បរទេស៖ Instagram កម្មវិធីចែករំលែករូបថតដ៏ល្បីល្បាញរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook ត្រូវបានគេដឹងថានឹងត្រៀមដាក់ឲ្យអ្នកប្រើប្រាស់របស់ខ្លួនក្នុងការលាក់បាំងចំនួន Like បាននៅលើ Post ទាំងអស់របស់ពួកគេ ហើយមុខងារនេះក៏នឹងបន្តអនុវត្តបាននៅលើ Facebook បានដូចគ្នាផងដែរក្នុងពេលឆាប់ៗ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងគោលបំណងដែលក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថាដើម្បីអាចកាត់បន្ថយសំពាធផ្លូវចិត្តចំពោះការប្រើប្រាស់សេវាកម្មរបស់ខ្លួន។
យោងតាមការបញ្ជាក់របស់ Instagram នៅលើ Blog របស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញបានបញ្ជាក់យ៉ាងច្បាស់ៗថាក្រុមអ្នកប្រើប្រាស់របស់បណ្តាញសង្គម Instagram នឹងអាចធ្វើការលាក់បាំងចំនួន LIKE នៅលើគ្រប់ post ទាំងអស់ទាំងនៅក្នុង News feed ផង ទាំងនៅលើ post របស់ខ្លួនឯងផង ហើយជម្រើសទាំងពីរនេះក៏នឹងអាចបន្តអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Facebook បានផងដែរនៅក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីគ្នា។
ប្រធានប្រតិបត្តិរបស់ Instagram លោក Adam Mosseri បាននិយាយថា៖
“គោលបំណងធំនៃមុខងារថ្មីនេះដើម្បីអាចផ្តល់ឲ្យអ្នកប្រើប្រាស់នូវសិទ្ធិគ្រប់គ្រងពេញលេញចំពោះការប្រើប្រាស់កម្មវិធី ហើយលោកបន្តថាសិទ្ធិក្នុងការលាក់បាំងចំនួន Likeនេះត្រូវបានរកឃើញថានឹងមិនប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់អ្នកប្រើប្រាស់ខ្លាំងឡើយ ប៉ុន្តែវានឹងធ្វើឲ្យពួកគេមានសិទ្ធិក្នុងបិទបាំងមតិយោបល់របស់ពួកគេទៅវិញនោះទេ”
ទោះបីជាយ៉ាងណាក្តី Instagram ក៏បានបញ្ជាក់ដែរថានៅក្នុងការធ្វើតេស្តរបស់ខ្លួនទៅលើក្រុមអ្នកប្រើប្រាស់មួយចំនួនលើលោកមួយរយៈនេះខ្លួនបានរកឃើញថាមុខងារនៃការបិទបាំងចំនួន Likeនេះបានធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនយល់ឃើញថាគឺជាអត្ថប្រយោជន៍ចំណែកអ្នកខ្លះបានបង្ហាញអារម្មណ៍ថារំខាន ពីព្រោះពួកគេគិតថាបានបាត់បង់ចំនួន Like ដែលគេមាន។
តាមពិតទៅមូលហេតុធំបំផុតដែលនៅពីក្រោយផែនការនេះត្រូវបានគេមើលឃើញដែរថាកើតឡើងនៅក្រោយពេលដែល Instagram បានទទួលរងនូវការរិះគន់ៗខ្លាំងមួយរយៈចុងក្រោយអំពីការប្រើប្រាស់របស់អតិថិជនរបស់ខ្លួនដែលមានវ័យក្រោម 13 ឆ្នាំ ហើយក្នុងនោះមានទាំងការទាមទារឲ្យធ្វើការកែប្រែឡើងវិញនូវរបៀបនៃការប្រើប្រាស់កម្មវិធីនេះពីសំណាក់មេធាវីរបស់រដ្ឋទាំង 44 នៅអាមេរិកផង។
ជាចុងក្រោយលោក Mosseri បានអះអាងថាជម្រើសចុងក្រោយមួយទៀតដែលក្រុមហ៊ុនអាចនឹងប្រើប្រាស់ក្រៅពីការជ្រើសរើសក្នុងការប្រើប្រាស់មុខងារនេះដោយខ្លួនឯងនោះក្រុមហ៊ុនអាចនឹង សម្រេចចិត្តក្នុងការបិទបាំងចំនួនLike ដោយស្វ័យប្រវត្តិតែម្តងចំពោះអ្នកប្រើប្រាស់ដែលមានអាយុក្រោម 18 ឆ្នាំជំនួសវិញ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content