ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦ មានរយៈពេល ៣ ថ្ងៃ​ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាន រាជធានីនៅភ្នំពេញ។ ពិធីបើកនៃព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រីឯពិធីបិទពិព័រណ៍«ពន្លកបៃតង» នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅទីស្តីការក្រសួងបរិស្ថាន។


ក្នុងរយៈពេល ៣ថ្ងៃ នៃការតាំងពិព័រណ៍នេះ ក្រសួងបរិស្ថាន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក៏ដូចជា​សមាគមយុវជន នឹងចូលរួមដាក់តាំងបង្ហាញសមិទ្ធផលផ្សេងៗជាច្រើន។ ម៉្យាងទៀត វិស័យឯកជន សហគមន៍មូលដ្ឋានមកពីគ្រប់ទិសទី នឹងចូលរួមដាក់តាំងនូវផលិតផលខ្មែរផងដែរ។ ទន្ទឹមនឹងនេះក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើជាច្រើនប្រភេទ ដោយឥតគិតថ្លៃជូនដល់សាធារណជន ដើម្បីយកទៅដាំតាមលំនៅឋាន វត្តអារាមសាលារៀន សហគមន៍ តំបន់ការពារធម្មជាតិ និងទីសាធារណៈផ្សេងៗ ដែលជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមស្រឡាញ់បរិស្ថានធម្មជាតិតាមរយៈការដាំដើមឈើ សំដៅបង្កើនវិសាលភាពគម្របព្រៃឈើនៅកម្ពុជា និងឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយអព្យាក្រឹតកាបូន។ ព្រឹត្តិការណ៍នេះ គឺជាការឆ្លុះបញ្ចាំងផងដែរ អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល​ ជាពិសេស នៅចំពោះមុខការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ​ និងការបំពុលបរិស្ថាន។

ឯកឧត្តម ខ្វៃ អាទិត្យា​ អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍បញ្ជាក់ថា​​ ក្រសួងបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ក្នុងគោលបំណងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជំរុញចលនាដាំដើមឈើ សំដៅពង្រីកគម្របបៃតង។ ជាលទ្ធផល ក្នុងឆ្នាំ២០២៤ ក្រសួង បានចែកកូនឈើជាង ១,៣លានដើម និង ឆ្នាំ ២០២៥ បានជាង ៣,៤លានដើម។ ដោយឡែក សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងបានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង ដោយគ្រោងបន្តចែកជូនប្រជាពលរដ្ឋតាមរយៈពិព័រណ៍ «ពន្លកបៃតង» ក្នុងខែកក្កដា នេះ​ប្រមាន​ ៥លានដើម។


ឯកឧត្តមបានបន្តថា ក្រសួងបរិស្ថានបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជំរុញការអនុវត្តច្បាប់ម៉ឺងម៉ាត់ និងតឹងរឹង និងបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដូចជា អាជ្ញាធរ មូលដ្ឋាន អង្គភាពប្រឆាំងអំពីពុករលួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈមេធាវី និងក្រសួងយុត្តិធម៌ក្នុងការស៊ើបអង្កេត បង្រ្កាប និងទទួលការគាំទ្រ និងប្រឹក្សាផ្នែកច្បាប់។ លើសពីនេះ ក្រសួងក៏បានធ្វើការតាមដានលើការទន្ទ្រានដីព្រៃឈើក្នុងតំបន់ការពារធម្មជាតិ តាមរយៈរូបភាពផ្កាយរណប និងបានផ្តល់ផែនទីផ្កាយរណបជាប្រចាំជូនទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានខេត្ត ដើម្បីទទួលបានព័ត៌មានជាក់លាក់អំពីបទល្មើសធនធានធម្មជាតិជាក់ស្តែងដែលកំពុងកើតមានឡើងក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើការទប់ស្កាត់បង្ក្រាប និងរាយការណ៍។

ជាក់ស្ដែង នៅក្នុងឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីចុះល្បាតចំនួន ៥ ៩៥៣ លើក បង្ក្រាបបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ ករណី នៅទូទាំងប្រទេស ក្នុងនោះមានបទល្មើសព្រៃឈើចំនួន ៣១៨ ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែ ចំនួន១២ ករណី ការឈូសរានដីព្រៃ ២៦២ករណី និងបទល្មើសនេសាទ ចំនួន១៣២ករណី។

ទិន្នន័យនៃការបង្ក្រាបនេះបានដលហូតបានវត្ថុតាង រួមមានគ្រឿងចក្រ អេស្កាចំនួន២គ្រឿង ត្រាក់ទ័រ ចំនួន៥ គ្រឿង រថយន្តចំនួន៥ គ្រឿង រថយន្តកែច្នៃ ចំនួន២ គ្រឿង គោយន្តចំនួន ២១គ្រឿង ម៉ូតូចំនួន៣៥គ្រឿង ទូកចំនួន ៥គ្រឿង រណាយន្ត ចំនួន ២៤១ គ្រឿង។ មន្រ្តីឧទ្យានុរក្ស បានដោះអន្ទាក់ឆក់ចំនួន ១ ៣៩៥ គ្រឿង អន្ទាក់ខ្សែ ចំនួន ១១ ៤២៨ ខ្សែ អាវុធចំនួន៥ដើម គ្រាប់កាំភ្លើងចំនួន៥១គ្រាប់ អាវុធកែច្នៃចំនួន ៩៤ដើម គ្រាប់១៧ គ្រាប់។ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ៧៤ ករណីនិង ឃាត់បានជនសង្ស័យប្រព្រឹត្តបទល្មើស ចំនួន ៤៤ នាក់។ ទិន្នន័យនៃការបង្ក្រាបនេះមានការថយចុះចំនួន ១៩ ករណី ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ សរុបចំនួន ៩៨៦ករណី។ ការថយចុះនៃករណីបង្រ្កាបនេះ ដែលឆ្លុះបញ្ចាំងពីការយល់ដឹង កាន់តែប្រសើរ និងការចូលរួមទប់ស្កាត់បទល្មើសពីភាគីពាក់ព័ន្ធ និងជាពិសេសការចូលរួម ពីប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។


សូមជម្រាបថា​ ក្រសួងបរិស្ថានក៏បានអភិវឌ្ឍន៍គោលដៅលម្ហែបៃតង ដែលជាគោលដៅមានការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការអភិរក្សបរិស្ថាន ដូចជា តំបន់ខ្នង់ផ្សារ តំបន់ទេទឹកពុះ តំបន់កោះស្រឡៅ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ។ល។ ដែលប្រជាសហគមន៍មូលដ្ឋានអាចទទួលបានចំណូលពីសេវាកម្មលម្ហែបៃតង មានជីវភាពប្រសើរ និងទទួលបាននូវភាពស្អាត បៃតង និងចីរភាពបរិស្ថាន។


ស្របតាមអភិក្រម «អភិវឌ្ឍដើម្បីអភិរក្ស និងអភិរក្សដើម្បីអភិវឌ្ឍ»ក្រសួងបរិស្ថានបានអភិវឌ្ឍន៍គោលដៅលម្ហែបៃតង ដែលជាគោលដៅមានការការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការអភិរក្សបរិស្ថាន ដូចជា តំបន់ខ្នង់ផ្សារ តំបន់ទេទឹកពុះ តំបន់កោះស្រឡៅ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ។ល។ ដែលប្រជាសហគមន៍មូលដ្ឋានអាចទទួលបានចំណូលពីសេវាកម្មលម្ហែបៃតង មានជីវភាពប្រសើរ និងទទួលបាននូវភាពស្អាត បៃតង និងចីរភាពបរិស្ថា៕ ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *