AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes។

កាសែត RT បានដកស្រង់របាយការណ៍ដោយផ្អែកតាមការអង្កេតនិងស្ទាបស្ទង់របស់ស្ថាប័ន Gallup។ របាយការណ៍ បានបង្ហាញថា មនុស្សពេញវ័យនៅសហរដ្ឋអាម៉េរិកប្រមាណ ១៥ លាននាក់ បានរងគ្រោះដោយសារល្បិចបោកប្រាស់តាមទម្រង់ផ្សេងៗគ្នាក្នុងឆ្នាំ ២០២៥ កន្លងមក។ ទំហំនៃការខាតបង់សរុបនៅទូទាំងប្រទេសបានឈានដល់ប្រមាណ ៦៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ឬស្មើនឹងប្រហែល ១៨៦ លានដុល្លារជារៀងរាល់ថ្ងៃ។

លទ្ធផលទាំងនេះត្រូវបានដកស្រង់ចេញពីរបាយការណ៍មួយដែលមានឈ្មោះថា សហរដ្ឋអាម៉េរិកនៃល្បិចឆបោកឬ United States of Scams: The Financial and Emotional Fallout និងត្រូវបានយកមកចេញផ្សាយកាលពីដើមសប្តាហ៍មុន ដោយស្ថាប័ន Gallup និងសម្ព័ន្ធបញ្ឈប់ការឆបោក Stop Scams Alliance តាមរយៈការអង្កេតលើមនុស្សពេញវ័យនៅអាម៉េរិក ប្រមាណជាជាង ៥០០០ នាក់។

ក្នុងចំណោមនោះ គេសង្កេតឃើញថា អ្នកចូលរួម ៦ ភាគរយ បាននិយាយថា ខ្លួនពួកគេផ្ទាល់ធ្លាប់ត្រូវបានគេបោកប្រាស់ អ្នកចូលរួម ៤ ភាគរយផ្សេងទៀត បានបញ្ជាក់ថា សមាជិកនៅក្នុងគ្រួសាររបស់ពួកគេក៏ធ្លាប់ទទួលរងគ្រោះ។ ជាសរុប មានប្រជាជន ២៤ ភាគរយ ធ្លាប់រងការបោកប្រាស់ ក្នុងអំឡុងពេលក្លាយជាមនុស្សពេញវ័យ ដោយក្នុងនោះ ១០ ភាគរយ បានក្លាយជាជនរងគ្រោះច្រើនជាងមួយលើក។

ប្រភពដដែល បានបញ្ជាក់ទៀតថា មានករណីច្រើនជាងម្នាក់ក្នុងចំណោមដប់នាក់ ឬប្រហែលជា ១២ ភាគរយ បាននិយាយថា ការបោកប្រាស់លើពួកគេមានការពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI ឬ Deepfake។

ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំការស្ទាបស្ទង់ បានកត់សម្គាល់ថា តួលេខនេះអាចច្រើនជាងការពិតជាក់ស្តែង ដោយសារតែមាតិកាដែលបង្កើតឡើងដោយ AI គឺមានការលំបាកខ្លាំងណាស់សម្រាប់ជនរងគ្រោះក្នុងការមើលឃើញជាមុន ឬចាប់សម្គាល់ដឹងថា ជាការបោកប្រាស់។

គួរឱ្យដឹងដែរថា ការបោកប្រាស់ដែលជំនួយដោយបច្ចេកវិទ្យា AI បានស្តែងឡើងក្នុងទម្រង់ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានការបោកប្រាស់ដោយការក្លែងបន្លំសំលេង (Voice-cloning) ដូចជាការត្រាប់តាមសំឡេងសាច់ញាតិ ឬថ្នាក់ដឹកនាំក្នុងគ្រាប្រទេសកំពុងជួបអាសន្ន, ការបោកប្រាស់ផ្នែកមនោសញ្ចេតនាឬ Romance scams ដោយប្រើប្រាស់ប្រវត្តិរូប និងរូបថតដែលបង្កើតឡើងដោយ AI, និងការប្រើប្រាស់វីដេអូ Deepfake ក្នុងពេលភ្លាមៗ ឬ Real-time នៅក្នុងការបោកប្រាស់កម្រិតខ្ពស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

Leave a Reply

Your email address will not be published.Required fields are marked *