ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ពោធិ៍សាត់ ៖ មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត។

លោក សៀង សាម៉េត កសិករប្រកបរបធ្វើស្រែវស្សានៅក្នុងភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រៅពីទំនេរក្រោយធ្វើស្រែ លោកតែងឆ្លៀតដាំដំណាំនៅក្បែផ្ទះដោយរៀបចំដាក់ដីក្នុងធុងស្នោ និងសំបកកង់ឡានចាស់ៗសម្រាប់ដាំ រួមមាន ស្ពៃ សាឡាត់ ប៉េងប៉ោះ ត្រប់ ម្ទេស ត្រគួន ជីនាងវងជាដើម ដែលអាចផ្តល់ផលនូវបន្លែសុវត្ថិភាពគ្រាន់បានទទួលទានផង និងអាចរកចំណូលបានយ៉ាងហោចណាស់ប្រមាណជា ១០ ០០០រៀលជាប្រចាំថ្ងៃផងដែរ។​

លោកបញ្ជាក់ថា​ ៖

«កាលដើមឡើយ ខ្ញុំគ្រាន់តែដាំដុះទុកគ្រាន់ហូបក្នុងគ្រួសារខ្លួនឯងតែប៉ុណ្ណោះ ប៉ុន្តែនៅពេលបន្លែឱ្យផល អ្នកភូមិនៅក្បែរនោះបានឃើញ គាត់ចេះតែមកសុំទិញ ពីម្នាក់ទៅម្នាក់ជារៀងរាល់ថ្ងៃ តែដោយសារដីខ្ញុំតូច មិនបានច្រើននោះទេ ពោលគឺមួយថ្ងៃបានត្រឹម ១ម៉ឺនរៀល ឬជាងមួយម៉ឺនប៉ុណ្ណោះ»។

កសិករខាងលើនេះអះអាងថា លោកបានដាំដុះដំណាំវិលជុំនៅបរិវេណជុំវិញផ្ទះអស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយរបរនេះមិនអាចរកលុយបានច្រើននោះទេ ប៉ុន្តែយ៉ាងហោចណាស់គ្រាន់បានហូបខ្លះៗ ជាពិសេស​ អាចទទួលបានថវិកាពីការលក់បន្លែសុវត្ថិភាពដែលអ្នកជិតខាងមកទិញ និងយកទៅទិញត្រី សាច់ នៅលើទីផ្សារវិញ ព្រោះវាគ្រាន់តែជាចំណូលបន្ទាប់បន្សំដែលទទួលបានពីពលកម្មក្រោយធ្វើស្រែតាមរដូវ។

លោក ឡេង សុទ្ធចិន្តា មេភូមិស្តុកជុំ បានមានប្រសសាសន៍ថា ក្រៅពីរបរធ្វើស្រែ គ្រួសារលោកក៏បានអនុវត្តការដាំដុះដំណាំជំុវិញផ្ទះសម្រាប់ទុកហូបក្នុងគ្រួសារ និងបានផ្ញើឱ្យកូនខ្លះៗដែលកំពុងធ្វើការនៅក្រុងភ្នំពេញ ហើយនៅសល់ប៉ុន្មាន លោកអាចលក់បានប្រាក់ចំណូលខ្លះៗសម្រាប់ដោះស្រាយជីវភាពផងដែរ។​

លោកថា​ ៖

«សម្រាប់គ្រួសារខ្ញុំបានដាំដុះដំណាំនេះច្រើនឆ្នាំហើយ ព្រោះសល់ពេលទំនេរច្រើនក៏ច្នៃដីក្បែផ្ទះកុំឱ្យទុកចោល ព្រោះគិតថាវាមានប្រយោជន៍ បានទាំងបន្លែធម្មជាតិហូបដាំដោយខ្លួនឯងផង បានផ្ញើឱ្យកូនចៅហូបខ្លះផង និងមានអ្នកភូមិជិតខាងមកទិញជាប្រចាំផងដែរ»។​

សូមជម្រាបថា លោក ឡេង សុទ្ធចិន្តា មានដីក្បែរផ្ទះប្រមាណជាង ៣០អា ដាំដំណាំចម្រុះ​ រួមមាន ស្លឹកគ្រៃ​ ជីនាងវង ត្រប់ ម្ទេស ម្រះ ពពាយ និងបន្លែស្លឹកច្រើនប្រភេទ ដែលអាចរកចំណូលចន្លោះពី ១ម៉ឺនរៀល ទៅ ១ម៉ឺន ៥ពាន់រៀលជារៀងរាល់ថ្ងៃ។ ក្រៅពីការដាំដំណាំវិលជុំ លោកក៏បានចិញ្ចឹមមាន់ផងដែរ ដែលអាចចាប់លក់បានជាបន្តបន្ទាប់មួយលើកចន្លោះពី ២០ម៉ឺនរៀលទៅ ៣០ម៉ឺនរៀល ទៅតាមចំនួនមាន់តិច ឬច្រើន។

គួរបញ្ជក់ថា នៅក្នុងភូមិស្តុកជុំ មានពលរដ្ឋសរុបចំនួន ៤៦៧គ្រួសារ និងមានកសិករចាប់យករបរដាំដំណាំតាមផ្ទះមានចំនួនប្រមាណជាង ២០គ្រួសារប៉ុណ្ណោះ ដែលដំណាំទាំងនេះទទួលបានការឧបត្ថម្ភ ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស ពីអង្គការមិត្តជួយមិត្តដើម្បីសួនដំណាំកម្ពុជាប្រចាំខេត្តពោធិ៍សាត់។

អ្នកនាង អ៊ិន សក្ករ៉ា នាយិការអង្គការមិត្តជួយមិត្តដើម្បីសួនដំណាំកម្ពុជា មានប្រសាសន៍ថា ដើម្បីទទួលបន្លែស្រស់ៗហូបលក្ខណៈគ្រួសារ និងលក់បានចំណូលជាប្រចាំនោះ កសិករត្រូវអនុវត្តដំណាំវិលជុំ ពោលនៅពេលដំណាំមួយប្រមូលផលជិតអស់ ត្រូវចាប់ផ្តើមដាំដំណាំផ្សេងបន្តទៀត ដែលដំណាំទាំងនោះជាប្រភេទបន្លែធម្មជាតិ គ្មានសារធាតុគីមី និងមានសុវត្ថិភាពសម្រាប់សុខភាព។  

គម្រោងនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ ដោយតំណាក់កាលដំបូង អង្គការបង្រៀនកសិករប្រមាណជា ១៧គ្រួសារ ឱ្យក្លាយជាគ្រូបង្គោលនៅក្នុងស្រុកកណ្តៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ ដោយមានជំនួយគាំទ្រថវិកាពីអង្គកនៅក្រៅប្រទេស មកទល់ឆ្នាំ២០២៦នេះ អង្គការបានបណ្តុះបណ្តាលពលរដ្ឋប្រមាណ ១២៥៤ គ្រួសារ សំដៅទៅលើពលរដ្ឋងាយរងគ្រោះ ជនពិការ ស្រ្តីម៉េម៉ាយ មនុស្សចាស់ ដែលមើលថែកូនចៅនៅផ្ទះជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *