ភ្នំពេញ ៖ បច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែទំនើប របត់ជីវិតកាន់តែផ្លាស់ប្ដូរ តាំងពីការរស់នៅប្រចាំថ្ងៃ ការសិក្សា ការទិញទំនិញ ការធ្វើដំណើរ ពោលគឺគ្រប់សកម្មភាពទាំងអស់សុទ្ធសឹងតែត្រូវពឹងលើវត្តមាននៃបច្ចេកវិទ្យា។
លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនបម្រើសេវាកម្មដឹកជញ្ជូនដ៏មានកេរ្តិ៍ឈ្មោះបានថ្លែងថា៖« គ្រប់អាជីវកម្មដែលអាចឈានមុខបានត្រូវតែពឹងផ្អែកលើបច្ចេកវិទ្យា មិនថាអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឬក៏បញ្ញើទំនិញ និងផ្សារអេឡិចត្រូនិកនោះទេ»។
ពិតណាស់ថា ការគ្រប់គ្រងផ្សេងៗត្រូវការជំនួយពីបច្ចេកវិទ្យាយ៉ាងជិតស្និទ្ធ តួយ៉ាងការគ្រប់គ្រងការលក់សំបុត្រ ការកក់សំបុត្រធ្វើដំណើររបស់អតិថិជន ដែលពួកគាត់អាចកក់បានតាមរយៈ App របស់ក្រុមហ៊ុនដែលអាចជ្រើសរើសគោលដៅ ម៉ោងចេញដំណើរ និងលេខកៅអី ដោយមិនចាំបាច់មកទិញសំបុត្រផ្ទាល់ ឬទូរស័ព្ទមកកក់នោះទេ។
ទន្ទឹមនឹងនេះ ការផ្ញើរទំនិញ ពិសេសការលក់ផលិតផលនៅលើផ្សារអេឡិចត្រូនិក (E-Commerce) ក៏ត្រូវការបច្ចេកវិទ្យាខ្លាំងដូចគ្នារួមមាន ការគ្រប់គ្រងទំនិញចូល ការតាមដានទំនិញ ការពិនិត្យទំនិញថាដល់ដៃអតិថិជនហើយឬនៅជាដើម។ បន្ថែមពីលើនេះ គ្រប់រថយន្តទាំងអស់ត្រូវបានបំពាក់ GPS ដែលអាចតាមដានទៅលើទិសដៅរបស់យានយន្ត ការចតប៉ុន្មានដង និងល្បឿនរបស់យានយន្តទៀតផង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ត្រូវបានបង្កើតឡើងនៅឆ្នាំ2004 ដោយចាប់ផ្ដើមពីការទិញរថយន្តតូរីសដឹកអ្នកដំណើរដោយខ្លួនឯងក្នុងដើមទុនប្រមាណ 4,000ដុល្លារ។ ក្រោយមក លោក វីរៈ ក៏បានសន្សំទុនហើយទិញរថយន្តបន្ថែមជារឿយៗរហូតដល់ ១០គ្រឿង ហើយក៏បានទិញរថយន្តក្រុងបន្ថែមទៀត។
លោកក៏បានបញ្ជាក់ផងដែរថា ការគ្រប់គ្រងហិរញ្ញវត្ថុក៏ជាកត្តាសំខាន់ណាស់ដែរក្នុងការបើកអាជីវកម្ម ដោយបច្ចុប្បន្នអ្នកមានដើមទុនតិចតួចគាត់ហាក់មានឱកាសតិចណាស់ដែលអាចបើកអាជីវកម្មមួយធំបាន។ ឯការចំណាយទៀតសោត ក៏ជារឿងមួយដែលត្រូវបានគេយកចិត្តទុកដាក់ដែរ ព្រោះគេត្រូវគិតពីការចំណាយឱ្យបានច្បាស់លាស់ និងកាត់បន្ថយការចំណាយណាដែលខ្ជះខ្ជាយ ឬអ្វីដែលមិនចាំបាច់។ នេះជាអ្វីដែលម្ចាស់ក្រុមហ៊ុនមួយនេះបានរៀបរាប់។
ទោះបីជាមានការប្រកួតប្រជែងធំក៏ដោយ ក៏ក្រុមហ៊ុនដឹកជញ្ជូនមួយនេះនៅតែមានចក្ខុវិស័យវែងឆ្ងាយដែលនឹងក្លាយទៅជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរធំជាងគេនៅកម្ពុជា ជាក្រុមហ៊ុនដឹកជញ្ជូនទំនិញជាសកលទូទាំងពិភពលោក និងជាក្រុមហ៊ុនដែលលក់ផលិតផលអនឡាញធំជាងគេនៅក្នុងតំបន់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ប៊ុលហ្ការី បង្ហោះផ្កាយរណបថ្មីចំនួន ១០ គ្រឿង និងត្រៀមពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា




វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content