ស្ថាប័ននានានៅកម្ពុជាគួរប្តូររបៀបធ្វើការដើម្បីបង្កើនប្រសិទ្ធភាពក្នុងសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ ៖ កម្ពុជាកំពុងស្ថិតក្នុង​យុគ្គសម័យបច្ចេកវិទ្យាទី៤ (IR 4.0) ដែលគ្រប់ស្ថាប័នទាំងអស់ចាំបាច់ត្រូវតែ​ធ្វើទំនើបកម្ម និងសិក្សាបន្ថែម ដើម្បីដើរឱ្យទាន់របត់ពិភពលោក។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅក្នុងរបត់សេដ្ឋកិច្ចឌីជីថល ឬស្ថិតក្នុងបដិវដ្តឧស្សាហកម្ម ៤.០ ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនគួរតែគួរតែផ្លាស់ប្តូររបៀបធ្វើការងារមួយចំនួន​ដោយបញ្ចូលបច្ចេកវិទ្យាដើម្បី​ជំរុញប្រសិទ្ធភាពការងារឱ្យបានកាន់តែប្រសើរ។

ឯកឧត្តមថា ការបណ្តុះបណ្តាលចំណេះដឹងភាពជាអ្នកដឹកនាំសម័យឌីជីថល និង​ការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា ជាចំណុចសំខាន់ដែលកម្ពុជាគួរធ្វើដើម្បីឆ្លើយតបជាមួយនឹង​បរិបទបច្ចុប្បន្ន ព្រោះកម្ពុជាកំពុងរៀបចំគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ៖

«ដើម្បីឆ្លើយតបទៅនឹងបរិការណ៍នេះ សហគមន៍ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យមត្រូវតែចាប់យកភាពជាអ្នកដឹកនាំ ដើម្បីពន្លឿនឌីជីថលូបនីយកម្ម (digitalization) ក្នុងប្រតិបត្តិការរបស់ពួកគេ»

បន្ថែមពីលើនេះឯកឧត្តមក៏បានជំរុញផងដែរឱ្យ​ស្ថាប័នសាធារណៈចាំបាច់ត្រូវតែផ្លាស់ប្តូរឱ្យលឿនជាងមុន ដើម្បីចាប់យកឱកាស សំដៅបង្កើនប្រសិទ្ធភាពអភិបាលកិច្ចរបស់ខ្លួន និងធានានូវភាពពាក់ព័ន្ធក្នុងការប្រែបួលបរិបទ​សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់ការផ្ដល់សាវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សកម្មភាពអាទិភាពមួយចំនួន ដែលនឹងត្រូវបានដាក់ចេញរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីធ្វើឱ្យប្រសើរសេវាទូរសព្ទ និងអ៊ីនធឺណិត, ពង្រឹងសមត្ថភាព ICT របស់យើងតាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍, ការកសាងសមត្ថភាព ធនធានមនុស្សក្នុងស្រុក, ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ និងគោលនយោបាយក្លោដ, ការលើកកម្ពស់គណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់