ភ្នំពេញ ៖ មានការលើកឡើងថា ចំនួនពលករចំណាកស្រុកប្រមាណជាង១លាននាក់ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របកន្លងមកនេះ បានជួយទប់លំនឹងសេដ្ឋកិច្ចគ្រួសាររបស់ពួកគេឲ្យមានភាពនឹងនជាងមុន។ ប៉ុន្តែ យ៉ាងណាក៏ដោយ ការងារចំណាកស្រុកមិនអាចធ្វើឱ្យប្រជាជនក្លាយជាអ្នកមានបានឡើយ ហើយក៏មិនអាចធ្វើឱ្យប្រទេសបញ្ជូនពលករក្លាយជាប្រទេសអភិវឌ្ឍន៍បានដែរ ព្រោះការចំណាកស្រុកមិនបានជួយពង្រឹងមូលដ្ឋានសេដ្ឋកិច្ច និងឧស្សាហកម្មក្នុងស្រុកនោះឡើយ។

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា សម្រាប់ប្រទេសដែលបញ្ជូនពលករចំណាកស្រុកទៅបម្រើការងារនៅប្រទេសគេ សម្រាប់លទ្ធផលល្អនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជាតិទាំងមូលហាក់មិនមាននោះទេ ផ្ទុយទៅវិញអាចមានផលផលប៉ះពាល់ ដោយសារលំហូរខ្លាំងនៃកម្លាំងពលកម្មទៅក្រៅស្រុក នាំឲ្យមានកង្វះខាតសម្រាប់កម្លាំងពលកម្មស្នូលនៅក្នុងស្រុក។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានបកស្រាយលើបញ្ហាចំណាកស្រុករបស់ប្រជាជនកម្ពុជាថា កាលណាមានការចំណាកស្រុកកាន់តែច្រើននោះ កម្លាំងពលកម្មនៅក្នុងប្រទេសនឹងមានការថមថយ ដូច្នេះសេដ្ឋកិច្ចជាតិបាត់បង់កម្រិតចំណូលផ្ទាល់នៅក្នុងប្រទេស។ ផ្ទុយទៅវិញ កម្ពុជាបានចំណាយលើកម្លាំងពលកម្មក្នុងស្រុកបែបទ្រង់ទ្រាយមួយធំជាងការទទួលបានចំណូលពីក្រៅប្រទេស តាមរយៈការលក់នូវកម្លាំងពលកម្ម។ កម្ពុជាត្រូវចំណាយលើកម្លាំងពលកម្មជំនាញដែលជួលមកពីបរទេសក្នុងតម្លៃមួយថ្លៃជាមួយលក្ខខណ្ឌការងារច្រើន ស្របពេលដែលកម្លាំងស្នូលរបស់ខ្លួនហូរចេញទៅក្រៅអស់ដោយផ្តល់នូវផលចំណេញត្រឡប់មកដល់ជាតិវិញតិចតួចបំផុត។
លោកបណ្ឌិតបានគូសបញ្ជាក់ដែរថា ៖
«ពិតណាស់ដែលថា រំហូរនៃកម្លាំងពលកម្មដែលចេញទៅក្រៅប្រទេសគឺបានផ្ដល់ប្រយោជន៍ច្រើនដល់គ្រួសារ តែវាក៏បានធ្វើឲ្យបាត់បង់ប្រយោជន៍សម្រាប់ម៉ាក្រូសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ក្នុងករណីនេះ បើសិនជាកម្ពុជាមានកម្លាំងស្នូលសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសច្រើនជាងនេះ យើងនឹងមានផលចំណេញច្រើនពីការជួលបុគ្គលិកជំនាញដូចបច្ចុប្បន្ន»
លោកថា ការចេញទៅក្រៅប្រទេសរបស់ប្រជាជនក៏មិនបានផ្ដល់ផលប្រយោជន៍អ្វីច្រើនដល់ម៉ាក្រូសេដ្ឋកិច្ចជាតិដែរ ក្រៅពីផ្ដល់ចំណូលដល់គ្រួសារតាមរយៈប្រាក់បញ្ញើ ចំណែកឯការចំណាយផ្សេងៗប្រចាំថ្ងៃរបស់ពលករបានទៅជួយសេដ្ឋកិច្ចប្រទេសដែលពួកគេរស់នៅទៅវិញ ពោលគឺរំហូរទឹកប្រាក់មួយចំណែកធំត្រូវបានចំណាយនៅក្រៅប្រទេស។

ទន្ទឹមនឹងនោះ មុខរបរនៅក្នុងស្រុកក៏មានភាពលំបាកក្នុងការស្វែងរក ដោយសារតែប្រជាជនខ្លួនឯងមិនមានវិជ្ជាជីវៈ មិនមានជំនាញច្បាស់លាស់ បូករួមជាមួយតម្រូវការការងារក្នុងស្រុកខ្ពស់ជាងសមត្ថភាពប្រជាជនផង ម្ល៉ោះហើយការចំណាកស្រុកចេះតែមានការកើនឡើងដើម្បីបំពេញតម្រូវការក្រពះរបស់ពួកគេ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបង្ហាញការយល់ឃើញទៅលើដំណោះស្រាយដោយស្នើឲ្យជំរុញភាគីពាក់ព័ន្ធមានគោលនយោបាយមួយច្បាស់លាស់ក្នុងការទប់ស្កាត់ចំណាកស្រុក ជំហានបន្ទាប់គឺបង្កើនការបណ្ដុះបណ្ដាលនៅក្នុងស្រុក ដើម្បីទាក់ទាញពួកគេមិនឲ្យទៅណា ក្រៅពីនេះត្រូវមានទំនាក់ទំនងល្អជាមួយបណ្ដាក្រុមហ៊ុននៅក្នុងស្រុកដើម្បីយល់ពីតម្រូវការ ក៏ដូចជាលក្ខខណ្ឌរើសបុគ្គលិករបស់ពួកគេ ចៀសវាងនូវការបណ្ដុះបណ្ដាលខុសគោលការណ៍ការងារ ដែលមិនអាចប្រើការបានដដែល។ ចំណែកឯប្រជាជនខ្លួនឯងក៏ត្រូវមានការខិតខំបង្កើតជំនាញការងាររបស់ខ្លួនឲ្យរឹងមាំ។ ធ្វើដូចនេះ ផលិតភាពការងារក្នុងស្រុកនឹងមានការកើនឡើងដែលអាចធ្វើឲ្យផលិតផលក្នុងស្រុកមានលំនឹង ព្រមទាំងអាចឈានទៅរកការប្រកួតប្រជែងជាមួយទីផ្សារនាំចូលបានផង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content