បរទេស៖ ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក AT&T បានរៀបចំបង្កើតកិច្ចព្រមព្រៀងសហការជាដៃគូជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិប៉ុស្តិ៍ Discovery ក្នុងការអភិវឌ្ឍន៍ឲ្យលេចចេញជារូបរាងថ្មីនៃបណ្តាញផ្សព្វផ្សាយចម្រុះដែលមានវិសាលភាពទូលាយក្នុងតម្លៃប្រមាណជា 150 ពាន់លានដុល្លារ។
តាមរយៈកិច្ចព្រមព្រៀងនេះមានន័យថា ក្រុមហ៊ុនដែលមានស្ទូឌីយោធំបំផុតរបស់ហូលីវូដនឹងក្លាយទៅជាក្រុមហ៊ុនស្ថិតនៅក្រោមដំបូលតែមួយជាមួយនឹងប៉ុស្តិ៍ឯកសារដ៏ល្បីល្បាញ Discovery ខណៈដែល AT&T ត្រូវបានគេស្គាល់ថាជាម្ចាស់នៃក្រុមហ៊ុនសារព័ត៌មានល្បីៗលើពិភពលោកជាច្រើនដូចជា CNN, CBO និង Warner Bros ជាដើម ហើយក៏ទើបតែចំណាយលុយប្រមាណ 108.7ពាន់លានដុល្លារទិញយក Time Warner ដែលជាក្រុមហ៊ុនទូរទស្សន៍ខ្សែកាបដ៏ធំបំផុតរបស់អាមេរិកកាលពីឆ្នាំ2018 ដែលអាចអនុញ្ញាតឲ្យខ្លួន អាចបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនធំៗផ្សេងទៀតលើពិភពលោកបានយ៉ាងងាយស្រួលដូចជា Netflix, Disney និង Amazon ជាដើម។

គួរឲ្យដឹងដែរថា Discovery ដែលជាប៉ុស្តិ៍ផ្សព្វផ្សាយដ៏ពេញនិយមទៅលើកម្មវិធីជាច្រើន ដូចជាការចំអិនអាហារ កម្មវិធីវិទ្យាសាស្ត្រ និងឯកសារសត្វផងដែរនោះ។ ដោយឡែក AT&T ត្រូវបានគេទទួលស្គាល់ថា គឺជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានទំហំធំជាងគេបំផុតនៅលើលោកដោយផ្អែកទៅលើប្រាក់ចំណេញរបស់ខ្លួន ដែលបានបង្កើតឡើងតាំងពីឆ្នាំ1877 ដោយបុរសដែលមានឈ្មោះថា Alexander Graham Bell ហើយក៏ជាក្រុមហ៊ុនដំបូងបំផុតរបស់អាមេរិកដែលទទួលបានអាជ្ញាបណ្ណសម្រាប់ការប្រើប្រាស់សេវាទូរស័ព្ទផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០ ប្រឆាំងទីក្រុងមូស្គូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2026
សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ
ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២ ផ្នែកខ្លឹមសារ
ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 29/04/2026
ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content