កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

វេទិកានេះមានការចូលរួមពីតំណាង ក្រុមហ៊ុន Apsara Media Services (AMS) សមាគមធនាគារនៅកម្ពុជា (ABC)  សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ព្រមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងកសិករជិត ២០០នាក់ ផងដែរ។

វេទិកានៃកិច្ចពិភាក្សាចំណេះដឹងហិរញ្ញវត្ថុ ក្រោមប្រធានបទ «ការចាត់ចែងទុនសម្រាប់កសិករឱ្យមានប្រសិទ្ធភាព​» នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំតួអង្គគ្រប់ភាគីសំខាន់ៗទាំងអស់ ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញសកម្មភាពអប់រំផ្នែកហិរញ្ញវត្ថុឱ្យបានទូលំទូលាយបន្ថែមទៀតទៅកាន់ប្រជាកសិករ។

កិច្ចពិភាក្សានេះ មានចូលរួមពីវាគ្មិនសំខាន់ៗ រួមមាន លោក ហេង សុវណ្ណ ប្រធាននាយកដ្ឋានព័ត៌មាននៃក្រុមហ៊ុន AMS (អ្នកសម្របសម្រួល) លោក សួរ សុខចំរើន អនុប្រធាននាយកដ្ឋានឥណទាន នៃធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក ស៊ាន ធនិន អគ្គនាយកលក់ និងចែកចាយនៃធនាគារ ហត្ថា លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធានប្រតិបត្តិទទួលបន្ទុកផលិតផលធនាគារ KB លោក តែ ម៉េងឆាយ ប្រធានសាខាខេត្តកំពត នៃធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា និង លោក យឹម បុណ្យ កសិករគំរូ។

ជាមួយនេះ ក្នុងកិច្ចពិភាក្សា វាគ្មិនពីភាគីពាក់ព័ន្ធ បានលើកឡើងពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ​ ដែលផ្ដល់ជាធាតុចូល ក៏ដូចជាចំណេះដឹង ដល់ប្រជាកសិករ ក្នុងការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវទៅលើការចាត់ចែងទុន ការចេះប្រើកម្ចីប្រកបដោយឆ្លាតវៃ ការគ្រប់គ្រងបំណុល ការៀបចំផែនការហិរញ្ញវត្ថុ និងការសន្សំ ជាពិសេស ជួយឱ្យប្រជាកសិករចៀសវាងពីបំណុលលើសលប់ អាចកសាងសុខសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ច។

ព្រឹត្តិការណ៍នេះ បានក្លាយជាវេទិកាជួបជុំមួយក្រោមស្លាកកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» ដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុឯកជន ជាតិ-អន្តរជាតិ​ សមាគម អង្គការសង្គមស៊ីវិល និងសាធារណជន ពិសេសបងប្អូនកសិករ ចូលរួមបានដោយសេរី​ ដើម្បីផ្លាស់ប្ដូរចំណេះដឹង ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ។ 

ជាកិច្ចបញ្ចប់ កម្មវិធីក៏មានការរៀបចំទស្សនកិច្ចទៅកាន់សាលារៀនក្នុងសហគមន៍ ដើម្បីប្រគល់ជូនអំណោយក៏ដូចជា សម្ភារសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្សផងដែរ។

គួររំលឹកឡើងផងដែរថា​​ កម្មវិធី «វិថីហិរញ្ញវត្ថុ» ជាវេទិកាថ្នាក់ជាតិមួយ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា (CBC) និងក្រុមហ៊ុន អប្សរា មេឌា ស៊ឺវីស (AMS) ដោយមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា (NBC)។

តាមរយៈវេទិកានេះ កម្ពុជាកំពុងកសាងកិច្ចសហការកាន់តែរឹងមាំ ដើម្បីធានាថា អក្ខរកម្មហិរញ្ញវត្ថុនឹងក្លាយជាការទទួលខុសត្រូវរួម ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើននៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *