកម្ម សំបូរមានជ័យ ទទួលបានទទួលវិញ្ញាបនបត្រ​ ជា សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់។ ដោយឡែក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ សហគមន៍ កសិកម្មទំនើបបន្លែ សំបូរមានជ័យ បានទទួលការឧបត្ថមពីគម្រោង អេសិប(ACSEP)ក្នុងការរៀបចំកម្មវិធី “វេទិកាការផ្គូផ្គងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ច សហគមន៍កសិកម្ម និងការដាក់តាំងបង្ហាញផលិតផលកសិកម្ម ក្រោមឥណទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង នៅសណ្ឋាគារ សុខា ភ្នំពេញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម៉ាកយីហោផលិតរថយន្តដ៏ល្បីរបស់អេស្ប៉ាញ បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសប៊ុលហ្ការី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/07/2026

ប៊ុលហ្ការី បានក្លាយទៅប្រទេសដំបូងគេបង្អស់នៅក្រៅតំបន់ឧបទ្វីបអាយប៊ឺរៀ (Iberian Peninsula) ដែលក្រុមហ៊ុនយីហោរថយន្តដ៏ចំណាស់អាយុកាលច្រើនទសវត្សរ៍របស់អេស្បាញ EBRO បានឈានជើងចូលទីផ្សារ

ចិន ចេញច្បាប់សន្តិសុខជាតិថ្មីមួយ ដើម្បីរឹតបន្តឹងការវិនិយោគបចេ្ចកវិទ្យានៅក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ

តម្លៃប្រេងឆៅធ្លាក់ចុះបន្តិចបន្ទាប់ពីកិច្ចចរចារវាងអាម៉េរិក-អ៊ីរ៉ង់ បង្ហាញពីលទ្ធផលវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល

ធនាគារ SME ផ្តល់ហិរញ្ញប្បទាន​ ៤៥លានដុល្លារអាម៉េរិក ដល់ MSME ១៥៨ សហគ្រាសក្នុងរយៈពេល៦ខែ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ធនាគារសហគ្រាសធុនតូច និងមធ្យម( SME Bank) ផ្តល់ហិរញ្ញប្បទាន ៤៥ លានដុល្លារអាម៉េរិកដល់ MSME ចំនួន១៥៨ សហគ្រាសក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦នេះ

ស្ពាន​ឆ្លងកាត់ទន្លេចំនួន ២ នៅ​ភ្នំពេញ និងខេត្តកណ្ដាល នឹងជួយជំរុញ​ចរន្ត​សេដ្ឋកិច្ច​បន្ថែម ​ពេលសាងសង់​រួច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/07/2026

ស្ពានឆ្លងទន្លេចំនួន ២ នៅភ្នំពេញ និងនៅខេត្តកណ្ដាល នឹងជួយជំរុញចរន្តសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត នៅពេលស្ពានទាំង ២ នេះ សាងសង់រួចរាល់ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់កំពុងមមាញឹកនឹងការងារសាងសង់ ដើម្បីពន្លឿនឱ្យបានចប់តាមកាលកំណត់

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខប្រកបដោយចីរភាព

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/07/2026

ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខប្រកបដោយចីរភាព

កម្ពុជារកចំណូលបានជាង ១៨ លានដុល្លារពីការលក់សំបុត្រចូល​ទស្សនា​អង្គរ ​នៅឆមាសទី ១ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅឆមាសទី ១ ឆ្នាំ ២០២៦ មានភ្ញៀវទេសចរជាង ៣៨ ម៉ឺននាក់ បានទិញសំបុត្រចូល​ទស្សនា​រមណីយដ្ឋានអង្គរ ដោយផ្តល់ប្រាក់ចំណូលបាន ១៨,៤ លានដុល្លារ

កម្ពុជា-អាម៉េរិក ចាប់ផ្ដើមបើកចំហជើងមេឃថ្មីលើកដំបូងក្នុងប្រវត្តិសាស្រ្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

នៅទីបំផុត កម្ពុជា និងសហរដ្ឋអាម៉េរិក បានឯកភាពគ្នាជាផ្លូវការហើយ ដើម្បីបើកចំហជើងមេឃ «ដឹកជញ្ជូនតាមផ្លូវអាកាស» ជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយពីការចរចាអស់រយៈពេល ១២ឆ្នាំកន្លងមក

ធនាគារកណ្តាលជាច្រើន គ្រោងកាត់បន្ថយការកាន់កាប់លុយដុល្លារអាម៉េរិក ហើយងាកទៅទិញមាស

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/07/2026

នេះគឺជាលើកដំបូង ដែលធនាគារកណ្តាលជាច្រើន មានផែនការកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារអាម៉េរិក ជាជាងការបង្កើនចំនួនប្រាក់ដុល្លារអាម៉េរិកនៅក្នុងធនាគារកណ្តាលរបស់ពួកគេនៅក្នុងទសវត្សរ៍ខាងមុខ ដោយសារការកើនឡើងនៃហានិភ័យនយោបាយ ភ្ជាប់ជាមួយនឹងរូបិយប័ណ្ណដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *