បរទេស ៖ សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ ទាំងដែលមិនបានជូនដំណឹងដល់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនោះទេ នេះបើតាមការចេញផ្សាយរបស់កាសែតប៊ុលហ្គារី NOVINATA ។
រដ្ឋាភិបាលទីក្រុងមូស្គូបានហៅការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះថា ជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទដ្ឋាននៃច្បាប់អន្តរជាតិ ហើយខ្លួនក៏បានបង្កើនចំនួនប្រទេសនៅប៉ែកអឺរ៉ុបចូលទៅក្នុងបញ្ជីខ្មៅ ជាមួយនឹងការរៀបចំផែនការយ៉ាងលម្អិតដើម្បីសងសឹកត្រឡប់ទៅវិញនាពេលឆាប់ៗខាងមុខនេះ។
រដ្ឋាភិបាលក្រុងមូស្គូបានថ្លែងថា ៖
«យើងបានដាក់វិធានការរឹតត្បិតប្រឆាំងនឹងសកម្មជនសង្គមស៊ីវិល និងអ្នកតំណាងសហគមន៍សិក្សានៃបណ្តាប្រទេសអឺរ៉ុប ដែលប្រកាន់គោលជំហរប្រឆាំងមកលើរុស្ស៊ី ក៏ដូចជាប្រឆាំងនឹងសមាជិកសភាជាតិនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប ដែលបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចដែលបំពានច្បាប់អន្តរជាតិ»។
ជាមួយគ្នានេះ រុស្ស៊ី ក៏បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តលើកិច្ចការពារផលប្រយោជន៍ជាតិរបស់ខ្លួន ធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន និងចូលរួមយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្កើតឱ្យមានសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content